ចុក​ម៉ង! ក្រោយ​​​ឧកញ៉ា ​លាន អាហ្រ្វីលគីនីន និង​ប្រពន្ធ​ថ្មី ថា ឱ្យ​តែ​ឈ្មោះ​ ល័ក្ខ ជា​ស្ត្រីច,ង្រៃ​លើ​លោក ស្រាប់តែ កាកាអូស្ត្រាលី ដាក់​ផ្លែ​ចំៗ​ថា…

គេ​នៅ​ចាំ​បាន​ថា​ ថ្មីៗ​នេះ អតីត​ពិធីករ លាន អា​ហ្វ្រី​ល​គីនីន ​​​​​ធ្លាយ​រឿងអាស្រូវ​ជំពាក់​លុយ​គេ​រាប់​ម៉ឺន​ដុល្លារ​ធ្វើឲ្យ​កក្រើក​អស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប៉ុន្តែ ​ក្រោយ​មក​លេចឮ​ថា ភរិយា​ថ្មី​របស់​លោក​បានចេញមុខសងជំនួស។

ក្រោយមកទៀត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន និង ភរិយាថ្មីរបស់លោក បាន​ធ្វើ​ពិធី​សែនព្រេន​តាមប្រពៃណី។ ក្រោយ​សែនព្រេន​​ ​មិន​ចាំ​យូរ​​​ពួកគេ​​​​​ក៏បាន​ដឹកនាំ​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​​។

ទោះ​យ៉ាងណា​ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​​​នោះ​ កាលពីថ្ងៃទី១ ខែ​កក្កដា​ ​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​របស់​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ក្នុង​សំណុំរឿង «​បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ដាក់​ធានា​» ដោយ​កំណត់​ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ តែ​ទោស​ត្រូវ​ព្យួរ និង​សងជំងឺចិត្ត​ទៅ​ភាគី​ដើមបណ្ដឹង។

​អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍បន្ថែមទៀត​​​នោះ ប្រពន្ធ​ថ្មី លាន អា​ហ្វ្រី​ល​គីនីន ជា​អ្នកលក់​អន​ឡាញ​ដែលមាន​ឈ្មោះថា យូ លី​ណា នោះ បាន​ឡាយ​វីដេអូ​និយាយ​ចំៗ​ដោយ​មានការ​បន្ទរ​ពី​ប្តី លាន អា​ហ្វ្រី​ល​គីនីន ថា​« មនុស្ស​ឈ្មោះ អាល័ក្ខ ច្រើនតែ​ជា​ស្រី​ច,ង្រៃ​លើ​លោកិយ ជាតិ​នេះ​ខ្ញុំ​ស៊យ​ដែល​បាន​ជួប »។

ការលើកឡើង​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ​ បើ​ទោះ​គេ​ដឹងថា ​ចង់​សំដៅ​ទៅលើ​អតីត​ភរិយា លាន អា​ហ្វ្រី​ល​គីនីន កែវ វ​ល័​ក្ខ ឬយ៉ាងណាក្តី តែ​អ្វីដែល​ហួសចិត្ត​នោះ​គឺ​ប្តី​ប្រពន្ធ​ទាំងពីរ​រូបនេះ ​និយាយ​ជារួម​ទៅលើ​អ្នក​ ដែលមាន​ឈ្មោះ ល័​ក្ខ ទាំងអស់​តែម្តង។

វីដេអូ​ឡាយ​មួយ​នេះ​ គេ​ឃើញ​ថា​ មហាជន​ជាច្រើន ជាពិសេស​អ្នក​ ដែល​មាន​ឈ្មោះ ល័​ក្ខ បាន​សម្តែង​ការ​ខឹ,ង​ស,ម្បារ​ដោយ​អ្នកខ្លះ​បាន​និយាយថា ល្មមៗ​បាន​ហើយ​គ្មាន​សេចក្តីថ្លៃថ្នូ​រសោះ​ដើរ​គេ​ជេរ​គេឯង មួយ​ប្រទេស​ទៅបាន​ហើយ​ឈ្លោះ​តែ​គ្នាឯង​សោះ ខ្លះ​ថា​ឈ្មោះ ល័​ក្ខ មិន​អី​ទេ​កុំ​ឱ្យ​តែ​ខាត​ល័​ក្ខ​ដូច​មីង​ទៅ​បាន​ហើយ។

ជាមួយគ្នា​នោះ​ក៏មាន​ការលើកឡើង​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ឱ្យ​ប្តី​ប្រពន្ធ​មួយគូ​នេះ​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្វីដែល​ខ្លួន​ឡាយ​ដៀ,ល​គេ​បែបនេះ ប៉ុន្តែ​យ៉ាងណា​វីដេអូ​មួយ​នេះ​ត្រូវបាន​លុ,បចោល​បាត់​ទៅវិញ។

ងាក​មក កែវ វ័ល​ក្ខ ដែលជា​អតីត​ភរិយា​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន បាន​សម្តែង​ការហួស​ចិត្ត​ព្រោះ​នាង​បាន​គិតថា ​រឿងនេះ​ចប់​អស់ហើយ តែ នៅតែ​ឆ្ងល់​ថា​ហេតុអ្វី​អ្នក​ទាំងពីរ​នៅតែ​ដៀ,មដា,ម​ដល់​នាង​ទៀត​បើ​មិន​ពេញចិត្ត​គួរតែ​ដាក់ពាក្យ​បណ្តឹ,ង​មក តែម្តង​។

មិនតែប៉ុណ្ណោះ កែវ វ​ល័​ក្ខ បាន​និយាយថា ​មិន​ត្រឹមតែ​ឌឺដង​នាង​ទេ ​ថែមទាំង​ប៉ះ,ពាល់​ដល់​បងស្រី កែវ ពិសី ថែមទៀត​គួរតែ​យល់​ហើយ​បើ​កុំ​តែ​បាន​ស្វាមី​គាត់​កុំ​អី លាន អា​ហ្វ្រី​ល​គីនីន ត្រូវ​ជាប់គុ,ក​តាំងពី​ឆ្នាំមុន​មិនមែន​ពេលនេះ​ទេ។​

ដោយឡែក កាកាអូស្ត្រាលី ក៏បានកើតទុក្ខមិនសុខចិត្តចំពោះការប្រើប្រាស់ពាក្យពេចន៍របស់ប្ដីប្រពន្ធថ្មោងថ្មីខាងលើនេះដែរ ហើយក៏បានបង្ហោះសារសួរត្រង់ៗថា «HELLO អ្នក​ឈ្មោះ លក្ខ ទាំងឡាយ! ចង់សួរថា មីខា,តលក្ខ ចេញក្បាលមកសុំទោសហើយឬនៅ? កុំភ្លេច​ថាខ្លួនឯងប្រើរបស់ជាប់សំ,ណល់ទឹករំ,អិល ប្រពន្ធ​ដើមគេទេនាង កុំ​អស្ចារ្យពេក! កុំមកប៉ះ,ពាល់អ្នកដទៃ!»។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ លោក ទិ​ត សុ​ទ្ធី​ប៉ូ​រ៉ា​ឆាត បាន​បើកសវនាការ​ប្រកាស​សាលក្រម​កំបាំងមុខ ដោយបាន​សម្រេច​ផ្តន្ទាទោស ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ដាក់គុក​រយៈពេល​មួយឆ្នាំ (១​ឆ្នាំ​) តែ​ទោស​នោះ​ត្រូវ​ព្យួរ​, ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល សម្រាប់​ដាក់ចូល​ក្នុង​ថវិកាជាតិ និង​បង្គាប់​ឲ្យ​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល ទៅ​ភាគី​ខាងដើម​បណ្ដឹង​។​

កញ៉ា លាន អា​ហ្វ្រី​ល​គីនីន អាយុ​៤៤​ឆ្នាំ ត្រូវបាន​ដើមបណ្តឹង​ប្តឹង​ពីបទ បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ធានា តាម​បញ្ញត្តិ​មាត្រា ៣៩៧​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ លោក​ក៏​ធ្លាប់​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ​ផងដែរ តែ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​បញ្ចប់​ការសួរនាំ​។

Related posts

Leave a Comment