ស្អាតខ្លាំងណាស់! DJ Soda បង្អួត​សម្រស់​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ​ ហើយ​ឆ្លៀត​សួរ​២​សំណួរ​ថា…(មាន​វីដេអូ)

ប្រិយមិត្ត​មួយ​ចំនួន ​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ DJ Soda បាន​បង្ហាញ​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ ជា​ថ្មី​ម្តង​ទៀត ជាមួយ​នឹង​ការ​ឡើង​លើ​ឆាក តន្ត្រី ចាក់​ភ្លេង​នៅ ឯ Bar Menaka ក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​ភ្ញៀវកិត្តិយស​រាំ​លេង​កម្សាន្ត​។​


វត្តមាន​របស់​DJ Soda នៅពេលនោះ បានធ្វើ​ឲ្យ​អ្នកទស្សនា​ផ្ទាល់​ស្រែក​ហ៊ោកញ្ជ្រៀវ​ឡើង​ផ្អើល ហើយ​ក៏​មាន​អ្នកខ្លះ​បាន​ថត​សកម្មភាព​នេះ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​បន្ថែម​ចំពោះ​DJ​ដ៏​ស្រស់​ស្អាត​ជនជាតិ​កូរ៉េ​រូប​នេះ​ផងដែរ​។​

ក្នុងការ​មកដល់​ប្រទេស​កម្ពុជា​នេះដែរ DJ Soda ក៏​មិន​ភ្លេច​ក្នុងការ​ទៅលេង​ទឹកដី​អង្គរវត្ត​ដ៏​អស្ចារ្យ​របស់​ខ្មែរ​យើង ហើយ​ថែមទាំង​ស្លៀកពាក់​បែប​ប្រពៃណី​ជាច្រើន​ប៉ុស្តិ៍ មើល​ទី​ពិតជា​ស្រស់​ស្អាត​ខ្លាំងណាស់ ជាមួយ​នឹង​ការ​លេង​ទឹកមុខ កាយវិការ​គួរ​ឲ្យ​ស្រឡាញ់​នោះ​។​


បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ស្លៀកពាក់​ប្រពៃណី​ខ្មែរ នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន DJ​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ បានដាក់​Caption​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ខ្ញុំ ស្លៀក​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​។ តើ​ពណ៌​មួយណា​ស្អាត​ជាងគេ​? តើ​ពណ៌​មួយ​ណា​ដែល​សក្ដិ​សម​នឹង​ខ្ញុំ​ជាងគេ​?»​។​

​តាមរយៈ​នេះ អ្នកគាំទ្រ​ជា​ជនជាតិខ្មែរ បាន​លើកសរសើរ​ថា «​អូន​ស្លៀក​ឈុត​មួយណា​ក៏​ស្អាត​ដែរ​, ស្អាត​ម៉ាក់​, បង​ស្លៀក​សំលៀកបំពាក់​ខ្មែរ​សម​ណាស់​, គួរ​ឲ្យ​ស្រឡាញ់​ណាស់​, ឈុត​ចុងក្រោយ ថត​នៅ​ប្រាសាទ អង្គរវត្ត​, ស្អាត​ទាំងអស់​»៕​​



Related posts

Leave a Comment