កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថា កំពុងបាក់បែកជាមួយស្វាមីរបស់នាង ដោយសារតែ តារាស្រីរូបនេះ ហាក់បង្ហាញតម្រុយចម្លែកៗលើStoryគណនី Instagram របស់ខ្លួន ដូចជា កាលពីដើមខែមេសា កន្លងទៅ ក្នុងថ្ងៃApril ‘s Fool Day រូបនាងធ្លាប់បង្ហើបថា ខ្លួនក្លាយជាSingle mom។
ជាពិសេស ក្នុងថ្ងៃជូនដំណើរឪពុកម្តាយត្រឡប់ទៅក្រៅប្រទេសវិញ ស្វាមីតារាស្រី ពេជ្រ សូលីកា បានបង្ហោះរូបជាច្រើនសន្លឹក ប៉ុន្តែក្នុងនោះ គ្មានវត្តមានរបស់ តារាស្រីរូបនេះឡើយ។ ក្រោយពីមានការសង្ស័យបែបនេះ តារាស្រីរូបនេះ ក៏ឆ្លៀតបកស្រាយ ពេលឡាយលក់ផលិតផលនោះ។
តារាចម្រៀង ពេជ្រ សូលីកា បញ្ជាក់ថា «ជឿតាមព័ត៌មានទៅ ខ្ញុំមិនបានបង្ខំឲ្យមកជឿខ្ញុំទេ ធម្មតា មនុស្សរស់នៅជាមួយគ្នា ដូចចានអញ្ចឹង កាលណាយើងលាងហើយ ចានវាច្រើន កាលណាដាក់ប៉ាច់ វាតែងតែឮហើយត្រូវអត់? អីចឹងវាតែងតែងងក់ វាតែងតែង៉ិកង៉ក់អីតិចតួចហើយ ហ្នឹងហើយ ហើយវាក៏មិនដែល ជីវិតតារាវា អត់ចេះខឹងទេ…»។
តាមរយៈនេះឃើញថា នៅពេលនោះ ពេជ្រ សូលីកា ទទួលស្គាល់ថា មានបញ្ហាតិចតួចជាមួយគ្នាមែន តែមិនបានបញ្ជាក់ថា បែកបាក់ឡើយ។ ប៉ុន្តែនៅពេលនេះ អ្វីៗគ្រប់យ៉ាងត្រូវបានលាតដាង ដោយនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ប្ដីរបស់នាង បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។
លោក គឹម ហាន បានបង្ហោះសារនៅលើអ៊ីនស្ដាក្រាមរបស់ខ្លួនជាភាសាអង់គ្លេស ហើយត្រូវបានសម្រួលជាសាភាខ្មែរថា ពេញមួយទំនាក់ទំនងរវាង ពេជ្រ សូលីកា និងខ្ញុំ ពួកយើង បានចែករំលែកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើន ដែលពោរពេញដោយក្តីស្រលាញ់។ ដំណើររបស់ពួកយើងរហូតមកដល់ថ្ងៃនេះ បាននាំមកនូវកូនប្រុសដ៏ស្រស់ស្អាតWednesday Ari។
បន្ទាប់ពីការពិចារណាជាច្រើនក្នុងពេលវេលាដ៏អស្ចារ្យមួយ យើងបានឈានដល់ការសន្និដ្ឋានថា យើង មានភាពល្អប្រសើរក្នុងនាមជាសហឪពុកម្តាយ និងមិត្តភក្តិ ជាពិសេសសម្រាប់កូនប្រុសរបស់យើង។
ខ្ញុំសូមជូនពរឱ្យនាងជួបតែសេចក្តីសុខ គ្រប់អ្វីដែលនាងសុបិន និងជាពិសេសដើម្បីបន្តយកឈ្នះក្នុងជីវិត។ ដោយក្តីស្រឡាញ់ និងគោរព ពីក្រុមគ្រួសារខ្ញុំ និងខ្ញុំ, ហាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនលើកជាសំណួរថា «ជំងឺស្ត្រេសត្រូវព្យា,បាលដោយវិធីណា? ហើយអាចប៉ះពាល់ដល់កម្រិតណា?»។
ដោយឡែក នៅលើគណនីអ៊ីនស្តាក្រាមវិញ តារាចម្រៀង ពេជ្រ សូលីកា បង្ហោះសារលើStory យ៉ាងភ្ញាក់ផ្អើល និងគួរឲ្យបារម្ភថា «ស្គាល់ហើយរសជាតិ មិនដែលទេ ក្នុងមួយជីវិតនេះ គិតច្រើនពេករហូតដល់ចូលពេ.ទ្យ»។
តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានចម្ងល់ និងបារម្ភជាខ្លាំង។ក្រោយពីមានការសួរសុខទុក្ខ ពីសំណាក់អ្នកគាំទ្រនោះ ពេជ្រ សូលីកា បានសម្រេចធ្វើវីដេអូបង្ហោះក្នុង Story គណនីInstagram ដោយបង្ហើបថា រូបនាងធ្លាប់ត្រូវមហាជន ដាក់រហស្សនាមជា ស្ត្រីរឹងមាំ ដែលកន្លងមកតែងហែលឆ្លងបញ្ហាគ្រប់ជំពូក ដាក់ក្នុងចិត្តតែម្នាក់ឯង រហូតដល់ពេលមួយ ដែលបញ្ហាទាំងនោះកកគរលើគ្នា ដាក់បន្ថែមទៀតលែងរួច ក៏ធ្វើឲ្យគិតច្រើន គេងមិនលក់។
ក្នុងនោះ រូបនាងបង្ហើបថា អាការៈសព្វថ្ងៃនេះគឺ គិតច្រើន កើតទុក្ខ ត្រូវការមនុស្សច្រើននៅជិតខ្លួន យប់អាធ្រាតគេងលែងលក់ ឬថប់ដង្ហើម ប៉ុន្តែ ខណៈពេលនេះ រូបនាងក៏រកខ្លួនឯងមិនទាន់ឃើញថា វាកើតឡើងព្រោះ ស្ត្រេស ជំ.ងឺថប់ដង្ហើម ឬក៏មកពីបញ្ហាសុខភាពផ្សេងនោះឡើយ។ ក្រោយពីនាងបកស្រាយបែបនេះ ស្រាប់តែនៅព្រឹកថ្ងៃទី៨ ខែកក្កដា ប្ដីរបស់នាងបង្ហោះសារក្នុងStory អ៊ីនស្ដាក្រាម បង្ហាញពីការបែកបាក់គ្នាតែម្ដង៕