បានត្រឹមអាណិត! ក្រោយ​បែក​គ្នា​ជាមួយ​ស្វាមី, ពេជ្រ សូលីកា បាន​បង្ហោះ​សារ​ទាំង​អួល​ដើម.ក​ថា…

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង ពេជ្រ សូលី​កា បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក​គឹម ហាន កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៩ ហើយ​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នាង​បាន​សម្រាលកូន​ដំបូង​(​កូនប្រុស​) ដោយ​ដាក់​ឈ្មោះថា ហង្ស អ៊ា​រី វ៉េ​ន​ស្ដេ / Hang Aari Wednesday។

ក្រោយរួមរស់នៅជាមួយគ្នារយៈពេលប្រមាណ២ឆ្នាំ ស្នេហារបស់ពួកគេឈានដល់ផ្លូវបំបែក ដោយត្រូវអតីតស្វាមីរបស់នាង ប្រកាសនៅលើStoryគណនីហ្វេសប៊ុក​ និងអ៊ីនស្តាក្រាមរបស់ខ្លួននៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ពីការបែកបាក់គ្នានេះ។

លោក​ គឹម ហាន បានបង្ហោះសារនៅលើStoryជាភាសាអង់គ្លេស ហើយត្រូវបានសម្រួលជាសាភាខ្មែរថា ពេញមួយទំនាក់ទំនងរវាង ពេជ្រ សូលីកា និងខ្ញុំ ពួកយើង បានចែករំលែកនូវ​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ជាច្រើន ដែលពោរពេញដោយក្តីស្រលាញ់។ ដំណើររបស់ពួកយើងរហូតមកដល់ថ្ងៃនេះ បាននាំមកនូវកូនប្រុសដ៏ស្រស់ស្អាតWednesday Ari។

បន្ទាប់ពីការពិចារណាជាច្រើនក្នុងពេល​វេលា​ដ៏​អស្ចារ្យ​មួយ យើងបានឈានដល់ការសន្និដ្ឋានថា យើង មានភាពល្អប្រសើរក្នុងនាមជាសហឪពុកម្តាយ និងមិត្តភក្តិ ជាពិសេសសម្រាប់កូនប្រុសរបស់យើង។

ខ្ញុំសូមជូនពរឱ្យនាងជួបតែសេចក្តីសុខ គ្រប់អ្វីដែលនាងសុបិន និងជាពិសេសដើម្បីបន្តយកឈ្នះក្នុងជីវិត។ ដោយក្តីស្រឡាញ់ និងគោរព ពីក្រុមគ្រួសារខ្ញុំ និងខ្ញុំ, ហាន។

ក្រោយពីស្វាមីប្រកាសបែបនេះនោះ នៅព្រឹកថ្ងៃដដែលនេះ ពេជ្រ សូលីកា មិនបានតបតអ្វីនោះទេ តែបានបង្ហោះStoryនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំ នឹងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន

រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ

កុំងប់ងុលទៅ​ទង្វើ​របស់ខ្លួនបាន​ប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»៕

Related posts

Leave a Comment