សឿ សុធារ៉ា ​ស្រឡាញ់ ​ដួង វីរៈសិទ្ធ ដល់​ថ្នាក់​ខំ​ប្រឹង​ទៅ​ទាំង​ភ្លៀង​ដើម្បី​ធ្វើ​រឿង​នេះ ​​តែ​បាន​ត្រឹម​ខកចិត្ត​ ព្រោះតែ…(មាន​វីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​សម្តែង សឿ សុធា​រ៉ា ហាក់​បង្ហោះ​សារ​ប្លែកៗ ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ពិសេស​សារ​ពាក់ព័ន្ធ​ទៅ​នឹង​តារា​ចម្រៀង ដួង វីរៈ​សិទ្ធ តែម្ដង។

នៅក្នុង​សារ​ជាច្រើន​កន្លងមក ឃើញថា សឿ សុធា​រ៉ា ហាក់​មានចិត្ត​ស្រឡាញ់​ចំពោះ​ តារា​ចម្រៀង ដួង វីរៈ​សិទ្ធ ​ខ្លាំង​ណាស់។ តែ​មិន​ដឹង​ថា ការ​ស្រឡាញ់​នេះ ​​លក្ខណៈ​ជា​អ្នកគាំទ្រ​ម្នាក់ ឬ​ក្នុង​ន័យ​ស្នេហា​នោះ​ឡើយ។

ជាក់ស្ដែង​ថ្មីៗ​នេះ​ សឿ សុធា​រ៉ា ​បាន​រំលឹក​អនុស្សាវរីយ៍​ថត​រឿង​ជាមួយ​លោក ដួង វីរៈ​សិទ្ធ ដោយ​រៀបរាប់​ថា «- នឹកឃើញ​ឆាក​ថត​ក្នុង​រឿង ឬ​ស្យា ឈុត​ញុំា​នំ​បញ្ចុក​ខ្មែរ​នេះ គឺ​ពេល​យក​សៀវភៅ​មក​អាន​សាច់រឿង​មុន​សម្រេចចិត្ត​ថត​នោះ “​ខ្ញុំ​បន់ស្រន់​អោយ​តែ​ឆាប់​ដល់​ឈុត​ហ្នឹង​ទេ ព្រោះ​បាន​អង្គុយ​ក្បែរ​បុរស​ដែល​ខ្ញុំ​……”

– ទម្លាប់​ខ្ញុំ​មិន​ចូលចិត្ត​ពាក់​ស្បែកជើង ហើយ​ឈុត​នោះ​អត់​ថត​ជាប់​ជើង ខ្ញុំ​ក៏បាន​ដោះ​ស្បែកជើង​ចេញ តែ​គ្មាន​នរណា​ដឹង​ទេ ព្រោះ​ពួកគាត់​រវល់​យកចិត្ត​ទុកដាក់​ធ្វើការ​គ្រប់ៗ​គ្នា​

– តើ​ជា​និស្ស័យ​ឬ ឈុត​នោះ​ជើង​ទទេ​​របស់ខ្ញុំ​ ស្រាប់តែ​នៅ​លើ​ជើង​របស់​អូន Doung Virakseth តែម្តង ហើយ​គាត់​សួរ​ខ្ញុំ​ថា ( បង ជើង​បង​នៅ​លើ​ជើង​ខ្ញុំ​យូរ​ម្ល៉េះ​បង) ខ្ញុំ​ភ្ញាក់​ខ្លាំង​ណាស់ ខ្ញុំ​មើល​ទៅ​ក្រោម ជើង​ខ្ញុំ​នៅ​លើ​ជើង​គាត់​មែន ខ្ញុំ​សុំទោស​គាត់​ឡើង​ពីរ​បី​ដង ហើយ​ប្រាប់​ថា ​បង​អត់​ដឹង​ទេ​អូន​អើយ បង​ស្ប,,ថ​ជូន

– គាត់​សួរ​ខ្ញុំ​វិញ​ថា ម៉េច​បង​អត់​ពាក់​ស្បែកជើង​? ខ្ញុំ​ឆ្លើយ​ទៅ​ដោយ​និយាយ​តិចៗ​ៗ​ទៅ​គាត់​ថា “ Hey បើ​បង​ពាក់​ស្បែកជើង ជើង​អូន​នឹង​ត្រូវ​ឈឺ​ព្រោះ​មុត​កែង​ស្បែកជើង​បង​ហ្នឹង​ណា ហើយ​អូន​និង​បន្ទោស​បង បើ​អូន​ស្តី​ឲ្យ​បង​មែន បង​នឹង​យំ​”

ពេលនោះ​អារម្មណ៍​ខ្ញុំ​ដូច​កំពុង​សុបិន ស្រាប់តែ ម្ចាស់​បង កៅ សីហា អ្នកដឹកនាំ​រឿង​ស្រែក​ចង់​បែក​ភូមិគ្រឹះ​ថា អូន​តួ​ៗ ចាប់ផ្តើម​ថត ខ្ញុំ​ឡើង​ភ្ញាក់​ចង់​ស្រឺត កំពុងតែ​សុបិន​ឡើង Sweet ផង​. – ហ៊ឹម ថត​មួយ​រឿង​ដល់​ចប់ បាន​អង្គុយ​ក្បែរ​តែមួយ​ឈុត​ហ្នឹង​ ថត​ឈុត​ផ្សេងៗ ឈរ អង្គុយ ដើរ 10​ម៉ែត្រ​ពី​គ្នា នាង​ខ្ញុំ​សុំ​ចាញ់​ហើយ​ម្ចាស់​បង​ដឹកនាំ​រឿង ឬ​ស្យា កៅ សីហា – គ្រា​ដំបូង​នៃ​ការ​ជួបគ្នា ក៏​ជា​គ្រា​បញ្ចប់​នៃ​ការ​ឈប់​ជួប​គ្នា​ដែរ​។ “​បងប្អូន​ទាំង​អស់​គ្នា ខ្ញុំ​និយាយ​លេង​ទេ​”»​។​

បន្ថែម​លើ​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ សឿ សុធា​រ៉ា បាន​ចែករំលែក​ចម្រៀង​របស់​ដួង វីរៈ​សិទ្ធ ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​លើក​ឡើង​ថា «​បង​សុំ​ផ្ញើ​ជូន​ទៅដល់​អូន ដួង វីរៈ​សិទ្ធ ថា​បង​បាន​ខំ​ឆ្លៀតពេល​រវល់​មើល​កូនៗ បង ទៅ​មើល​អូន​ច្រៀង​ផ្ទាល់​នៅ (​បាធាយ ថ្នល់កែង​)​ ដែល​អូន​ទៅ​ជួប​ហ្វេ​នៗ​សំណព្វចិត្ត​ជាច្រើន​រប​ស់​អូន​យប់មិញ​នោះ​

ទោះ​បង​ខំ​ធ្វើខ្លួន​ធម្មតា​ៗ​មិន​ឱ្យ នរណា​ស្គាល់​ក៏ដោយ តែ​បង​ច្បាស់​ណាស់​ថា​អូន​ឃើញ​បង​ឈរ​ក្បែរ​ឆាក​ស្តាប់​សំឡេង​ច្រៀង​ផ្ទាល់​របស់​អូន​ ដែល​ដូច​សំឡេង​ថត​ក្នុង​ស្ទី​ត​យោ ឬ​គេ​ហៅថា​”​ច្រៀង​ផ្ទាល់​សំឡេង​ដូច​ចាក់​ឌីស​” អូន​ឃើញ​បង​ហើយ​គួរ​ណាស់ ​លើកដៃ​ស្វាគមន៍​បង

ព្រោះ​បង​អាយុ​ច្រើនជាង​អូន​ឡើង​៩​ឆ្នាំ​ណា​អូន ម៉េច​ក៏​អូន​មិន​ខ្វល់​ពី​បង​ខ្លះ ផង​បង​ឈរ​ក្រោម​ភ្លៀង តស៊ូ​ស្ដាប់​មើល​អូន​ច្រៀង ដោយ​ការ​ពេញចិត្ត អូន​ដួង វីរ់ៈ​សិទ្ធ ហេតុអ្វី​អូន​មិន​ចូលចិត្ត​បង អូន​ស្អប់​បង​ឬ​»?

តាមរយៈ​នេះ​ មាន​ការ​លើក​ឡើង​ថា «​គាត់​មិន​ហ៊ាន​ស្និទ្ធស្នាល​ទេ​ខ្លាច​ប្រចណ្ឌ»​។ ជា​ការ​ឆ្លើយតប អតីត​ប្រពន្ធ​របស់​តារា​ចម្រៀង សាពូន មីដាដា បញ្ជាក់​ថា «​គាត់​នៅ​ទំនេរ​ទេ​បងប្រុស ខ្ញុំ​ក៏​ទំនេរ​ដែរ គាត់​មិន​ចំណូល​ខ្ញុំ​ទេ»៕​


Related posts

Leave a Comment