គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា ធ្វើសន្និសីទសារព័ត៌មានទម្លាយរឿងគ្រួសាររបស់ខ្លួនជាច្រើន ជាពិសេសរឿងពូចក់ប្រើហិ,ង្សាលើអ្នកនាងរហូតរលូ,តកូន បើទោះអ្នកនាងខំប្រឹងអង្វរបែបណាក៏ដោយនោះ។
ក្នុងនោះ អ្នកនាង ផល្លា បានបញ្ជាក់ថា នៅពេលខ្លួនដាក់ពាក្យប,ណ្ដឹងទៅតាមផ្លូវច្បាប់ អេដមីនជីងចក់ រត់ទៅរកអតីតប្ដីខ្លួន ហើយ អ្នកនាងក៏អំពាវនាវដល់ថ្នាក់ដឹ.កនាំ ក្រសួងកិច្ចការនារី ស.មត្ថ.កិច្ច តុ.លា.ការ ក្រសួងពាក់ព័ន្ធ ជួយរកយុ.ត្តិធ.ម៌ កុំឲ្យពូចក់អាងខ្សែ អាងខ្នង ព្រោះឥឡូវគាត់រត់ទៅរកអតីតប្ដីខ្លួនឲ្យចេញមុខការពារ អន្ត.រា.គមន៍ ចំពោះរឿងនេះ។
ក្រោយស្ដាប់ការបកស្រាយខាងលើរួចមក នៅពេលនោះ លោកជំទាវ ហ៊ុន ស៊ីណាត លើកជាចម្ងល់ថា «នាងប្រ,ឌិតដើម្បីយកឈ្នះអាចក់ទេដឹង? តែមិនគាំទ្រអំ,ពើហិ.ង្សាទេ។រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ? ៕ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ 2017 ម្លេះនាងអើយនរណាជឿនាងអស់ស្រូវពូជ»។
ក្រោយអ្នកនាង ផល្លា ឡាយបកស្រាយរួចមក ថ្មីៗនេះ ពូចក់ ក៏បានដាច់ចិត្តឡាយបកស្រាយវិញម្ដង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានក្ដីអាណិតអាសូរចំពោះរូបលោកជាខ្លាំង។ បន្ទាប់ពីឡាយបកស្រាយចប់សព្វគ្រប់ដូចដកបន្លាចេញពីទ្រូងនោះ ពូចក់ ក៏បានបង្ហាញពីបំណងទៅជួបលោកជំទាវ ហ៊ុន ស៊ីណាតផងដែរ។
នៅពេលនេះ បំណងពូចក់ បានសម្រេចហើយ ដោយនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ពូចក់ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងការទៅសុំពរជ័យពីលោកជំទាវ ហ៊ុន ស៊ីណាត ហើយប្រាប់ថា «ថ្ងៃសីល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ំនិងក្រុមគ្រួសារលោកអ៊ំទាំងអស់»។
តាមរយៈនេះ មានមតិជាច្រើន បានបញ្ចេញយោបល់ បង្ហាញទំនោរនៅខាងពូចក់ តែមានមតិមួយនោះ បានដាស់តឿនពូចក់ថា «សុភមង្គល និងអ្វីៗគ្រប់យ៉ាងគឺផ្តើមចេញពីខ្លួនយើង មិនមែនពឹងលើបុគ្គលទី២(ឬអ្នកដទៃ)ឲ្យពរជ័យនោះទេ។ បើចរិតយើងមិនកើត ហើយមិនព្រមកែ ទោះបីជាទេវតាមកឲ្យពរជ័យក៏នៅតែមិនអាចប្រោះបានដែរ។»៕