ក្រោយ​ពី​ធ្លាក់​ត្រឹម​វគ្គ​Green Mile​អ្នក​គ្រូ​ដ៏​ស្រស់​ស្អាត ​សេង ដានីន​ បង្ហាញ​ការ​សោកស្ដាយ​ និង​ទម្លាយថា…(មាន​វីដេអូ)

គេនៅចាំបានថា នៅ​ក្នុង​ការ​បង្ហាញ​សមត្ថភាព ឡើង​ប្រឡង​ចម្រៀង​Cambodian Idol កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២កន្លងទៅនោះ បេ​ក្ខ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ជា​គ្រូបង្រៀន​ឈ្មោះ អ្នកគ្រូ សេង ដា​នី​ន បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​ឆន្ទៈ រូប​សម្រស់​រូប និង​ទឹកដម​សំឡេង​ដ៏​ស្រទន់។

នៅពេលនោះរូបនាង ធ្វើបានយ៉ាងល្អ រហូតទទួលបាន យេស ៤ ហើយក៏អាចឆ្លងផុតវគ្គជាបន្តបន្ទាប់ទៀត រហូតដល់វគ្គGreen Mile​កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ អ្នកគ្រូ ដ៏មានឆន្ទៈរូបនេះ មិនឈានទៅវគ្គបន្តទៀតបាននោះឡើយ។

ក្រោយពីធ្លាក់ត្រឹមវគ្គនេះនោះ បេក្ខនារី ជាគ្រូបង្រៀនមកពីខេត្តព្រៃវែងរូបនេះ បានបង្ហោះសារថា «កន្លងមកនេះ នាង​ខ្ញុំ​ពិតជា​មានសំណាង ​ដែល​បាន​ក្ដី​អាណិត ស្រឡាញ់ និង​រាប់អាន​ពី​បងប្អូន អ៊ំ ពូ​មីងមា មិត្តភក្តិ និង​កូនសិស្ស​ជាច្រើន​នាក់ ជាពិសេស​ទាក់ទង​នឹង​ការប្រឡង​ចម្រៀង Cambodian Idol 4​។

សោកស្ដាយ​ដែរ ដែល​មាន​កង្វះខាត​ក្នុង​ការ​សម្ដែង​វគ្គ Green Miles ជូន​អ្នក​ទាំងអស់គ្នា​។ ទោះជា​មិនបាន​ទៅ​បន្ត ប៉ុន្តែ​នាង​ខ្ញុំ​នៅតែ​រីករាយ និង​ដឹងគុណ​នូវ​អ្វីៗ​ដែល​បាន​ឆ្លងកាត់ ព្រមទាំង​ការលើកទឹកចិត្ត និង​ពាក្យ​ត្រង់ៗ​មួយចំនួន​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ស្គាល់​ខ្លួនឯង​កាន់តែច្បាស់​។

អ្វីៗ​នៅ​ជុំវិញ​យើង​ជា​មេរៀន​ដ៏​ល្អ ដែល​ជួយ​ឱ្យ​យើង​ឆ្លង​ពី​កម្រិត​មួយ​ទៅ​កម្រិត​មួយទៀត​។ ជាពិសេស អរគុណ​បងប្អូន​បេក្ខជន​ទាំងអស់ ដែល​បើក​ចិត្ត​យ៉ាង​ទូលាយ​រាប់អាន​គ្នា និង​ជួយ​កែតម្រូវ​គ្នា​កន្លងមក​ជាច្រើន​ដោយ​មិន​ប្រកាន់ និង​ចេញពី​ចិត្ត​។ អ្នក​ទាំងអស់គ្នា​សុទ្ធតែជា​មនុស្ស​ល្អ សូម​បន្ត​ចំណុច​ល្អ និង​បន្ត​ធ្វើជា idol ដ៏​ល្អ​របស់​មហាជន​យើងទាំងអស់គ្នា»៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment