គេនៅចាំបានថា ក្រោយពីទម្លាយរឿងអតីតប្ដីលួ,ចទ្រព្យសម្បត្តិ និងប្រើហិ,ង្សា រហូតប្រកាសឲ្យប៉ូ.លិសចា,ប់ខ្លួនប្ដីកក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននោះ, ថ្មីៗនេះ អ្នកនាង ទ្រិញ ផល្លា បានធ្វើសន្និសីទកាសែត បកស្រាយរឿងគ្រប់យ៉ាង ដែលបានកើតឡើងកន្លងមក។
ក្នុងចំណោមការបកស្រាយជាច្រើន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា បានប្រាប់ថា អេដមីន ជីងចក់ បានប្រើហិ.ង្សាលើអ្នកនាងក្នុងបុរី ហើយពេលម្ដាយអ្នកនាងមកជួយថែមទាំងនិយាយប្រមា,ថម្ដាយរបស់អ្នកនាងថែមទៀត។ ក្រោយមក អ្នកនាង ទៅពិនិត្យសុខភាព ឃើញថា កូនរបស់អ្នកនាង ជាមួយនឹងអេដមីន ជីងចក់នោះ ក៏មិននៅ នោះដែរ។
ក្រោយការបកស្រាយចប់ នៅថ្ងៃដដែលនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងជុំវិញរឿងនេះដែរថា «នាងប្រឌិតដើម្បីយកឈ្នះអាចក់ទេដឹង? តែមិនគាំទ្រអំពើហិ.ង្សាទេ។រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ? ៕ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ 2017 ម្លេះនាងអើយនរណាជឿនាងអស់ស្រូវពូជ»។
នៅពេលនោះ អ្នកនាង ទ្រិញ ផល្លា ថែមទាំងបានចូលទៅខំមិនឆ្លើយឆ្លង ឌឺដង ដាក់លោកជំទាវ ហ៊ុន ស៊ីណាត ទៀតផង រហូតត្រូវបានកូនស្រីលោកជំទាវ បង្ហោះសារព្រមា,នថា «ផ្ញើជូននាង ទ្រិញផល្លា សូមនាងបញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់ កុំមកខមិនបែញុះញង់ឌឺ,ដងនៅក្នុងផូសរបស់ម្តាយខ្ញុំបន្តទៀត ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង»។
កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត រូបនេះ បានបន្តថា «អ្វីដែលគាត់ស៊ែរគាត់ខមមិនគឺដោយសារនាងឡាយហែកគ្រួសារខ្លួនឯងនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។ ចាប់ពីនាទីនេះតទៅ បើនាងហ៊ាននិយាយរឺខមមិនដែលនាំអោយប៉ះពាល់ដល់ផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំ និងគ្រួសារខ្ញុំបន្តទៀត នាងខ្ញុំនឹងមិនយោគយល់ហើយចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
Phalla Trinh»។
ដោយឡែកថ្មីៗនេះ អ្នកនាង លោកជំទាវ ហ៊ុន ស៊ីណាត បានឡាយឆ្លើយតបទៅនឹងអ្នកនាង ទ្រិញ ផល្លា ដែលនិយាយរឿងតាខលមក ដើម្បីឲ្យលោកCoverរបស់ខ្លួនចេញ ហើយក្នុងពេលនោះ លោកជំទាវ ក៏ឆ្លៀតនិយាយរឿងអេដមីន ជីងចក់ ត្រូវគេចា,ក់សុសសាច់ បើអ្នកទាំងអស់គ្នាបានឃើញ ក៏អាណិតចំពោះចក់ដែរ។ នៅពេលនោះ អ្នកនាងទ្រិញ ផល្លា ក៏ឆ្លើយតបបែបណាឌឺដងផងដែរ។ ទោះយ៉ាងណា សារ និងវីដេអូ និយាយរឿងតាខលមកនោះ បានលុបបាត់ហើយ។
ក្រោយមក ស្រាប់តែធ្លាយដំណឹងថា អ្នកនាង ផល្លា លេ,បថ្នាំស,ម្លាប់ខ្លួន តែមិនបានសម្រេចឡើយ ដោយត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។ ក្រោយមកទៀត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ស្រាប់តែអ្នកនាង ទ្រិញ ផល្លា បានចេញលិខិតសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ជាសាធារណៈ។
លិខិត ជាសារ មិនមែនសរសេរលើក្រដាសនោះ ត្រូវបានអ្នកនាង ទ្រិញ ផល្លា បង្ហោះនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ដោយរៀបរាប់ថា «លិខិតសុំអភ័យទោស*************សូមគោរពជូន លោកជំទាវ ហ៊ុន ស៊ីណាត ជាទីគោរពដ៍ខ្ពង់ខ្ពស់ !!
គន្លងមកនាងខ្ញុំបានខមិនឆ្លើយឆ្លងជាមួយលោកជំទាវដោយពុំមានចេតនាប៉ះពាល់ដល់កិត្តិយសរបស់លោកជំទាវជាចាស់ទុំឡើយ អធ្យាស្រ័យហេតុនេះ នាងខ្ញុំសូមខន្តីអភ័យទោសចំពោះការឆ្លើយតបជាមួយលោកជំទាវ ឬទង្វើមិនសមរម្យណាមួយដែលបានប្រព្រឹត្តិដោយចេតនា ឬអចេតនាក្តី ក៏គោរពសូមលោកជំទាវមេត្តាលើកលែងកំហុសដល់នាងខ្ញុំដោយសេចក្តីអនុគ្រោះ។ សូមលោកជំទាវមេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីនាងខ្ញុំ៕»៕