មហាជន អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈរថយន្តលិចស៊ីសរបស់គ្រូអគ្គីនេត្រ បានបុ.កជាមួយរថយន្តមួយគ្រឿងទៀត ដែលបើកបរដោយជនជាតិចិន ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យលិចស៊ីសដាច់កាឡេកង់មុខ។
ក្នុងហេ,តុការណ៍បុ,កបន្តបន្ទាប់គ្នានេះ ពុំមានអ្នករងរ,បួសឡើយ រហូតមានអ្នកខ្លះលើកឡើងថា តើនេះជាបារមីផ្លូវក្នុងជួយ ឬយ៉ាងណា? ទោះយ៉ាងណា បារមីផ្លូវក្នុង ជួយ ឬមិនជួយយ៉ាងណា តែពេលនេះ គ្រូអគ្គីនេត្រ ធ្ងន់កហើយ ដោយជនជាតិចិនទារសំណងរហូតដល់ទៅ ១៥០០០ដុល្លារ ឯណោះ។
ជាក់ស្ដែងបើតាម ទំព័រហ្វេស៊ុកឈ្មោះ «យក្សដឹង» បានអះអាងថា លោកគ្រូអគ្គីនេត្រ ជាមួយស្វាមី ជួបគ្រោះថ្នា,ក់ចរា,ចរណ៍ នៅមុខ Epic១ សំណាងគ្មានរ,បួស ព្រោះផ្លូវក្នុងជួយ នៅម៉ោង១យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក BMW X5 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-0001 ដែលបើកបរដោយជនជាតិចិន បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។
ប្រភពបន្តថា ពេលធ្វើដំណើរមកដល់ចំណុចកើ,តហេតុ ស្រាប់តែបុ,កជាមួយរថយន្តម៉ាក លិចស៊ីស RX400h ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AJ-3003 បើកបរដោយគ្រូអគ្គីនេត្រ ធ្វើដំណើរទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរថយន្តលិចស៊ីសរបស់គ្រូអគ្គីនេត ដាច់កាឡេកង់មុខផ្នែកខាងឆ្វេង។
ចំណែក រថយន្តBMW មិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុ.កម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តមួយគ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវរងការខូ,ចខាត។ សំណាងល្អដែរ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរ,បួសនោះឡើយ។ តែគ្រូអគ្គីនេត្រ ត្រូវជនជាតិចិន ទាមទារសំណងរហូតដល់ទៅ១៥០០០ដុល្លារឯណោះ ដើម្បីបញ្ចប់រឿង។
ទោះយ៉ាងណា ការសម្របសម្រួលមិនត្រូវគ្នា ទើបស,មត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងស្ទួ,ចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕