នោះ! ស្ងាត់ៗ ​ពេជ្រ សូលីកា បាន​ជួប​គ្នា​ជាមួយ ថុល សុ​ភិ​ទិ ​បាត់​ ធ្វើឲ្យ​ម្នាក់ៗ​ឆ្ង,ល់​​ព្រាត​ថា…(មានវីដេអូ)​

កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅនេះ កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol​រដូវ​កាល​ទី​៤ បាន​ឈាន​ដល់​វគ្គ​Live Show​សប្ដាហ៍​ទី​១​ហើយ ជាមួយ​បេក្ខជន​ខ្លាំង​ៗ​សរុប​ចំនួន​១៦​នាក់ បាន​បង្ហាញ​វត្តមាន។

នៅ​ក្នុង​វគ្គ​នេះ តម្រូវ​ឲ្យ​ធ្វើការ​ជម្រុះ​ចំនួន​២​នាក់ ហើយក៏​ជា​ពេល​ដែល​ផុត​តួនាទី​របស់​គណៈកម្មការ​​ក្នុង​ការសម្រេច​ជ្រើសរើស​ផង​ដែរ​។ ពោល​ការសម្រេច​ស្ថិត​នៅ​លើ​ការបោះឆ្នោត​ពី​សំណាក់​ទស្សនិកជន​ទូទាំង​ប្រទេស។

ក្រោយ​ការ​បកស្រាយ​ចម្រៀង​ចប់ បេក្ខជន​១៤​នាក់ មាន​សំឡេង​បោះឆ្នោត​ឲ្យ​ច្រើន បាន​ជាប់​ឈានទៅ​វគ្គ​Live Show​សប្ដាហ៍​ទី​២​បន្ត​ទៀត ខណៈ​២​នាក់​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី ដោយ​២​នាក់​នេះ គឺ​បេក្ខជន អែម អាត និង​បេ​ក្ខ​នារី ឌី ស្រី​ពេជ្រ​។ អ្វី​ជា​ការ​ចាប់អារម្មណ៍​នោះ អ្នក​ធ្លាក់​នោះ មាន​លេខ​សម្គាល់ លេខ​១ និង​លេខ​២ ពិតជា​ចៃដន្យ​មែនទែន។

ក្រឡេក​មក​មើល​អ្នក​ជាប់​វិញ ម្នាក់ៗ​សុទ្ធ​តែ​មាន​ភាព​ទាក់ទាញ​រៀង​ខ្លួនៗ​ធ្វើ​ឲ្យ​គណៈកម្មការ ពិសេស​ទស្សនិកជន​ពេញចិត្ត​ខ្លាំង​ណាស់​។ ក្នុងចំណោម​ពួកគេ បេក្ខជន ថុល សុ​ភិ​ទិ បាន​លើក​យក​ចម្រៀង​១​បទ មាន​ចំណងជើង​ថា «​មិន​អាច​ឃាត់​ទេ​» ​​មក​បកស្រាយ​យ៉ាង​ពីរោះ​អន្លង់អន្លោច ធ្វើ​ឲ្យ​គណៈកម្មការ ក៏​ដូច​ទស្សនិកជន​ស្លុង​អារម្មណ៍​តាម។


អាច​និយាយបានថា ថុល សុ​ភិ​ទិ ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ជាង​គេ​នៅ​ក្នុង​វគ្គ​Live Show​សប្ដាហ៍​ទី​១​នេះ ដោយ​ការ​បង្ហោះ​វីដេអូ​ចម្រៀង ដែល​រូបគេ​បកស្រាយ នៅ​ក្នុង​បណ្ដាញ​សង្គម ទទួល​បាន​អ្នកទស្សនា​ច្រើន​ជាង​គេ​ក្នុងចំណោម​បេក្ខជន​ផ្សេងទៀត​នោះ។

ងាក​មក តារា​ចម្រៀង ពេជ្រ សូលី​កា វិញ ក៏​លង់​ទៅ​នឹង​ទឹកដម​សំនៀង​របស់ ថុល សុ​ភិ​ទិ ផងដែរ ដោយ​អ្នកនាង​បាន​បង្ហោះ​វីដេអូ​មួយ នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​ដាក់​Caption​ថា «​ធ្វើការៗ​ដាក់​មួយ​ឃ្លា​»​។ នៅ​លើ​វីដេអូ​នោះ អ្នកនាង​សរសេរ​ថា «My ខួរក្បាល right now»​។ នៅក្នុង​វីដេអូ​នោះ ពេជ្រ សូលី​កា បាន​ស្ដាប់​សំឡេង ថុល សុ​ភិ​ទិ ច្រៀង ហើយ​អង្គុយ​ញញឹម​ម្នាក់ឯង យ៉ាង​មាន​ក្ដី​សុខ​។​

បន្ថែម​លើ​នេះ អ្នកនាង​ថែមទាំង​ច្រៀង​គោក​នូវ​បទ​ខាង​លើ​នេះ​ទៀត​ផង។ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ច្រៀង​គោក​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​តារា​ចម្រៀង ពេជ្រ សូលី​កា បាន​ដាក់​Caption​ថា «My brain right now ឮ​តែ​: បង​ស្រែក​ប្រាប់​វេហា​……..»។

ដោយឡែកនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ស្រាប់តែគេប្រទះឃើញរូបថតមួយសន្លឹករបស់ពេជ្រ សូលីកា ថតជាមួយ ថុល សុ​ភិ​ទិ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមឃើញហើយចាប់អារម្មណ៍ព្រោងព្រាត។

ថុល សុ​ភិ​ទិ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Doreamon» បានបង្ហោះរូបថត១សន្លឹកនេះ ដោយមិនបានដាក់Captionអ្វីទាំងអស់ តែក្នុងខំមិនលោកបានបញ្ជាក់ថា «ទុកឲ្យឆ្ងល់»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ចូលខំមិនលើកជាចម្ងល់ព្រោងព្រាតថា «ម៉េចបងក្ប,ត់អូនចឹង, ថ្មីរហូតតាមអត់ទាន់ទេ,

កុំយកចែ ពេជ្រ សូលីកាចេញដើមទ្រូងខ្ញុំអី, ទេមិនពិតទេ, ខ្ញុំមិនសុខចិត្ត, ប្រាប់ទៅថា បងស្រឡាញ់សយ, បានថតមួយស្រីស្អាត​ស្ញេញ​ម៉េសមីទិ, Live បងស្រាយភ្លាម, ហ្វេនៗ​ ណាខូចចិត្តខ្លះ​ ចឹងមានតែហនុមាន​ កំដរហើយ,​ម៉េចផុសមួយស្រីផ្សេងចឹង? ដឹងអូនប្រចណ្ឌអត់, លូក​ថ្លើមme ណាស់​ bro​ ចាំមើល​លែងបោះឆ្នោតអោយ»៕


Related posts

Leave a Comment