ញាក់សាច់! ក្រោយ​ដក​ខ្លួន​ពី​Miss Grand Cambodia 2022, អូនផ្កាយ ​ដាក់ប៉ុន្មានប៉ុស្ដិ៍ជាមួយគូស្នេហ៍ ប្រុសៗឃើញហើយក្ដៅខ្លួន

គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ, ក្រោយតារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានប្រកាសដកខ្លួនចេញពីការប្រកួតMiss Grand Cambodia 2022មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាសម្តែង ហាស់ឌី ជូលីន ហៅ អូនផ្កាយ បានសម្រេចដកខ្លួនចេញដែរ។


ការសម្រេចដកខ្លួនចេញពីការប្រកួតរបស់អូនផ្កាយ ក្រោមហេតុផលមានបញ្ហាផ្ទាល់ខ្លួនជាចាំបាច់។ ទោះយ៉ាងណាការសម្រេចដកខ្លួនចេញនេះ ធ្វើឡើងក្រោយពីរូបនាង បានទទួលការរិះ,គន់ជាច្រើនពីសំណាក់មហាជនមួយចំនួនថា ចង់ប្រលងដើម្បីល្បីធ្វើអី បើមានប្រវត្តិមិនល្អមិនតែប៉ុណ្ណោះថែមទាំងមានស្នាមសាក់ច្រើនថែមទៀត។

ជុំវិញរឿងនេះ អូនផ្កាយ បានទទួលស្គាល់ថាខ្លួនពិតជាចង់ល្បី តែខ្លួនក៏ហ៊ានទទួលស្គាល់ និងប្រឈមមុខចំពោះការពិតទាំងអស់នេះដែរ។ ការសម្រេចចិត្តនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនរបស់នាង ខកចិត្តជាខ្លាំង ហើយពួកគេនៅតែទទូចឲ្យនាងកុំខ្វល់ពីសម្ដីរិះ,គន់ទាំងនោះ។


ក្រោយពីដកខ្លួនចេញពីការប្រកួត និងទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររបស់ខ្លួនហើយនោះ ថ្មីៗនេះ អូនផ្កាយ បានបង្ហាញរូបភាព ភ្ជាប់ជាមួយពាក្យ​ពេចន៍យ៉ាងផ្អែមល្ហែម ជាមួយគូស្នេហ៍។

បង្ហោះភ្ជាប់ជាមួយរូបភាពយ៉ាងរ៉ូមែនទិកនៅក្នុងអាងហែលទឹកជាមួយគូស្នេហ៍ អូនផ្កាយ បានលើកឡើងថា «ខ្ញុំមិនត្រូវការបុរសអ្នកមានទេ ខ្ញុំត្រូវការបុរសដែលផ្តល់សុភមង្គលឱ្យខ្ញុំ»។ ជាការឆ្លើយតប គូស្នេហ៍របស់ អូនផ្កាយ ដែលមានវ័យស្របាលៗគ្នាដែរនោះ បានបញ្ជាក់ចិត្តស្មោះថា «អ្នកគឺជាពិភពលោករបស់ខ្ញុំ»៕

Related posts

Leave a Comment