អ្វី ដែលអ្នកគាំទ្រ ទន្ទឹងរង់ចាំនោះ ពេលនេះ បានមកដល់ហើយ ដោយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ អ្នកស្រី ទ្រី ដាណា បានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បើកបង្ហាញមុខបុរស ម្នាក់ ដែលអ្នកស្រី តែងតែឲ្យឃើញខ្នង ដោយដាក់ចំណងជើងថា«មហាព្រឹត្តិការដ៏ធំ និងអាថ៌កំបាំងត្រូវបានទម្លាយនៅថ្ងៃនេះហើយ!!!!!!!!»។
គេនៅចាំបានថា មុននឹងប្រកាសរកឃើញអ្នកស្អំបេះដូង, ថៅកែហាងពេជ្រចិត្តធម៌រូបនេះ ធ្លាប់រំលឹកបើកកកាយពីជីវិតអតីតកាលថា ខ្លួនរស់នៅក្នុងការកុ,ហក បោ,កប្រា,ស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោ,កប្រា,ស់។
អ្នកស្រី អះអាងថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោ,កខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា នៅពេលនោះ អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
ដោយឡែក ថ្មីៗនេះ អ្នកស្រី បានប្រកាសរកឃើញអ្នកស្អំបេះដូងហើយ ដោយឲ្យឃើញតែរូបបែរខ្នងប៉ុណ្ណោះ ហើយមើលតាមរូបរាងឃើញថា បុរសនោះ ពិតជាសង្ហា ហើយត្រូវទៅនឹងលក្ខខណ្ឌ របស់អ្នកនាងជ្រើសរើសតែម្ដង។ ក្នុងការបង្ហាញតែរូបបែរខ្នងនេះ ថៅកែហាងពេជ្រចិត្តធម៌ខាងលើ ក៏បានប្រកាសប្រាប់មហាជនថា ជិតបានឃើញមុខ ហើយទីបំផុតនៅថ្ងៃនេះ អ្នកស្រី ក៏បានបង្ហាញមុខឲ្យឃើញមែន។
បុរសរូបនោះ ជាតារាសម្ដែង សេង មង្គល ដូចដែលអ្នកគាំទ្រ ដាក់ការសង្ស័យខាងលើមកអញ្ចឹង ហើយអ្វីជាការចាប់អារម្មណ៍ ក្នុង ព្រឹត្តិការណ៍នេះ លោកសេង មង្គល បានយកផ្កាកុលាបមួយទង លុតជង្គង់ប្រគល់ឲ្យអ្នកស្រី ទ្រី ដាណា ធ្វើឲ្យថៅកែហាងពេជ្រចិត្តធម៌រូបនេះ រំភើបចិត្តខ្លាំង ភ័យ ផង អរ ផង។
គេនៅតែមិនទាន់ដឹងនៅឡើយថា នេះជាស្នេហាពិត ឬគ្រាន់តែជាការសម្ដែង ដើម្បីយកល្បីនោះ ព្រោះក្រោយប្រគល់ផ្ការួច ស្រាប់តែពួកគេ បង្ហាញផលិតផលមួយ ទើបនឹងយកមកថ្មីៗ ធ្វើឲ្យអ្នកតាមដានចង់ដាច់ផ្ងារទៅហើយ។
ទោះយ៉ាងណា តាមរយៈការហៅរបស់លោក សេង មង្គល ទៅកាន់អ្នកស្រី ទ្រី ដាណា ថាជាបងស្រី ហើយលោកជា ទូតសុឆន្ទៈ(BA)របស់ផលិតផលថ្មីនេះផងនោះ គេអាចសន្និដ្ឋានថា នេះគ្រាន់តែជាការសម្ដែង ដើម្បីបង្ហាញផលិតផលថ្មីប៉ុណ្ណោះ៕