បើទោះនៅលើបណ្ដាញសង្គមគ្មានការបង្ហោះអ្វីបង្ហាញពីតម្រុយបាក់ទឹកចិត្តក៏ដោយចុះ តែនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ មហាជន បានចាប់អារម្មណ៍ជាខ្លាំង ក្រោយទទួលដំណឹងថា ស្ត្រីដ៏រឹងមាំ មិនចេះចាញ់ច្រាបអ្នកណា អ្នកនាង ទ្រិញ ផល្លា បែរជាលេ,បថ្នាំស,ម្លាប់ខ្លួនោះ។
មានការអះអាងថា ក្រោយការស,ម្លាប់ខ្លួន ក្រុមគ្រួសារនាង បានស្រែកទ្រហោយំឲ្យអ្នកស្គាល់មួយចំនួនទៅជួយសង្គ្រោះអ្នកនាង ក្នុងពេលអ្នកនាងកំពុងតែធ្វើទុក្ខខ្លាំង មុននឹងឈានដល់សភាពបែកពពុះមាត់នោះផង។
អ្នកនាង ទ្រិញ ផល្លា ត្រូវបានគេអះអាងថា បានព្យាយាមស,ម្លាប់ខ្លួន ដោយប្រើមធ្យោបាយលេ,បថ្នាំបញ្ចូលគ្នាជាច្រើនគ្រាប់ ហើយមិនមែនលេ,បតែម្ដងដើម្បីផ្ដាច់ជី,វិតនោះទេ គឺលេ,បម្ដងហើយម្ដងទៀត ព្រោះអ្នកនាងលែងចង់រស់ ហើយថ្នាំដែលខ្លួនបានលេបឆាប់ផ្ដាច់សង្ហារបស់អ្នកនាងឲ្យផុតពីលោកីយ៍។
មានការអះអាងទៀតថា អ្នកនាង សម្រេចចិត្តធ្វើបែបនេះ បន្ទាប់ពីអ្នកនាងចាប់ផ្ដើមមានស,ម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ហើយអ្នកនាង បានប្រាប់គេថា មិនអាចទទួលយកការហែ,កហួរបំផ្លើសការពិតពីពូចក់ ដែលជាអតីតស្វាមីទី២នោះឡើយ។ អ្នកនាង បានប្រាប់គេឯងថា ពូចក់បាននិយាយបង្ខូចគេឈ្មោះនាង ហើយធ្វើឲ្យមហាជនជេរប្រទេចបណ្ដាសា ដែលនាងមិនអាចទទួលយកបាន។
មុនរាងរាយធ្វើទុក្ខ ដោយសារតែការលេ,បថ្នាក់នេះ មានការអះអាងទៀតថា អ្នកនាង បានផ្ញើសារទៅមនុស្សមួយចំនួន ដោយបញ្ជាក់ថា សុំលា សុំទោសគ្រប់យ៉ាង និងថាខ្លួនជិតផុតវេរា លែងបានឃើញរឿងរ៉ាវអាក្រក់ទៀតហើយ។ ក្នុងនោះ នាងក៏បានផ្ដាំផ្ញើគេជួយមើលកូនរបស់អ្នកនាងផងដែរ។
មានការអះអាងទៀតថា ក្រោយលេ,ថ្នាំជាច្រើនគ្រាប់នេះ អ្នកនាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនជិតផ្ទះជាច្រើនកន្លែង តែត្រូវបានគ្រូពេទ្យបដិសេធ ហើយទម្រាំបញ្ជូនទៅដល់ពេទ្យលោកសង្ឃ ដែលមានក្រុមគ្រូពេទ្យទទួលយក សភាពថ្នាំ ដែលបំផ្លាញរាងកាយ ស្ទើរតែជ្រាបពេញរាងកាយ។
មកដល់ម៉ោងនេះ មានការបញ្ជាក់ថា អ្នកនាងទ្រិញ ផល្លា នៅតែមានសភាពខ្សោយ ហើយបើទោះក្រពះរបស់នាងត្រូវបានលាងសម្អាត ក៏ជាតិថ្នាំ ដែលអ្នកនាងបានប្រើនៅតែធ្វើឲ្យអ្នកនាង មានបញ្ហាសុខភាព។ ក្រុមគ្រួសាររបស់អ្នកនាង កំពុងព្រួយបារម្ភខ្លាចជំងឺបាក់ទឹកចិត្ត នឹងធ្វើឲ្យអ្នកនាងគិតខ្លីម្ដងទៀត ក្រោយការស,ង្គ្រោះហើយនោះ។
ងាកមក លោកជឿន ប៊ុនចក់ ហៅពូចក់ ក្រោយពីទទួលដំណឹងថា អតីតប្រពន្ធសម្លាញ់របស់ខ្លួនបញ្ច.ប់ជីវិតនោះ លោកបានបង្ហោះរូបថតសើចស្ញេញ៣សន្លឹកនៅព្រឹកថ្ងៃទី១០ ខែកក្កដា ហើយបង្ហាញអារម្មណ៍ថា «ស្នាមញញឹមដែលខ្ញុំមាន ត្រលប់មកវិញហើយ»។
បន្ថែមលើនេះ ពូចក់ បានខំមិនក្រោមផុសរបស់ខ្លួនថា «ស,ម្លាប់ខ្លួនហើយ នៅឆ្លៀតអោយសារព័ត៌មានចុះផ្សាយសិនទៀត កាហ្វឿងអូនល្អពេកហើយ»។ ដោយឃើញលោកខំមិនបែបនេះ មានការតបពីសំណាក់អ្នកគាំទ្រថា «ចូលសង្គ្រោះបន្ទាន់ហើយនៅshare just now បានទៀតមីងតាមមិនទាន់សោះ, កុំឌឺដងគេ យកការសប្បាយមកដាក់ជីវិតយើង ឈប់ចង់ដឹងឮពីគេទៀត ជីវិតនឹងស្រស់ស្រាយ Very Fresh»។
ជាការឆ្លើយតប ពូចក់ បានបញ្ជាក់ថា «បងស្គាល់ស,ន្ដានគាត់ច្បាស់ជាងនរណាទាំងអស់។, អាណាឆ្លើយជាមួយវា ស្នាឯងភ្លើទេ មិនស្ដាប់វាអោយគេផ្សាយព័ត៌មាន ថាបងបំផ្លើសវា។»។ ចំពោះខំមិនមួយទៀតលើកឡើងទាំងអស់សំណើចថា «ឃើញបងមិនគិតខ្លីពួកប្អូនសប្បាយចិត្តណាស់»នោះ ពូចក់ តបថា «អ,ញមិនតាភ្លើលេ,បថ្នាំទេវើយ»៕