មាន​ប្រពន្ធ​ហើយ? ស្ងាត់ៗ ឆន សុវណ្ណរាជ ​ដឹក​ដៃ​ស្រី​ស្អាត ដើរ​លេង​នៅ​ថៃ ហើយ​ហៅ​នាង​ពេញ​ៗ​មាត់​ថា…

កាលពីពេលថ្មីៗនេះ អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយតារាចម្រៀង ឆន សុវណ្ណរាជ បានដឹកដៃនារីស្រស់ស្អាតម្នាក់ ទៅដើរលេងនៅឯប្រទេសថៃ ដោយហៅថាMy Loveពេញៗមាត់នោះ។ អ្នកគាំទ្រ កំពុងតែចង់ដឹងថាតើនេះ ត្រូវជាអ្វីជាមួយតារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ ឲ្យប្រាកដ ព្រោះដំបូងប្រើពាក្យMy Love ហើយក្រោយមកប្រាប់ថាក្មួយនោះ។


ជាក់ស្ដែង នៅក្នុងដំណើរកម្សាន្តទៅប្រទេសថៃនោះ លោកឆន សុវណ្ណរាជ បានបង្ហោះរូបថត១សន្លឹក កាលពីថ្ងៃទី៩ ខែកក្កដា ហើយដាក់Captionដ៏ទាក់ទាញថា «អរុណសួស្តី តោះធ្វើរដំណើរទៅហើយពីរនាក់ my love»។

ក្រោយមក នៅថ្ងៃទី១១ ខែកក្កដា លោក ក៏បានបង្ហោះរូបថតជាមួយនារីនោះដដែល ជាមួយក្មេងប្រុសម្នាក់ ដោយប្រាប់អ្នកគាំទ្ររបស់ខ្លួនវិញថា «យូរៗដើរជុំគ្នាម្តង ជាមួយចៅនឹងក្មួយស្រី Guech Mean»។


តាមរយៈនេះ អ្នកគាំទ្រ បានចូលទៅបញ្ចេញមតិព្រោងព្រាត ក្នុងនោះអ្នកខ្លះ លើកឡើងទាំងអស់សំណើចរឿងលោកថា ក្មួយ រហូតដល់មានមតិមួយនោះ ហ៊ានដាស់តឿនលោកត្រង់ៗថា «ក៏​មិន​ប្រាប់​គេ​ថា​ប្រពន្ធ​ទៅ​ឲ្យ​វា​ឆាប់​ចប់​ នៅ​លាក់លៀម​ដល់​ណា»។

ទោះយ៉ាងណា នៅពេលឃើញបង្ហោះរូបថតបែបនេះ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានចូលទៅខំមិនសួរថា «កូនស្រីបងម៉ាចមែនបង ធំឡើងកាន់តែស្អាត ស្អាតអើយសែនស្អាត»។ ជាការឆ្លើយតប លោក ឆន សុវណ្ណរាជ បញ្ជាក់ថា «បាទអូន កូនបងម៉ាច»។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​លេច​ឮ​ដំណឹង​ថា តារា​ចម្រៀង ឆន សុវណ្ណរាជ មាន​សង្សារ ឬ​គ្រួសារ​នៅ​ឡើយទេ ដោយ​លោក​លាក់​វា​ជិត​តែ​ម្ដង។ ប្រការ​នេះ បាន​ធ្វើឲ្យ​អ្នកគាំទ្រ ចេះ​ដាក់ការសង្ស័យ នៅ​ពេលឃើញ​លោកបង្ហោះ​រូបថត ស្និទ្ធស្នាល​ជាមួយ​អ្នក​ណា​ម្នាក់នោះ៕

Related posts

Leave a Comment