និយាយដល់ឈ្មោះ តារាសម្ដែង ផាន់ ផាត់ណា ប្រិយមិត្តប្រហែលជានឹកឃើញភ្លាមថា តារាស្រីរូបនេះ ធ្លាប់ត្រូវបានវិញ្ញាណចូលសណ្ឋិត ពេលកំពុងថតរឿង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងកាលពីអំឡុងឆ្នាំ២០២០នោះ។
ផាន់ ផាត់ណា ត្រូវបានគេចាត់ទុកជាតារាសម្តែង ដែលមានសម្រស់ស្អាត និងសិ,ចស៊ីម្នាក់ ដែលមានការប្រដូចថានាងមានមុខមាត់ស្រដៀងតារាសម្តែង ប៊ីរីយ៉ា។ ក្រៅពីតារាសម្តែងសព្វថ្ងៃ ផាន់ ផាត់ណា ក៏ជាថៅកែស្រីម្នាក់ដែរ។
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ តារាសម្ដែង ផាន់ ផាត់ណា កំពុងជួបទុក្ខធំ ដោយពេលនេះ ម្ដាយរបស់នាងបានទទួលមរណភាព។ នេះបើយោងតាមការជូនដំណឹងលើគណនីហ្វេសប៊ុករបស់តារាសម្ដែងកញ្ញា ញឹម ច័ន្ទថន។
កញ្ញា ញឹម ច័ន្ទថន បានបង្ហោះសារដូច្នេះថា ៖ «សេចក្ដីជូនដំណឹងដល់បងប្អូនមិត្តសិល្បករ និងមិត្តភក្រ័ទាំងអស់អោយបានជ្រាបដឹងដំណឹង ពេលនេះ ម្ដាយប្អូនស្រី ផាន់ ផាត់ណា បានស្លា,ប់ពេលព្រឹកមិញនេះ បងឮហើយអាណិតប្អូនណាស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សូមវិញ្ញាណក្ខន្ធម្ដាយប្អូន ទៅកាន់ទីស្ងប់សុខ។ ០៧.០៧.២០២២»។
ជាមួយគ្នានេះ តារាសម្ដែង ឆឹម សក្កដា បានបង្ហោះរូបថត វីដេអូ អមដោយសារអំពានាវថា « សូមបងប្អូនមិត្តភក្ដិអ្នកសិល្បះចូលរួមផង អត់មានមនុស្សទេ
ទីតាំងនៅផ្លូវ៦០ កែងទៅផ្លូវ៥០ ហួសវត្តគោកអំបិលបន្តិច! អាចទាក់ទងខ្ញុំបាន 017375266»។
នៅក្នុងវីដេអូ ដែលតារាសម្ដែងខាងលើបង្ហោះ ឃើញថា ផាន់ ផាត់ណា បានយំសោកបោកខ្លួន រៀបរាប់ថា «ខ្ញុំអត់ទាន់អស់ចិត្តពីម៉ាក់អើយ….ម៉ែខ្ញុំអត់ដែលឈឺអីទេ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖