ទឹក​ចិត្ត​បងប្រុស! អ្នក​ផ្ទះ​ពុ,ល​ផ្អក​ សួ វិចិត្រ ដាច់​យប់​៤-៥ថ្ងៃ ធ្លាក់​ខ្លួន​ស្គម​ខ្លាំង ដាច់​ចិត្ត​ទ,ម្លាយ​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅនោះ សួ វិចិត្រ បានក្លាយជា​ម្ចាស់​ជ័យលាភី កម្មវិធី​ប្រឡង​ចម្រៀង​កម្រិត​ពិភពលោក Beat The Best បន្ទាប់ពី​ឆ្លងកាត់​ការ​ចម្រាញ់​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​នោះ។


ភាព​ជោគជ័យ​ធំ​សម្បើម​មួយ​នេះ មិនមែនជា​សំណាង ឬ​ជា​ភាព​ចៃដន្យ​នោះឡើយ ប៉ុន្តែ​គឺជា​ការផ្ដល់ឱ្យ​យ៉ាង​សុ​ក្រិត​ភាព​ពី​ទស្សនិកជន​តាមរយៈ​ការបោះឆ្នោត​ជា​សំឡេង​សារ​គាំទ្រ​។ នេះ គឺជា​គោលបំណង​ធំ​បំផុត​មួយ​នៅ​ក្នុង​ជីវិត ដែល​សួ វិចិត្រ បាន​ប៉ងប្រាថ្នា​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការឈាន​ជើង​ចូល​ប្រឡង​។​

សួ វិចិត្រ ធ្លាប់បាន​បញ្ជាក់​មុនពេល​ក្លាយជា​ម្ចាស់​ពាន​ថា «​ការខិតខំ​របស់ខ្ញុំ គឺ​ដើម្បី​ម្តាយ និង​ប្អូន ដើម្បី​ដណ្ដើម​ជ័យជម្នះ នឹងត្រូវ​តស៊ូ​ឱ្យ​ក្លាយជា​តារា​ហង្ស​មាស​ឲ្យ​បាន​» ហើយ​ទីបំផុត​ការតាំង​ចិត្ត​របស់​សួ វិចិត្រ ក៏​លេចចេញ​ជា​ផ្លែផ្កា​ពិតមែន។

ក្រោយក្លាយជាម្ចាស់ពាន សួ វិចិត្រ ទទួលបាន​ឱកាស​ការងារ​ច្រើន ​បន្ត​ជួយ​ជ្រោមជ្រែង​គ្រួសារ​របស់​ខ្លួន។ តែ​ថ្មីៗ​នេះ អ្នក​ផ្ទះ​របស់​លោក នាំគ្នា​ហូប​ផ្អក ធ្វើឲ្យ​ពុល​មួយ​ផ្ទះ​ ហើយ​ក្នុង​នាម​ជា​កូនច្បង ស៊ូ វិចិត្រ មើលថែ​អ្នក​ជំងឺ​ឡើង​ធ្លាក់​ខ្លួន​ស្គម​ខ្លួន​ឯង​ ដោយសារ​តែ​ដាច់​យប់​ប៉ុន្មាន​ថ្ងៃ​មកហើយ។

បង្ហោះភ្ជាប់ជាមួយរូបថតកំពុងមើលថែប្អូនស្រី១សន្លឹក សួ វិចិត្រ បានទម្លាយថា «មួយរយៈនេះខ្ញុំស្គមខ្លាំង ព្រោះរវល់មើលថែពួកគាត់ សុខៗនាំគ្នាហូប
ផ្អកពុលមួយផ្ទះ ក្អួត10ដងហើយមិនខលប្រាប់ទៀត

រត់ចេញពីមើលថែអ្នកជំងឺក្នុងពេទ្យខេត្ត ឥលូវរត់ទៅយកអ្នកផ្ទះមកពេទ្យឯកជនផ្សេងទៀត ដាច់យប់បួនប្រាំថ្ងៃហើយ បងប្អូនហ្អើយ បើដួលបងមួយ
តើគ្រួសារយើងគិតយ៉ាងណាទៅ?»៕

Related posts

Leave a Comment