លាតត្រដាងការពិត! អ្នកនាង ទ្រិញ ផល្លា ប្រាប់​ថា តា ខល​មក​ឲ្យ​លុបCoverចេញ ខណៈ​លោក​ជំទាវ ហ៊ុន ស៊ីណាត ​បញ្ជាក់​ច្បាស់​ៗថា…(មានវីដេអូ)

អ្នកតាមដានព័ត៌មានជុំវិញជ,ម្លោះរវាង អ្នកនាង ទ្រិញ ផល្លា និងអេដមីន ជីងចក់ ច្បាស់ជាបានជ្រាបរួចមកហើយថា អ្នកនាង ផល្លា កន្លងមកតាំងរូបCoverរបស់ខ្លួនបែបណានោះ ហើយពេលនេះ នាងបានសម្រេចលុបរូបCoverនោះចេញវិញបាត់ហើយ។

ក្រោយសម្រេចលុបរូប ដែលខ្លួនតាំងលើគណនីហ្វេសប៊ុកអស់រយៈពេលជាយូរមកនោះ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ អ្នកនាង ទ្រិញ ផល្លា ក៏បានសម្រេចធ្វើការឡាយបកស្រាយរឿងមួយចំនួនជាមួយពូចក់ ក្នុងនោះមានរឿងពាក់ព័ន្ធទៅនឹងការលុបរូបនេះផងដែរ។

ថៅកែអនឡាញដ៏ល្បីរូបនេះ បានបញ្ជាក់ថា មានបងប្អូនខំមិនច្រើន ម៉េចបានលុបCover? មានអ្នកឆាតមកច្រើន ម៉េចបានលុបCover? អញ្ចឹងរឿងCover ខ្ញុំចង់បញ្ជាក់ថា យប់មិញលោកតាខ្ញុំ គាត់ខលមកផ្ទាល់ម៉ង គាត់តេមកផ្ទាល់ អញ្ចឹងគាត់ពន្យល់ខ្ញុំថា អីចឹងគាត់ពន្យល់ខ្ញុំ ចៅឯងមានរឿងជាមួយចក់,

ចក់ខុសជាមួយចៅឯង ឬចៅឯងខុសជាមួយចក់ ចៅឯងដោះស្រាយជាមួយច្បាប់ទៅ កុំឲ្យគេចាប់កំហុសចៅឯងរឿងដាក់រូបតានៅលើCoverហ្នឹងទៅជារឿងផ្សេងមួយទៀត អីចឹងចៅឯងលុបទៅ ខ្ញុំក៏លុបទៅខ្ញុំស្ដាប់លោកតាខ្ញុំ តាខ្ញុំតេមកផ្ទាល់ហើយ

គាត់ថាយល់ថារូបហ្នឹងខ្ញុំដាក់ពីយូរមកហើយ ប៉ុន្តែពីមុនខ្ញុំមិនមែនមនុស្សមហាជន ឥឡូវមនុស្សរបស់មហាជន ឥឡូវកុំឲ្យគេដាក់បន្ទុកចៅឯងទៅជារឿងផ្សេង១ទៀតចៅឯងដោះស្រាយជាមួយចក់សិនទៅ ហើយចៅឯងកុំភ័យថា ចៅឯកុំនិយាយច្បាប់ស្រុកខ្មែរ ច្បាប់ទូទាំងពិភពលោក គឺយុត្តិធម៌ណាស់ អីចឹងឲ្យតែចៅឯងមានភស្ដុតាងច្បាស់លាស់ត្រឹមត្រូវធ្វើទៅតាមច្បាប់ទៅ ហ្នឹងពាក្យសម្ដីលោកតា ដែលគាត់តេមកខ្ញុំផ្ទាល់ គាត់និយាយចេញមក គឺត្រជាក់ចិត្តត្រជាក់បេះដូងម៉ង….»។

ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកជំទាវ ហ៊ុន ស៊ីណាត នៅព្រលប់ថ្ងៃដដែលនេះ ក៏បានធ្វើការឡាយ វីដេអូ ដោយដាក់ចំណងជើងថា «ស៊ីត្រាតភាគ» និងបាននិយយពីការលើកឡើងរបស់អ្នកនាង ទ្រិញ ផល្លា ថា ជាការនិយាយបែប​បន្លំ។

ក្នុងនោះលោកជំទាវ បានលើកជាសំណួរថា តើអ្នកនាង ទ្រិញ ផល្លា ចង់និយាយសំដៅទៅលោកតាណា សូមនិយាយឲ្យច្បាស់ និងបានបង្ហាញពីរូបស៊ិ,ចស៊ីហួសហេតុមួយចំនួនរបស់អ្នកលក់អនឡាញរូបនេះ។

ក្នុងនោះលោក ជំទាវ លើកឡើងពីការតាំងរូបលើCover របស់អ្នកនាង ទ្រិញ ផល្លា ដាក់រូប បងលោកជំទាវ ដែលកា,ត់គេចេញមួយចំហៀង។ លោកជំទាវ បន្តបង្ហាញរូបស៊ិ,ចស៊ី ស្ថិតក្នុងឈុតពណ៌ក្រហមរបស់អ្នកនាង ទ្រិញ ផល្លា ហើយបញ្ជាក់ច្បាស់ៗថា ដោយទង្វើរបស់អ្នកនាង ទ្រិញ ផល្លា ចេញគ្រឿងក្នុង ទើបគេសំណូមពរទាំងអស់ ហើយខាង ខុទ្ទកាល័យ លោក សេង ទៀង ជាអ្នកតេទៅ សូមនិយាយប្រាប់គេឲ្យច្បាស់៕ ដើម្បីជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖



Related posts

Leave a Comment