និយាយដល់ឈ្មោះ តារាសម្តែងស្រីសិ,ចស៊ី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ប្រិយមិត្តមួយចំនួនច្បាស់ជានឹកឃើញភ្លាមថា រូបនាង ចាប់ផ្ដើមល្បីតិចៗនៅពេលថតវីដេអូMVបែបរោ,លរាលនៅមុខរថយន្ត ទទួលការរិះ,គន់យ៉ាងច្រើនកាលពីឆ្នាំ២០១៩នោះ។
ក្រោយមកនាង បាននិយាយនៅលើបណ្ដាញសង្គមទីកតុក ឆ្លើយតបទៅនឹងអ្នកមីងម្នាក់ថា អ្នកអត់ស្គាល់ខ្លួនដូចអត់ស្គាល់ក្រដាស១០ ក្រដាស២០ និងវិមានឯករាជ្យនោះ បានធ្វើឲ្យតារាស្រីរូបនេះ ចាប់ផ្ដើមល្បីគេស្គាល់ច្រើនតាំងពីពេលនោះមក ហើយទីផ្សារការងាររបស់នាង ក៏មានសន្ទុះកើនឡើង។
ជាក់ស្ដែង នាង ថ្លាប់បញ្ជាក់ថា បើសិនជាក្រុមហ៊ុនណាមួយចង់អញ្ជើញនាងទៅថតនោះ គឺមួយល្ងាចស៊ីថ្លៃ ៥០០ដុល្លារ ហើយបើមួយថ្ងៃពេញវិញនោះ គឺមានតម្លៃ ១០០០ដុល្លារ។ ចំណែកឯការងារធ្វើជាតំណាងផ្សព្វផ្សាយជាលក្ខណៈកុងត្រា ក្នុងមួយខែមានតម្លៃចន្លោះពី ១៥០០ ទៅ ២០០០ដុល្លារ ស៊ីសងទៅតាមការចរចា។
ពាក់ព័ន្ធនឹងរឿងស្នេហាវិញ គេមិនដែលឃើញតារាស្រីរូបនេះ បង្ហាញមុខគូស្នេហ៍របស់ខ្លួនឡើយ តែថ្មីៗនេះ នាងបានបង្ហាញមុខបុរសង្ហាម្នាក់ ដែលតែងលើកទឹកចិត្តដល់រូបនាងអស់រយៈពេលប្រមាណជាបួនឆ្នាំមកហើយ។
បង្ហោះភ្ជាប់ជាមួយរូបភាពបុរសសង្ហាម្នាក់ ដែលមានទម្រង់មុខជាកូនចិន តារាសម្តែង រ៉ូស បាននិយាយថា «អរគុណសំរាប់៤ឆ្នំានេះ ដែលតែងតែនៅពីក្រោយខ្នងខ្ញុំរហូត តែងតែលើកទឹកចិត្តខ្ញុំ មើលថែខ្ញុំ បើខ្ញុំគ្មានអ្នកមិនដឹងថា ខ្ញុំទៅជាបែបណាទេ គោរពផ្តល់តម្លៃឱ្យ ខ្ញុំ
មិនខ្វល់ថាគេរិះ,គន់ខ្ញុំបែបណា បងតែងតែលើកទឹកចិត្តអូនរហូត ហើយតែងតែលើកទឹកចិត្តនេះ គ្រាន់តែជាការថតសម្តែង ទេបើនៅបរទេសវាជារឿងធម្មតា ហើយក៏មិនដែលប្រកាន់ខឹងខ្ញុំ មានតែពាក្យថា អូនស៊ូស៊ូ អំពើល្អរបស់បងអូននឹងចងចាំវាទុក្ខ ហើយក៏តែជាមនុស្សប្រុសតែម្នាក់ដែលល្អដាក់អូន មិនខ្វល់ថាអូនជួបរឿងបែបណាក៏ដោយ ពេលវេលាក៏កៀកមកដល់បងក៏ត្រូវទៅប្រទេសរបស់បង តែមុននឹងបងទៅ អូនសុំឱបបងជាឡើកចុងក្រោយ my life លើលោកនេះគ្មានអ្វីស្ថិតស្ថេរក្រៅពីចិត្តស្មោះនិងអំពើល្អទេ »៕