ភ្នំពេញ ៖ តារាស្រីអ្នកនាង អឿន ម៉ូលីកា បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំងអំឡុងថ្ងៃខួបកំណើតកូនស្រីសំណព្វចិត្ត រួមនឹងពិធីឡើងផ្ទះថ្មី កាលពីថ្មីៗ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមហើយលោកជំទាវថែមទាំងចង ដៃលើកទឹកចិត្តដល់នាងទៀតផង។
អ្នកនាង អឿន ម៉ូលីកា ដែលត្រូវបានគេចាត់ទុកថាជាស្ត្រីជោគជ័យម្នាក់នោះ បានចាត់ទុកលោកជំទាវហ៊ុន ស៊ីណាត ថា ជា”ម៉ែ”បានចេញសារនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២២ថា” លោកជំទាវម៉ែគាត់មកចូលរួមកម្មវិធីខ្ញុំគាត់ចងដៃខ្ញុំទៀតខ្ញុំពិតជាមានសំណាងណាស់។ តើខ្ញុំធ្វើបុណ្យអ្វីខ្លះពីមុនមក បានថ្ងៃពិសេសរបស់ខ្ញុំ,ខ្ញុំមានសំណាងបានលោកជំទាវម៉ែ ហ៊ុន ស៊ីណាត មកចូលរួមនិងជូនពរក្នុងថ្ងៃពិសេសនេះ!កូនសូមអរគុណនិងជូនពរជំទាវម៉ែឲ្យមានសុខភាពល្អនិងជាម្លប់ដល់កូនចៅ”។
ក្រៅពីមានមោទនភាពនិងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណា តចូលរួមឲ្យពរជ័យនោះ ម៉ូលីកា និងស្វាមីនាងលោ ក ហុង មានុណក៏បានលើកម្រាមដៃដប់ថ្លែងអំណ រគុណដល់មិត្តរួមអាជីពនិងបណ្ដារដៃគូរអ្នករកស៊ីជាមួយគ្នា រួមទាំងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់អ្នកទាំងពីរផងដែរ។
អ្នកនាង អឿន ម៉ូលីកា ចាត់ទុកការមកលើកទឹកចិត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូននោះជាសក្ខីភាពមួ យបញ្ជាក់ថាទោះបីជាមានមុខរបររកស៊ីដូចគ្នាមែនតែមិត្តភក្ដិនិងបងប្អូនទាំងអស់សហការ និងរាប់ អានគ្នាខ្លាំងណាស់ហើយពួកគេរីករាយនៅពេលដែលឃើញនាងមានការវិវត្តន៍កម្រិតជីវភាពឆ្លងផុតពីការរស់នៅផ្ទះជួលមកសម្រេចបាននូវផ្ទះក្នុងក្ដីស្រមៃដូចពេលនេះ។
គូរបញ្ជាក់ថាអតីតតារាRockអ្នកនាង ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងរូបសង្ហារលោកហុង មា នុណ ហៅ ឆានុណកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០ ២០ ហើយនាងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្ក ដាឆ្នាំ២០២០។ក្រោយគូស្នេហ៍តារា១គូនេះចាប់ដៃគ្នាបានជាង២ឆ្នាំនេះអ្នកទាំងពីរបានប្រឹងប្រែងរក ស៊ីរួមគ្នារហូតធ្វើឲ្យមានជីវភាពធូរធារទិញបានរថយន្តទំនើបៗជិះដូចជាម៉ាកRange Rover, Ford Raptor ,Alphard និងJaguarរួមទាំងការឡើង ផ្ទះថ្មីតម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីវារីណាសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។
គេកត់សម្គាល់ថា មុនម៉ូលីកា បង្ហាញអារម្មណ៍រីករាយគ្មានអ្វីប្រៀបផ្ទឹមបានដោយសារតែកម្មវិធីរបស់នាងត្រូវបានលោកជំទាវហ៊ុន ស៊ីណាត ផ្ដល់កិត្តិយសចូលរួមនោះកន្លងមកគេឃើញនាងនិងស្វាមីក៏តែងតែទៅលេងនិងសួរសុខទុក្ខលោកជំទាវ ហ៊ុន ស៊ីណាត ដល់ផ្ទះជាញឹកញាប់ផងដែរ៕