ពិធីការិនីរូបស្រស់សម្ដីចា,ក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថ្វីត្បិតតែ ពេលនេះនាងកាន់តែមានវ័យច្រើនបន្តិចហើយក្តី តែបើនិយាយពីប្រជាប្រិយភាព និងការគាំទ្រនៅរក្សាសន្ទុះបានដូចដើម។
អ្វី ដែលកាន់តែគួរឲ្យកត់សម្គាល់នោះ ពិធីការិនីហ៊ិន ច័ន្ទនីរ័ត្ន ឈានចូលមកដល់នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីខែមេសា កន្លងទៅនេះ គឺនាងក៏បានកើននូវអាយុមួយឆ្នាំទៀតផងដែរ ពោលហ៊ិន ច័ន្ទនីរ័ត្ន មានវ័យ៣២ឆ្នាំហើយ។ ប៉ុន្តែយ៉ាងមិញ នីរ័ត្ន នៅតែទទួលបានការសរសើរថាស្រស់ស្អាតដូចមនុស្សស្រីទើបពេញក្រមុំ១៨ឆ្នាំដដែល។
ចំពោះរឿងស្នេហាវិញ, ទំនាក់ទំនង រវាង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល កន្លងមកពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រយុវវ័យ ជាមួយនឹងសកម្មភាពផ្អែមល្ហែមល្អូកល្អិនរបស់អ្នកទាំងពីរ។
ទោះយ៉ាងណា ថ្មីៗនេះ អ្វីៗបានប្រែប្រួល ក្រោយពីលោក សេង មង្គល បានបង្ហាញវត្តមានយ៉ាងផ្អែមល្ហែមជាមួយអ្នកមេម៉ាយកូន៣សម្បូរទ្រព្យ ទ្រី ដាណា ដែលគេកំពុងសង្ស័យថា មានស្នេហាជាមួយគ្នានោះ។
ងាកមកហ៊ិន ចាន់នីរ័ត្ន បានត្រឹមបង្ហោះសារប្លែកៗធ្វើឲ្យអ្នកគាំទ្រមានក្ដីបារម្ភចំពោះនាងខ្លាំងណាស់។ ដល់ឃើញគេបារម្ភច្រើនពេក នាងក៏ដាច់ចិត្តទម្លាយសារបញ្ជាក់ថា «មានឃើញអីអត់? …កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេ កុំបារម្ភ រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ ដែលស្រលាញ់ និងចូលចិត្តនាងខ្ញុំ ពិតជារំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នាសុខភាពល្អ និងជៀសផុតកូវិទ19»។
និយាយពីលោកសេង មង្គល និងអ្នកស្រី ទ្រី ដាណា ដែលគេកំពុងសង្ស័យថា មានស្នេហាជាមួយគ្នាវិញ ត្រូវបានអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត ហើយលើកឡើងថា ដូចម៉ែ និងកូន។ ទោះយ៉ាងណា បើតាមការអះអាងរបស់អ្នកស្រី ទ្រី ដាណា កន្លងមក ឃើញថា អ្នកស្រី ទើបមានអាយុ៣០ជាង អាចខ្ទង់៣៤, ៣៥ប៉ុណ្ណោះ។ ដូច្នេះមានន័យថា អ្នកស្រី បង ហ៊ិន ចាន់នីរ័ត្ន តែ២ ឬ៣ឆ្នាំប៉ុណ្ណោះ៕