កាលពីពេលថ្មីៗកន្លងទៅនេះ នារីខ្មែរមួយចំនួនទៅប្រទេសចិនជួបបញ្ហានៅទីនោះ ត្រូវបាន លោកនាង សំរិតកុមារ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ស្វះស្វែងជួយអន្តរាគមន៍ឲ្យរួចផុតពីបញ្ហាទាំងនេះ។
ជាការឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃនេះ, សាច់ញាតិ នារីរងគ្រោះ បានធ្វើការថ្លែងអំណរគុណដល់ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ដែលបានជួយនារីរងគ្រោះខាងលើ និងជនរងគ្រោះផ្សេងទៀត កន្លងមក នោះ។
សាច់ញាតិជន,,,រង,,គ្រោះម្នាក់ ក្នុងចំណោមសាច់ញាតិផ្សេងទៀត បានធ្វើការថ្លែងអរគុណដូច្នេះថា «ខ្ញុំសូមថ្លែងអរគុណគុណដល់លោក នាង សំរិត កុមារ និងសហការី នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានជួយអន្តរាគមន៍ ជួយសាច់ញាតិខ្ញុំនៅប្រទេសចិន ដែលត្រូវប្ដីចិន សតិមិនល្អ បង្ខំា,,ងទុកជាមួយកូននៅក្នុងផ្ទះ និងបានជួយស្ត្រីខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ»។
គួរបញ្ជាក់ថា កន្លងមក មានស្រីខ្មែរមិនតិចនាក់ទេ ដែលត្រូវបានចា,,ញ់បោ,,កអ្នកដទៃ តាមរយៈអាពាហ៍ពិពាហ៍។ មានអ្នកខ្លះ បែរជាបានរៀបការជាមួយប្តីមិនគ្រប់ទឹក ហើយក៏មានអ្នកខ្លះទៀត ត្រូវបានប្តីកា,,ចសា,,ហាវ យកពួកគាត់ទៅប្រើប្រាស់ដូចស,,ត្វធាតុក៏មាន។ ទោះយ៉ាងណា ជារឿយៗត្រូវបានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីនោះ ស្វះស្វែងជួយអន្តរាគមន៍ តាមមធ្យោបាយផ្សេងៗ៕