ធ្លាក់ដល់ចំណុចសូន្យ! អនិច្ចា​វាសនា​ សឿ សុធារ៉ា នារី​ដ៏​ស្លូត​ត្រង់​ស្មោះ​ ចា,,ញ់បោ,,ក​ចិត្ត​គេ​រហូត​ធ្លាក់​ខ្លួន ខំ​រស់​ទាំង​…(មានវីដេអូ)

សឿ សុធា​រ៉ា ជា​តារា​សម្ដែង​ស្រី សាច់​ចាំជើង​ចាស់​ម្នាក់ វ័យ​កាន់តែ​ច្រើន សម្រស់​កាន់តែ​ស្អាត តែមួយ​រយៈ​ចុង​ក្រោយនេះ នាង​បាន​ជួប​រឿង​មិន​សមប្រកប​ជាច្រើន ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ហាក់​ធ្លាក់​ចុះ​យ៉ាង​គំហុក​តែម្ដង។


បន្ថែម​លើ​នេះ ​មិន​ថា​ស្នេហា ការងារ សឿ សុធា​រ៉ា ពេលនេះ ហាក់​ធ្លាក់​ដល់​ចំណុចសូន្យ បាន​ត្រឹម​រៀបរាប់​រឿងរ៉ាវ​កើតឡើង​ទាំង​ក្ដី​ឈឺចា,,ប់​ប៉ុណ្ណោះ ជាពិសេស​កេរ្តិ៍ឈ្មោះ​របស់​នាង ដែល​ខំ​សាង​តាំងពី​តូច​ក្រូចឆ្មា ត្រូវ​បាន​បំ,,​ផ្លា​,​ញ​ខ្ទេចខ្ទី​ក្នុង​សម័យ​កូ​,,​វីដ​១៩ រហូតដល់​នាង​ហ៊ាន​ទាយ​ទុក​មុន​ថា វាសនា​របស់​នាង​ងើប​លែង​រួច​ហើយ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​កាលពី​ពេល​ថ្មីៗនេះ សឿ សុធា​រ៉ា ​បាន​រៀបរាប់​យ៉ាង​វែង​អន្លាយ​ដូច្នេះ​ថា «( អនិច្ចា​វាសនា​នារី​ដ៏​ស្លូតត្រង់​ស្មោះ​ម្នាក់ ចា,,ញ់បោក​ចិត្ត​គេ )-​កាល​ឆ្នាំ​២០០២ ខ្ញុំ​បាន​ទិដ្ឋាការ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី

-​ឆ្នាំ​២០០៣ ខ្ញុំ​មិនបាន​ទិដ្ឋាការ​ពី​ប្រទេស​កាណាដា​ទេ -​ឆ្នាំ​២០០៤ ខ្ញុំ​បាន​ទិដ្ឋាការ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង -​ឆ្នាំ​២០០៥ ខ្ញុំ​មិនបាន​ទិដ្ឋាការ​ពី​ប្រទេស​កាណាដា​ទៀត​ -​ឆ្នាំ​២០០៦ ខ្ញុំ​មិនបាន​ទិដ្ឋាការ​ពី​កាណាដា​ជា​លើក​ទី​បី


-​ឆ្នាំ​២០០៧ ខ្ញុំ​បាន​ទិដ្ឋាការ​ទៅ​ប្រទេស​បារាំង​ម្តងទៀត​ -​ឆ្នាំ​២០១០ ខ្ញុំ​បាន​ទិដ្ឋាការ​ទៅ​ប្រទេស​បារាំង​ហើយ​ទទួល​ការ​វាយ​វី​សា​គ្រប់​ទីកន្លែង​ទាំងអស់​បាន​៩០%​នៃ​តំបន់​នៃ​ទី្វ​ប​អឺរ៉ុប​ -​ដើមឆ្នាំ​២០១២ ខ្ញុំ​បាន​ទិដ្ឋាការ​ទៅ​ច្រៀង​នៅ​ប្រទេស​អូ​ស្តា​លី​ម្តងទៀត​ -​ចុងឆ្នាំ​២០១២ ខ្ញុំ​បាន​ទិដ្ឋាការ​ទៅ​ច្រៀង​នៅ​ប្រទេស​អាមេរិក

តាំងពី​មាន​ជំងឺ​កូ​វីត​កើត​ឡើងលើ​ពិភពលោក​ដ៏​ស្រស់បំព្រង​នេះ​មក គឺ​ខ្ញុំ​ត្រូវ​ទទួល​បាន​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​អប្រិយ ដែល​ខ្ញុំ​បាន​ខិតខំ​កសាង​ជា​យូរ​មកហើយ​ដោយ​ភាពលំបាក​ហត់​ទ្រាំ​បំផុត តាំងពី​ខ្ញុំ​នៅ​វ័យ​ជា​កុមារភាព ក្នុង​វ័យ​ដែល​គួរ​ត្រូវ​ទទួល​បានការ​ថ្នាក់ថ្នម​ថែ​ពី​ឪពុ​កម្តាយ​និង​បងៗ

ផ្ទុយទៅវិញ​ខ្ញុំ​ត្រូវខិតខំ​ប្រឹង​ធ្វើការ​រកប្រាក់​ដើម្បី​មក​បំពេញ​នូវ​ជីវភាព​ខ្វះ​មុខក្រោយ ហើយ​ត្រូវ​ខំ​បំពេញ​ជូន​ដល់​ឪពុកម្តាយ​ដែល​ឈឺ​ចាស់ ដោយមាន​ការលើកទឹកចិត្ត​ដ៏​កក់ក្តៅ​ពី​មនុស្ស​ជុំវិញខ្លួន​.ចាប់ពី​វិនាទី​នេះ​ទៅ ខ្ញុំ​ច្បាស់​ណាស់ ថា​វាសនា​ខ្ញុំ​មិនអាច​ងើប​រួច​វិញ​ឡើយ​. “​ខ្ញុំ​ត្រូវ​ខំរ​ស់ទាំង​កកឈាម​ក្នុង​បេះដូង ពេញ​មួយជីវិត​ខ្ញុំ​នេះ​”»៕


Related posts

Leave a Comment