កាន់តែ​អា,ណិត​​! ឃើញ​រឹងមាំ​ៗអញ្ចឹង ដល់​ពេល ​ពេជ្រ សូលីកា ​ទម្លាយ​អារម្មណ៍​ពិត​ ទើប​ដឹង​ថា​ឈឺចាប់​ប៉ុណ្ណា…(មាន​វីដេអូ)

ប្រិយមិត្ត​មួយ​ចំនួន​ បាន​ជ្រាប​រួច​មក​ហើយ​ថា ទម្រាំ​នឹង​រក​ឃើញ​នូវ​សុភមង្គល​សុភមង្គល​​ ,តារា​ចម្រៀង​ពេជ្រ សូ​លិ​កា បាន​ឆ្លងកាត់​នូវ​ព្យុះភ្លៀង​ជាច្រើន តាំងពី​អ្នកនាង​នៅ​ផលិតកម្ម​M​រហូតមកដល់​ផលិតកម្ម​រស្មី​ហង្ស​មាស។ តែ​ថ្មីៗនេះ ​បែរ​ជា​ជួប​រឿង​បែកបាក់​ជាមួយ​ស្វាមី ធ្វើឲ្យ​សុខភាព​ផ្លូ,វចិត្ត​មិន​ល្អ​ប្រសើរ គិត​ច្រើន កើត​ទុក្ខ ដេក​មិន​លក់ ជាដើម។

ជុំវិញការបែកបាក់គ្រួសារនេះ គេមិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីឲ្យច្បាស់លាស់ឡើយ។ តែក្រោយពីស្វាមីនាង ប្រកាសដំណឹងនេះដល់មហាជននោះ នាងបានបង្ហោះសារបញ្ជាក់ជំហរចំពោះកូនប្រុសរបស់ខ្លួនថា «ខ្ញុំ នឹងបង្រៀនកូនប្រុសរបស់ខ្ញុំឲ្យចេះស្គាល់ពីការឲ្យតម្លៃមនុស្សជុំវិញខ្លួនឲ្យបានច្រើន

រៀនកុំកុ,ហក កុំក្ប,ត់ កុំអាត្មានិយម កុំអំ,នួតលើខ្លួនឯង កុំបោ,កប្រា,ស់ កុំធ្វើបា,បចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិ,ចក,ល កុំហឺហានឹងរបស់ក្លែងក្លាយ

កុំងប់ងុលទៅ​ទង្វើ​របស់ខ្លួនបាន​ប្រ,ឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុស ដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។

បើមើលទៅរូបភាពខាងក្រៅឃើញថា ពេជ្រ សូលីកា នៅតែ ជាស្ត្រីដ៏រឹងមាំម្នាក់, ស្រស់ស្រាយ, បែកគ្នាជាមួយគ្រួសារភ្លាម នាំកូន នាំប្អូនដើរលំហែកកាយជាមួយស្ទីលតែងខ្លួនយ៉ាងទាក់ទាញ មិនបង្ហាញទុក្ខយំយែកឲ្យគេអាណិតនោះឡើយ ដោយមើលទៅនាងដូចជាគ្មានរឿងអ្វីអញ្ចឹង។ តែធាតុពិត ពេជ្រ សូលីកា បាននិយាយយ៉ាងគួរឲ្យអាណិតថា នាងមិនយំមិនមែនមានន័យថាមិនឈឺចាប់នោះទេ។

ជាក់ស្ដែង ពេជ្រ សូលីកា បានបង្ហោះសារបង្ហាញពីការឈឺចាប់របស់ខ្លួនថា «ខ្ញុំមិនបង្ហាញខ្ញុំយំមិនមែនមានន័យថាខ្ញុំ មិនឈឺទេសូម កុំប៉ះទ,ង្គិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ គ្រប់យ៉ាង ដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រ,ពះប្អូន និងកូនរបស់ខ្ញុំ»៕


Related posts

Leave a Comment