គេចាំបានថា ដំណឹងបែកបាក់ស្នេហារបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានអ្នកគាំទ្រសង្ស័យអស់រយៈពេលយូរដែរហើយ ហើយក៏តែងតែឆ្លៀតសាកសួរតារាចម្រៀងរូបនេះ នៅពេលនាងឡាយលក់ផលិតផល។
កន្លងមក ដោយមានការសួរនាំច្រើនពេកនោះ ទើបនាងដាច់ចិត្តនិយាយទៅថា ចានក្នុងរាវ តែងតែប៉ះទង្គិចគ្នា ជារឿងធម្មតា។ តែតាមការកត់សម្គាល់ ស្ត្រីដ៏រឹងមាំរូបនេះ មិនចង់បង្ហាញរឿងបែកបាក់នេះ ឲ្យមហាជន ឬអ្នកគាំទ្ររបស់ខ្លួនបានដឹងនោះឡើយ ដោយចង់បញ្ចប់ទៅដោយស្ងាត់ៗ។
ទោះយ៉ាងណា ពេលនាងចូលពេកនោះ ទើបធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យកាន់តែខ្លាំង តែរូបនាង បកស្រាយថា អាការៈសព្វថ្ងៃនេះគឺ គិតច្រើន កើតទុក្ខ ត្រូវការមនុស្សច្រើននៅជិតខ្លួន យប់អធ្រាតគេងលែងលក់ ឬថប់ដង្ហើម។ នាងថា រូបនាងក៏រកខ្លួនឯងមិនទាន់ឃើញថា វាកើតឡើងព្រោះ ស្ត្រេស ជំ.ងឺថប់ដង្ហើម ឬក៏មកពីបញ្ហាសុខភាពផ្សេងនោះឡើយ។
ក្រោយពីរូបនាង បញ្ជាក់បែបនេះ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអតីតស្វាមីរបស់នាង បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេឈានដល់ផ្លូវបំបែក និងបន្តជាឪពុកម្ដាយរបស់កូន , នៅរាប់អានគ្នាជាមិត្តនោះ ទើបគេដឹងរឿងនេះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
បន្ទាប់ពីអតីតស្វាមី បើកទម្លាយរឿងនេះ ឲ្យមហាជនបានដឹងនោះ ពេជ្រ សូលីកា មិនបានបកស្រាយអ្វីវែងឆ្ងាយនោះទេ ដោយនាងបានបង្ហោះសារនៅលើStoryថា «ខ្ញុំ នឹងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន
រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ
កុំងប់ងុលទៅទង្វើរបស់ខ្លួនបានប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។
ក្រោយពួកគេបែកគ្នា, ងាកមកអតីតឪពុកក្មេករបស់នាងវិញ បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយបង្ហាញពីក្តីស្រឡាញ់ដល់ចៅប្រុស ជាមួយនឹងការបន់ស្រន់ចៅប្រុសក្លាយជាមនុស្សល្អ និងទទួលបានការថែរក្សាពីព្រះទៀតផង៕ សូមទស្សនាវីដេអូ កាលស្នេហ៍គ្រាដំបូងរបស់ពួកគេដូចខាងក្រោម ៖