នោះ! កាន់តែ​កៀក​ថ្ងៃ​សម្រាល, ​​ដេនី ក្វាន់ ​រំភើបចិត្ត​ ស្រាប់តែ​ប្ដី​របស់​នាង​ទម្លាយ​ថា មិនមែន​ជា​ស្នេហ៍​ដំបូង…

បើ​ទោះ​កន្លងមក ធ្លាប់​រកាំរកូស​ជាមួយគ្នា​ផ្អើល​អស់អ្នក​គាំទ្រ​ក៏ពិតមែន តែ​ក្រោយពី​ផ្សះ,ផ្សា​គ្នា​ហើយ​នោះ គេ​សង្កេត​ឃើញថា តារា​សម្ដែង ដេ​នី ក្វាន់ ទទួល​បានការ​ថ្នាក់ថ្នម ពី​គូស្នេហ៍​ដូច​ព្រះ​នាង​អញ្ចឹង ហើយ​នេះ​ក៏​ជា​ក្ដី​សុខ ដែល​មនុស្ស​ស្រី​គ្រប់រូប​ប្រាថ្នា​ផងដែរ។


និយាយ​ពី​រូប​សម្រស់​វិញ បើ​ទោះ​ពេលនេះ កំពុង​ពពោះ​ជាង​៨​ខែ​ក្ដី តែ​ដេ​នី ក្វាន់ នៅតែមាន សម្រស់​ស្អាត​ផូរផង់ ហើយ​ការ​ស្លៀកពាក់​របស់​នាង ក៏​មើល​ទៅ​ នៅតែ​សក្ដិសម និង​ទាក់ទាញ​មិនធម្មតា​ដដែល។

ចំពោះ​គូស្នេហ៍​របស់​ខ្លួន​នេះ ដេ​នី ក្វាន់ បាន​ព្យាយាម​លាក់​មុខ​ម្ដង​ហើយ​ម្ដងទៀត ដោយ​នាង​បង្ហោះ​រូប​តែងតែ​បែរខ្នង​ជានិច្ច។ តែ​ក្រោយ​មក ក៏ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ។ លុះ​ពេល​មាន​ជ,ម្លោះ​​​ជាមួយគ្នា​ក៏​លាក់​មុខ​វិញ​ឲ្យ​ឃើញ​តែ​ខ្នង​ ស្មាន​តែ​នាង​រក​ឃើញ​អ្នក​ថ្មី​ផង ​តែ​ដល់​ប្ដី​នាង​បង្ហោះ​រូបថត​ផ្អែមល្ហែម​ជាមួយ​គ្នា​ទើប​ដឹង​ថា ជា​មនុស្ស​ដដែល។

ជារឿយៗ ក្រោយពីធ្វើការផ្សះ,ផ្សាគ្នារួចមក ប្ដីរបស់ដេន នីក្វាន់ មើលថែភរិយាបានល្អខ្លាំងណាស់ ដោយនាំទៅដើរលេងស្រូបយកខ្យល់អាកាស បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ឥតដាច់​ នៅ​កន្លែង​ផ្សេងៗគ្នា ធ្វើឲ្យ​ដេន នីក្វាន់ ​រំភើប​ចិត្ត​ខ្លាំង​ណាស់។


ស្របពេលនាំភរិយារំភើបចិត្តនោះ, ចឹក ឡេង តែងតែបង្ហោះរូបថតជា​​ហែហូរ ក្នុងនោះមានការទម្លាយ​អារម្មណ៍​ចេញពីចិត្ត​ថា «មិនមែនជា​ស្នេហ៍​ដំបូង តែជាស្នេហ៍ចុងក្រោយ សម្រាប់ជីវិតចុងក្រោយរបស់បង។

គួរបញ្ជាក់ថា ក្រោយពេល, មានជ,ម្លោះ​ជាមួយ​ស្វាមី​រហូត​ព្រ,មានប្ដីខ្លួន​ប្រយ័ត្ន​អស់​តំណែង​​ កក្រើកបណ្ដាញសង្គមនោះ, គេមិនឃើញដេននី ក្វាន់ បង្ហាញមុខស្វាមីរបស់ខ្លួនទៀតឡើយ ដោយឲ្យឃើញតែខ្នងប៉ុណ្ណោះ។

ការបង្ហាញតែខ្នងនេះ ស្មានតែនាង រកបានប្ដីថ្មីហើយ តែដល់ប្ដីរបស់នាងបង្ហោះរូបថតស្វីតៗជាមួយគ្នា ទើបដឹងថា ពួកគេត្រូវរ៉ូវគ្នាវិញហើយ ហើយកំពុងសាងគ្រួសារដ៏តូចមួយ​យ៉ាងមានសុភមង្គល៕

Related posts

Leave a Comment