សោកស្ដាយណាស់! ក្រោយ​ធ្លាក់​ត្រឹម​វគ្គ ​Green Miles, ទ្រី ដាណា ទី២ សុំ,ទោស​អ្នកគាំទ្រ និង​ប្រាប់​ពី​អ្វី​ដែល​ខ្លួន​ស្ដាយ​ថា…(មាន​វីដេអូ)

លោកអ្នកច្បាស់ជាចាំបានថា នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤វគ្គ Judge Audition បេក្ខនារីម្នាក់ មានមុខមាត់ស្រដៀងអ្នកស្រី ទ្រី ដាណា បានបង្ហាញវត្តមានក្នុងកម្មវិធីនេះ ហើយមានសំឡេងពីរោះថែមទៀត ធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង។


តាំងពីជាប់នៅក្នុងវគ្គដំបូងនោះមក ធី ចាន់ធា មកពីខេត្តបាត់ដំបង បានឆ្លងកាត់វគ្គជាបន្តបន្ទាប់រហូតដល់វគ្គ​Green Milesកាលពីយប់ថ្ងៃទី១០ ខែកក្កដាន្លងទៅ បេក្ខនារីរូបនេះ បែរជាធ្វើមិនបានល្អទៅវិញ ដោយសារតែការជ្រើសរើសបទចម្រៀងខុស ហើយទីបំផុតរូបនាង មិនអាចជាប់ទៅវគ្គបន្តទៀត ជាគ្គLive Showនោះឡើយ។

ក្រៅពី​អ្នក​គាំទ្រ មើល​ឃើញ​ថា រូប​នាង​ជ្រើសរើស​បទ​ចម្រៀង​ខុស​ ហើយ​គណៈកម្មការ​ថា​រូប​នាង​ភ័យ​ហើយនោះ, រូបនាងខ្លួនឯងក៏ទទួលស្គាល់ចំពោះរឿងនេះដែរ ដោយនិយាយសុំទោសថា «ខ្ញុំរើសបទខុសខ្លួនឯង សុំទោសហ្វេន ដែលខ្ញុំធ្វើមិនបានល្អ។

បន្ថែមលើនេះ ស្ត្រី ដែលអ្នកខ្លះហៅថា ជាទ្រី ដាណា ទី២រូបនេះ បានបង្ហោះសារមួយទៀត បញ្ជាក់ថា «ខ្ញុំមិនស្ដាយក្រោយទេរឿងខ្ញុំប្រឡងមិនដល់វគ្គឡាយសូ​​ ព្រោះខ្ញុំជាប់បានច្រើនវគ្គដែរ ​ តែអ្វីដែលខ្ញុំស្ដាយ គឺខ្ញុំអោយតែប្រឡងដឹងតែ​ភ័យហើយ


មិនយល់ពីខ្លួនឯងដែរនឹង ឈឺធ្មេញចំពេលកុំពុងច្រៀង​ សុំទោសផងហ្វេនៗ ដែលស្រលាញ់សំឡេងខ្ញុំ ខំទៅមើលខ្ញុំដល់ឆាកជួយស្រែក​ហ៊ោ​ខ្ញុំ​ដល់​ចប់​ បើ​ខ្ញុំ​នៅ​មានឱកាស ខ្ញុំនឹងមិនធ្វើអោយហ្វេនខ្ញុំខកចិត្តទៀតទេចប់ពីថ្ងៃនះតទៅ»។

តាមរយៈនេះ អ្នកគាំទ្ររបស់នាង ប្រាប់ទៅវិញថា «បងបើមានឱកាសCambodia Idol Seasonក្រោយខ្ញុំចង់ឃើញបងម្តងទៀត, ស៊ូៗបន្តទៀតមីង, គឺគេចង់ឃើញ​សមត្ថភាព​យើង​គ្រប់​ទម្រង់​ ទើបបាន​ក្លាយ​ជា​តារា ដូច​គេ​ដាក់​ពិន្ទុ​អោយពេជ្រថៃចឹងមិនសូវពីរោះតែផ្នែកសិល្បៈ​គាត់បានច្រើនបែបបទ នៅ​មានឱកាសក្រោយទៀត កុំចុះចាញ់អូន»៕


Related posts

Leave a Comment