អ្នកនាង ដេត ម៉ាលីណា ជាបុគ្គលដ៏ល្បីក្នុងបណ្ដាញសង្គម ជាអ្នកម្ដាយកូន៣ ជាស្ត្រីមេម៉ាយដ៏រឹងមាំ ដែលអ្នកគាំទ្រមួយចំនួនយល់ថា រូបសម្រស់របស់នាង ស្អាតដូចក្រមុំអាយុ១៨ឆ្នាំអញ្ចឹង បើទោះឆ្នាំនេះ មានវ័យ៣០ឆ្នាំក៏ដោយចុះ។
ទោះយ៉ាងណា នៅពីក្រោយពីរឹងមាំនេះ អ្នកនាងមានបញ្ហាជាច្រើនលាក់ទុកក្នុងចិត្ត មានស,ម្ពាធផ្លូវចិត្តរាប់មិនអស់ ខណៈកន្លងមក អ្នកនាង ក៏ធ្លាប់បង្ហាញជាច្រើនរួចមកហើយ ហើយពេលមានបញ្ហាខ្លាំង ថែមទាំងធ្លាប់ប្រាប់ថា នាងយំមិនចេញទឹ,កភ្នែកទៀតផង។
ជាក់ស្ដែង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ស្រាប់តែអ្នកនាងប្ដូរប្រូហ្វាល់ ទំព័រហ្វេសប៊ុករបស់ខ្លួន ហើយទម្លាយថា «ញ,ញឹមទាំងដែលជីវិតពោរពេញដោយសម្ពា,ធនិងបញ្ហា រឹងមាំមិនមែនដើម្បីនរណាម្នាក់ទេតែយើងត្រូវរឹងមាំដើម្បីខ្លួនឯង»។
បន្ថែមលើនេះ កាលពីថ្ងៃទី១ ខែឧសភា អ្នកនាងហាក់កំពុងប្រាប់ខ្លួនឯង និងលើកទឹកចិត្តអ្នកគាំទ្រថា «ចង់បានលុយកុំធុ,ញនឹងការងារ ចង់បានជីវភាពធូរធារកុំខ្លាចនឿយហត់! បើហត់ បើលំបាកអាចសម្រាកសិនបាន តែហាមឈប់ហាមបោះបង់ព្រោះឪពុកម្តាយ បងប្អូនកំពុងតែរង់ចាំមើលភាពរីកចំម្រើនភាពជោគជ័យរបស់អ្នកត្រូវអត់ Team Single promise new month new goal Ja keep secret»។
តាមរយៈនេះ មានការលើកឡើងថា «ស្អាតជាងអាយុ18ទៀតស្អាតខ្លាំងៗស៊ូៗអូនស្អាត, មុខអូនគួរអោយស្រលាញ់ណាស់ស្អាតា, ត្រូវហើយបងស្រី បងរឹងមាំណាស់ , សែនស្រលាញ់បងស្រីណាស់, ត្រឹមត្រូវបើយើងមិនរឹងមាំគ្មាននរណាមករឹងមាំជំនួសយើងទេគ្រប់យ៉ាងមិនស្ថិតថេរទៀងទាត់ឡើយ»។
ដោយឡែកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ទំនងជាកំពុងជួបរឿងអ្វីមួយបន្ថែមទៀតនោះ ស្រាប់តែអ្នកម្ដាយកូន៣រូបនេះ បានបង្ហោះរូបថត២សន្លឹកអមដោយCaptionស្រដៀងទៅនឹងលើកមុន ដោយប្រាប់ថា «ប្រឹងញញឹមធ្វើដូចធម្មតាទាំង ដែលជីវិតពោរពេញទៅដោយស,ម្ពាធ និងបញ្ហារាប់មិនអស់»៕