មិនទុកយូរ! ក្រោយ​ពីពូចក់ និង សោផល្លា ​ឈ្លោះ​គ្នា​រឿង​លុយ, លោក​ផែង វណ្ណៈ លើក​ឡើង​ថា ព្រោះតែ​លុយ​ធ្វើឲ្យ…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា នៅ​មុនពេល​រៀបការ​នោះ​, អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី លោក ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ ឬពូចក់ ជារឿយៗ តែងតែ​បង្ហាញ​ពី​ជីវិត​ជា​អភិជន​របស់​លោក តាមរយៈ​ការ​បង្ហោះ​រូបថត​បង្ហាញ​ពី​ផ្ទះ និង​រថយន្ត​ទំនើប​ៗ​ជាដើម​នោះ។

កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់ ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អភិជន​រូបនេះ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រោយរៀបការ មានបញ្ហាជាមួយគ្នាលើកទី១ផ្អើលបណ្ដាញសង្គមនោះ អ្នកនាង ផល្លា ធ្លាប់លើកឡើងឆ្លើយតបទៅនឹងអតីតប្អូនថ្លៃខ្លួន​ថា មិន​បាច់​សើច​យំ​ខ្លួន​ទេ ព្រោះ​ជីវិត​ខ្លួន​អត់​ពី​ពូ​ចក់​ទៅ​ ​ខ្លួន​មិនមែន​វេទនា​ទេ ជីវិត​ខ្លួន​ មាន​សព្វគ្រប់​បែបយ៉ាង ផ្ទះ​២ ៣ ឡាន​៣០​ម៉ឺន​ជាង​២​គ្រឿង​បញ្ឈរ​ចោល​អត់​មាន​អ្នក​ជិះ ពេជ្រ ខ្លួន​មាន​ពាក់​គ្រប់​ឈុត មាស​ខ្លួន​មាន​រាប់​រយ​តម្លឹង។

ទោះយ៉ាងណា អំឡុងឈ្លោះគ្នាលើកទី២រវាង​អតីតប្ដីប្រពន្ធអភិជនមួយគូនេះ កក្រើក​បណ្ដាញសង្គមជាថ្មីនោះ ស្រាប់តែពូចក់ ដាច់ចិត្ត ឡាយបកស្រាយ ក្នុងនោះលោក បាន​រៀបរាប់​ពី​ទ្រព្យសម្បត្តិ ដែល​​​បាត់បង់ ដោយ​ស្នាដៃ​អតីត​ភរិយា ​រួមមាន លុយ​ទឹកដោះ ១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​រៀបការ ៥​ម៉ឺន​ដុល្លារ​, ល​.​ក់ឡាន​ពីរ​គ្រឿង​ប្រហែល​១០​ម៉ឺន​ដុល្លារ​, លុយ​ធ្វើ​BA NNP ប្រហែល ១០​ម៉ឺន​ដុល្លារ​, ស៊ី​ដា​.​ច់​លុយ​ទិញ​ផ្ទះ​រួមគ្នា​, ចិញ្ចៀន​ពេជ្រ​,​ខ្សែក​, នាឡិកា​ពេជ្រ​….​សរុប​ជា​ទឹក​ប្រា​.​ក់ ៥៧​ម៉ឺន​ដុល្លារ និង​អីវ៉ាន់​ដែលមាន​តម្លៃ​ជាច្រើន​ទៀត ប្រមូល​ទុក​ទាំងអស់។​

ជុំវិញការលើកឡើងខាងលើនេះ អ្នកនាង ផល្លា បានតបវិញថា «57ម៉ឺនដុល្លារ ម៉េចមិនដាក់អោយ​គ្រប់60ម៉ឺនម៉ងទៅ ​នេះ​ងាក​មក​មើល​សៀវភៅ​នេះ​បន្ដិចមក ក្រែង​មាន​គំនិត និង​ប្រាជ្ងា​ល្អ​ជាង​នឹង កុំ​ដេក​រក​នឹក​តែ​រឿង​មិន…………

អូស​នៅ​មាន​អី​ទៀត​ហេស​ដាក់អោយ​អស់មក ស្រួល​សរុបតែម្ដងចប់ មិន​ដូច​លោក ជឿន ប៊ុនចក់មិន​ចេះ​ចប់សោះ ​!ហើយ​មួយទៀត​រឿងវេបសាយចក់និយាយ បងប្អូនចាក់បាល់នឹង សងលុយ ឬមិនសងបងប្អូនដោះស្រាយខ្លួនឯងទៅ ខ្ញុំជួយអីមិនបានទេ»។

ក្រោយអតីតប្ដីប្រពន្ធអភិជនមួយគូនេះឈ្លោះគ្នាកក្រើកបណ្ដាញសង្គមព្រោះតែរឿងលុយនេះ ស្រាប់តែនៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកផែង វណ្ណៈ បានបង្ហោះរូបដុល្លារគរដូចភ្នំ ហើយពោលពាក្យថា «ព្រោះ​តែលុយ​ធ្វើ​អោយ​មនុស្ស​មួយចំនួន​ លែងស្គាល់​អាក្រក់​ល្អ​ លែងស្គាល់​សខ្មៅ​ លែងស្គាល់​ការខ្មាស​អៀន​ លែងស្គាល់​បុណ្យ​បាប​ ។

សំខាន់មានលុយគឺ​មាន​អ្វី​ៗទាំងអស់​ មានលុយគឺទឹកមាត់ប្រៃជាងអំបិល​ មានលុ​យ​អាចប្រើខ្មោ,ចអោយ​កិនម្សៅបាន​ ! ខ្ញុំ​ខ្លាច​ហើយ​លុយ»។ ទោះយ៉ាងណា គេមិនដឹងថា លោកនិយាយនេះ ចង់សំដៅទៅលើអតីតប្ដីប្រពន្ធ១គូខាងលើ ឬសំដៅទៅលើអ្នកណាម្នាក់ឡើយ៕


Related posts

Leave a Comment