បើទោះរហូតមកដល់ពេលនេះ ទំនាក់ទំនងរបស់អ្នកស្រី ទ្រី ដាណា និង តារាសម្ដែង សេង មង្គល ស្ថិតក្នុងការមន្ទិលសង្ស័យក៏ពិតមែន តែអ្នកគាំទ្រមួយចំនួនយល់ថា បើរឿងនេះជាការពិតនោះ លោកមង្គលចូលមកក្នុងជីវិតអ្នកស្រី ទ្រី ដាណា ក៏ព្រោះតែលុយប៉ុណ្ណោះ។
ជុំវិញរឿងស្រឡាញ់ព្រោះលុយនេះ លោក សេង មង្គល មិនបានធ្វើការបកស្រាយអ្វីទាំងអស់ ហើយរឿងស្នេហាទៀតសោតលោកមិនបានបកស្រាយអ្វីនោះដែរ ដោយផ្ដេចផ្ដួលទៅលើការគិតរបស់មហាជនថា «សម្រេចតាមការយល់ឃើញរបស់បងប្អូនទេ»។
ទោះយ៉ាងណា ថ្មីៗនេះ ឆ្លៀតពេលឡាយលក់ផ,លិតផល អ្នកស្រី ទ្រី ដាណា បានឆ្លើយជំនួសថា ខ្លួនសូមនិយាយជំនួសពូមង្គល ក៏ដូចជាបុរសៗមួយចំនួន អ្នកណាដែលថាមិនស្រឡាញ់លុយ ខ្លួនក៏ស្រឡាញ់លុយដែរ ខ្លួនហត់នឿយរាល់ថ្ងៃដោយសារលុយ ហើយបើខ្លួនអត់លុយស្មានតែអ្នកណាគេស្រឡាញ់ខ្លួន។
អ្នកស្រីថា រូបសម្រស់ខ្លួនប៉ុណ្ណឹង អត់ស្អាតទេ តែយើងត្រូវដឹងថា មនោសញ្ចេតនា មិនអាចហាមបានទេ។ អ្នកស្រី លើកជាសំណួរថា ធ្លាប់ឃើញស្រីអាយុ៥០ ស្រី២០ឆ្នាំជាង ហើយស្រីហ្នឹង អត់មានលុយទេ។ អ្នកស្រី លោកជាឧទាហរណ៍ថា បើខ្លួន រៀបការជាមួយពូមង្គល ហើយគាត់សម្លឹងលើលុយ ជារឿងត្រឹមត្រូវ ពីព្រោះមនុស្សយើងម្នាក់ៗ ដោយសារតែលុយគ្រប់គ្នា យើងហត់ យើងនឿយ ដោយសារលុយគ្រប់គ្នា អ្នកណា ក៏គេចង់បានលុយ ចង់បានភាពហឺហាដែរ។
អ្នកស្រីសង្កត់ធ្ងន់ថា នៅពេលយើងរស់នៅជាមួយគ្នា ដើរលេងជាមួយគ្នា វាតែងតែមានមនោសញ្ចេតនាហើយ លុយមាន មនោសញ្ចេតនា មាន ពេលឈឺថ្កាត់ ពេលសប្បាយ ពេលសើច ពេលក្រៀមក្រំ ពេលលំបាកចិត្ត អញ្ចឹងវាបង្កើតឡើងទៅជាអនុស្សាវរីយ៍។ អ្នកស្រីថា នេះគ្រាន់តែលើកឡើងជាឧទាហរណ៍ទេ សូមកុំយល់ច្រឡំ។ អ្នកស្រី បញ្ជាក់ថា ពូមង្គលមកនេះ ក្នុងនាមជាBAរបស់ក្រុមហ៊ុនអ្នកស្រី៕