មិនចាំ​យូរ! ក្រោយ​ឧកញ៉ា​ លាន អាហ្វ្រីលគីនីន ​ហែ,កហួរ​ខ្លួន​រឿង​មាន​ប្ដី​៣​ ស្រាប់តែ​កែវ វលក្ខណ៍​ តប​យ៉ាង​ខ្លី​ថា…

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អតីត​តារា​សម្តែង កែវ វ​ល័​ក្ខ ទើបតែ​ប្រកាស​ពាក់ព័ន្ធ​ទៅ​នឹង​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន មិនបាន​ទទួលខុសត្រូវ​ទៅលើ​ចំណុច​មួយ​ចំនួន ក្រោយពី​បែក​គ្នា​ជាមួយ​អ្នកនាង ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​ការចាប់អារម្មណ៍​ជាខ្លាំង​។​


អ្នកនាង កែវ វ​ល័​ក្ខ បាន​បង្ហោះ​សារ ដែលមាន​អត្ថន័យ​ដូច្នេះ​ថា «​អ្នកដឹង​បានដឹង អ្នក​អត់​ដឹង​នៅតែ​អត់​ដឹង អា​អើយ​អា មិនដឹង​ជា​ជេរ​បែបណា​ឱ្យ អស់​កំ,ហឹង​ដែរ​ខឹ,ង នូវ​ទង្វើ​ថោ,កទា,ប​របស់​វា​(​កាតព្វកិច្ច​+​ទំនួល​ខុសត្រូវ​+​អាហារកិច្ច​) បី​ចំណុច​នឹងមាន​ន័យ​យ៉ាងម៉េច​បងប្អូន​»​។​

ក្រោយ​បែក​គ្នា ពួកគេ​មាន​ដៃគូ​ស្នេហា​រៀងៗ​ខ្លួន ដោយ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ទើបតែភ្ជាប់ពាក្យ​ជាមួយ​អ្នក​មេម៉ាយ​រូប​ស្រស់​ ហើយ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លាយជាប្ដីប្រពន្ធ​ស្របច្បាប់ ខណៈ​អ្នកនាង កែវ វ​ល័​ក្ខ បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ម្នាក់​កាលពី​ពាក់​កណ្តាល​ខែមេសា​កន្លង​ទៅនេះ។ តែមិនទាន់ក្លាយជាប្ដីប្រពន្ធនៅឡើយទេ។​ អ្នក​មេម៉ាយ​កូន​បួន​រូបនេះ បាន​បញ្ជាក់ថា នាង​មិនទាន់បាន​រួមរស់​ក្រោម​ដំបូល​ជាមួយគ្នា​ទេ​។

កែវ វ​ល័​ក្ខ ​បាន​បញ្ជាក់​ថា មូលហេតុ​នាង​សម្រេចចិត្ត​ភ្ជាប់ពាក្យ ដោយសារ​កាល​ភ្ជាប់​ស្នេហ៍​ជាមួយ លាន អា​ហ្វ្រី​ល​គីនីន កាល​ជិត ២០​ឆ្នាំមុន ពួកនាង​មិនមាន​ការរៀប​ការ ទើប​អតីត​ស្វាមី​មិនដែល​ឱ្យ​តម្លៃ​រូបនាង​រហូតដល់​ចែកផ្លូវ​គ្នា​បែបនេះ​។ កែវ វ​ល័​ក្ខ ថា​ទោះ​មេម៉ាយ តែ​ត្រូវឱ្យ​តម្លៃ​ខ្លួនឯង​។

ងាកមក ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្រោយពីអតីតភរិយានិយាយពាក់ព័ន្ធ​នឹង​អាហារកិច្ច​កន្លងមកនោះ​ ស្រាប់តែលោក លើកឡើងថា មិនមែនចង់ហែកហួរអតីតភរិយាអ្វីទេ ប៉ុន្តែលើកយកមកនិយាយលើកនេះជាលើកចុងក្រោយព្រោះចង់រកយុត្តិធម៌ឱ្យខ្លួនខ្លះ ហើយកន្លងមកខ្លួនទទួលស្គាល់ថា ខូចស្រីច្រើនមែន តែមិនដែលមានបំណងចង់​បោះ,បង់ចោលប្រពន្ធកូនទេព្រោះជាមនុស្ស ដែលស្រឡាញ់កូនៗ។


ជាក់ស្តែងកន្លងមកកូនដែលជាចំណងដៃរួមគ្នាជាមួយអតីតភរិយា កែវ វល័ក្ខ មានតែបីនាក់ទេ ដោយឡែកកូនប្រុសដែលមានឈ្មោះថា លាន បញ្ចនីត ជាកូនរបស់អតីតភរិយាជាមួយស្វាមីមុន តែខ្លួនបានផ្តល់ក្តីស្រឡាញ់និងចិញ្ចឹមថែរក្សាតាំងពីអាយុបីឆ្នាំដូចកូនបង្កើត។

លាន អាហ្រ្វីលគីនីន បានបន្ថែមទៀតថា មូលហេតុមិនបានផ្តល់អាហារកិច្ចតាមសន្យា ដោយសារខឹ,ងនិងចង់ឈ្នះ ម្យ៉ាងសព្វថ្ងៃអតីតភរិយាក៏មានគ្រួសារថ្មីហើយ ណាមួយខ្លួនក៏មិនចង់ឱ្យប្រាក់ដែលផ្តល់ឱ្យកូនៗធ្លាយទៅចិញ្ចឹមដល់អ្នកផ្សេងៗដែលធ្លាប់មើលងាយឧកញ៉ាកន្លងមក ។ ឧកញ៉ា លាន អាហ្វ្រីលគីនីនថា នៅតែជួយកូនៗ គ្រាន់តែមិនបានតាមសន្យា ណាមួយកូនៗក៏មិនដល់ថ្នាក់អត់ដែរ លក់តែទូរស័ព្ទភ្នែកបីរបស់កូនទាំងពីរគ្រឿងក៏ចាយបានដែរ ។

ឧកញ៉ា លាន អាហ្វ្រីលគីនីន បានលើកជាសំណួរថា ចង់នាំកូនៗមកលេងមិនឱ្យមកបែបនេះ គួរតែបន្តបំពេញអាហារកិច្ចឬអត់? ប្រសិនកន្លង មកមិនបានចិញ្ចឹមកូនស្មានថា កូនៗអាចរៀន សុទ្ធតែសាលាឯកជន។ ចុងក្រោយឧកញ៉ា លាន អាហ្វ្រីលគីនីន បាននិយាយថា តាមពិតខ្លួនជាស្វាមីទីបីរបស់អតីតភរិយា មិនមែនជាស្វាមីដំបូងនោះទេ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់​​ លាន អាហ្វ្រីលគីនីន ​,អតីតភរិយា កែវ វល័ក្ខ បញ្ជាក់យ៉ាងខ្លីថា«ដោះលែងពួកខ្ញុំទៅបើអ្នកទៅបានសុខហើយ»៕​

Related posts

Leave a Comment