ពូកែ​លាក់​ណាស់! លោក ឌួង ឆាយ យក​កូន​ទៅ​​​លេង​យូរ​ពេក, អ្នកនាង ​ដេត ម៉ាលីណា ​ទម្លាយ​ថា ខ្ញុំ​ខំ​សម្ដែង​ធ្វើ​រឹងមាំ​ធម្មតា ហេតុអ្វី​បាន…

បើ​ទោះ​លោក ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា លែ,ងលះ​គ្នា ហើយ​សិទ្ធិ​អំណាច​មេបា​ត្រូវ​ធ្លាក់​លើ​អ្នក​មេម៉ាយ​រូប​ស្រស់​រូប​នេះ​ក៏ដោយ ក៏​អ្នកនាង មិន​អាច​កាត់ផ្ដាច់​មនោសញ្ចេតនា​ឪពុក​មិន​ឲ្យ​យក​កូន​ទៅលេង​បាន​នោះ​ដែរ។


ប្រការ​នេះហើយ ទើប​គេ​តែងតែ​ឃើញ​លោក ឌួង ឆាយ យក​កូនៗ​ទាំង​៣​នាក់​របស់​លោក​ពី​អ្នកនាង ដេ​ត ម៉ាលី​ណា ទៅ​ដើរលេង​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​នោះ ហើយ​នេះ ក៏​ធ្វើឡើង​ស្របទៅតាម​ផ្លូវច្បាប់​ផងដែរ​។

ជាក់ស្ដែង លោក​ឌួង ឆាយ ធ្លាប់​បញ្ជាក់​ថា « សូម​គោរព​អរគុណ​ឯកឧត្តម​តាំង ស៊ុន ឡាយ ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ឲ្យ​ខ្ញុំបាទ​បាន​ជួប​កូនៗ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​»​។ ទោះយ៉ាងណា ថ្មីៗនេះ លោក ឌួង ឆាយ បានយកកូន២នាក់ក្នុងចំណោម៣នាក់ មកលេងលក្ខណៈយូរខុសពីធម្មតា ធ្វើឲ្យអ្នកនាង ដេត ម៉ាលីណា ចិត្តមិន​នឹងន ព្រោះតែនឹកកូន។


ជាក់ស្ដែង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថតជាមួយកូនៗរបស់នាងទាំង៣នាក់ ហើយពោលពាក្យយ៉ាងគួរឲ្យអាណិតថា «អារម្មណ៍​ម្ដាយបែកកូនពីរនាក់អស់រយៈពេល 17ថ្ងៃយូរណាស់ពិបាកចិត្តណាស់ និងមិនដឹងពេលណាបានជួបកូនវិញដែរ

ខ្ញុំពិបាកចិត្ត និងនឹកកូននាងខ្ញុំទាំងពីរណាស់ ខ្ញុំខំសំដែងធ្វើរឹងមាំធម្មតា​
ហេតុអីបានមនុស្សស្រីត្រូវតែជួបរឿងបែបនេះក្រោយការលែ,ងលះ ខ្ញុំមិនដឹងធ្វើម៉េចបានកូនប្រុសបង និងកូនស្រីពៅខ្ញុំមកផ្ទះវិញបានវិញភ្លាមៗនោះទេ»។

តាមរយៈនេះ មានការលើកឡើងផ្ដល់យោបល់ថា «មែនហើយបងខ្ញុំនិយាយត្រង់ម៉េចមនុស្សស្រីចាំតែខុស ជាពិសេសបងស្រីលែ,ងលះគ្នាហើយម៉េចមើលទៅដូចជានៅមិនសុខទាំងឃើញបង​បំពេញ​តួនាទី​ម្ដាយដ៏ល្អហើយ, ចែកគ្នាមើលទៅអូនព្រោះនឹករលឹកដូចគ្នាទឹកចិត្តឪពុកម្តាយស្រលាញ់កូន ចេះចែករំលែកទៅអូនព្រោះទៅខាងនោះក៏គាត់ជាឪពុកក្មេងដែរ»៕

Related posts

Leave a Comment