ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។
ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។
បច្ចុប្បន្ន ឧក សុគន្ធកញ្ញា នៅតែរក្សាបានប្រជាប្រិយភាពដដែល ដោយមិនត្រឹមតែស្អាត ពូកែ អត្តចរិតល្អទេ ថែមទាំង ច្រៀងពីរោះ គួរឲ្យស្រលាញ់ ហើយតែងតែ ដាស់តឿន ហ្វេន អ្នកគាំទ្រ អោយខំប្រឹងប្រែងសិក្សា ធ្វើជាកូនល្អ ជាសិស្សពូកែ ពិតជាសក្ដិសមជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាណាស់។
ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ គណនីទីកតុកមួយឈ្មោះ«Neary Kampuchea» បានទម្លាយវីដេអូ មួយបង្ហាញសកម្មភាពអ្នកគាំទ្រម្នាក់ ស្កាត់ទាំងជួបកំពូលតារាចម្រៀងរូបនេះ ទាំងយប់កណ្ដាលអធ្រាត្រតែម្ដង។
បង្ហោះភ្ជាប់ជាមួយវីដេអូនេះ គណនីទីកតុកខាងលើ បានដាក់Captionថា ម៉ោង១២យប់ហើយនៅមានFanតាមស្កាត់ជួបទៀតMommy ASK ហើយឡើងខ្យូតហ៎ សក្ដិសមជាកំពូលតារាចម្រៀងប្រចាំដួងចិត្តAdminណាស់»។
តាមរយៈនេះ មានការលើកសរសើរ និងសំណូមពរថា «ខ្ញុំស្រឡាញ់ការសំពេះរបស់គាត់ណាស់, សប្ដាហ៍ក្រោយថតឲ្យច្រើនមកបង ចង់មើលខ្លាំងណាស់, ថតឲ្យច្រើនមក, គាត់រួសរាយណាស់, មើលវីដេអូហ្នឹងហើយចង់យំ រំភើបជំនួស, Djសុំបទច្រណែនមួយមក»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖