អ្នកនាង ទ្រិញ ផល្លា រង់ចាំសម្ដេចតេជោទំនេរ, អ្នកនាង នឹងជូនយាយទៅជួបសម្ដេច ព្រោះតែ…

នៅព្រលប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា ថានឹងជូនលោកយាយរបស់អ្នកនាងទៅជួបសម្ដេចតេជោ នៅពេលសម្ដេចទំនេរ ដោយអ្នកនាងអះអាងថា សម្ដេចនឹកលោកយាយរបស់អ្នកនាង ជាម្ដាយធម៌ខ្លាំងណាស់។

បង្ហោះ​ភ្ជាប់ជាមួយស្ក្រីនសត លោកហ៊ុន ម៉ានិត ផុសរូបលោកយាយរបស់ខ្លួនជាមួយសម្ដេចតេជោ កាលឆ្នាំ២០១៧, អ្នកនាង ផល្លា បានរៀបរាប់ដូច្នេះថា «លោកតា​ស្រឡាញ់​លោកយាយ​ខ្ញុំ​ខ្លាំង​ណាស់ ពីព្រោះ​គាត់​មានប្រសាសន៍ថា លោកយាយ​ខ្ញុំ​ប្រៀប​ដូច​ម្ដាយបង្កើត​របស់​គាត់​ទៅ​ណា​មក​ណា​មិន​ដែរ​ភ្លេច​ទេ ​ស្លា​ម្លូ ដូច្នេះ​គាត់​ក៏​យក​លោកយាយ​របស់ខ្ញុំ​ធ្វើជា​ម្ដាយ​ធម៌​របស់​គាត់​ ហើយក៏​យល់ព្រម​ចិញ្ចឹម​លោកយាយ​របស់ខ្ញុំ​រហូត​ដល់​ចុង​ប,ញ្ចប់​ជីវិត​របស់​លោក​យាយ​ខ្ញុំ ជា​រៀង​រាល់ខែ

​ទោះ​លោកយាយ​មិនបាន​ទៅ​ជួប​លោកតា​ផ្ទាល់ ​ក៏​លោកតា​អោយ​ក្រុមការងារ​ទៅ​ថត​សកម្មភាព​ការរស់នៅ​របស់​លោក​យាយ​ខ្ញុំ​ទុកអោយ​គាត់​មើល​ដែរ​ ហើយ​គាត់​បាន​ផ្ដាំ​ថា​ អោយ​តែ​ម្ដាយ​នឹក​កូន​អាច​មកលេង​កូន​បាន​!

លោកយាយ ​និង​ក្រុមគ្រួសារ​ចៅ​ទាំងអស់ ​ជូនពរ​លោកតា​មាន​អាយុ​វែង​នៅ​ជា​ម្លប់​ដល់​កូនចៅ​ក្នុង​ប្រទេស​ទាំងមូល​រហូត តទៅ​ ខ្ញុំ​រង់ចាំ​លោកតា​ទំនេរ​នាង​ខ្ញុំ​នឹង​ជូន​លោកយាយ​ទៅលេង​លោកតា​ព្រោះ​គាត់​មានប្រសាសន៍ថា ​នឹក​ដល់​លោកតា​ខ្លាំងណាស់»៕​

Related posts

Leave a Comment