ក្រមុំបាត់! ធ្មេច​បើក​ៗ ដល់​ថ្ងៃ​ខួប​កំណើត​ល្អ​ហួស​បាត់ ​ដោយ​ឆ្នាំ​នេះ ​នាង​បញ្ជាក់​ថា ខ្លួន​ឈាន​ចូល​វ័យ…

និយាយ​ដល់​កុមារី​ម្នាក់ មានឈ្មោះ​ពិត​ថា សុខ គីម​ហ័ង ហៅ​ល្អ ហួស ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ត្រូវជា​កូន​អ្នកនាង​ចោម ច័ន្ទ និង​ត្រូវជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វាន់ ផង​ដែរ។ តែ​ក្រោយ​មក​ ដេននី ក្វាន់ បាន​បញ្ជាក់​ថា ជាកូន​បង្កើត​របស់​នាង​ទៅ​វិញ។


កន្លងមក​កុមារី​​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នា​ពេល​អនាគត​ផង​ដែរ ខណៈ​ពេល​នេះ ​នាង​កាន់តែ​ធំ​ពេញវ័យ​នោះ។ ទោះ​យ៉ាងណា​នេះ​ជា​រឿង​អនាគត​ប៉ុណ្ណោះ។

ងាក​មក​មើល​បច្ចុប្បន្ន ល្អ ហួស ត្រូវបាន​មហា​ជាច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេពកោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈពេល​មុខមាត់​របស់​នាង​ ត្រូវបាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅ​នឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​ទៀត​ផង។


គេនៅចាំបានថា នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​ល្អ​ហួស កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ដេ​ន​នី ក្វាន់ បាន​បង្ហោះ​រូបថត​ជូនពរ អម​ដោយសារ​បញ្ជាក់​ច្បាស់​ៗ​បែបនេះ​ថា «​រីករាយ​ថ្ងៃ​ខួបកំណើត​កូន​មាស​ម្ដាយ​ ឥលូវ​កូន​ធំ​ជាង​Mommy ហើយ កូន​កាន់តែ​ធំ​កាន់តែ​ស្អាត កាន់តែ​គួរ​អោយ​ស្រលាញ់»។

នៅក្នុងពេលនោះល្អហួសឈានចូលវ័យ១៣ឆ្នាំ តែថ្ងៃនេះ ឈានដល់ខួបកំណើតរបស់នាងម្ដងទៀតហើយ ដោយនាងឈានចូលដល់វ័យ១៤ឆ្នាំហើយ។ តែគេមិនទាន់ឃើញ ដេន នីក្វាន់ ដែលអះអាងថាជាម្ដាយ បង្ហោះសារជូនពរទៀតនោះទេ។

ទោះយ៉ាងណា ល្អហួស បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយប្រាប់ថា «Cheers to 14y»។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន ដែលជាអ្នកគាំទ្រនាងនោះ បានចូលរួមជូនពរថ្ងៃកំណើតព្រោងព្រាត ហើយជាការឆ្លើយតបល្អហួស ធ្វើការអរគុណថា «អរគុណបងៗ ដែលបានជូនពរ​ សុំទោសណាដែរប្អូនមិនបានតបchatព្រោះច្រើនពេក»៕

Related posts

Leave a Comment