កាន់តែញាក់! ឱក សុគន្ធកញ្ញា ស្លៀក​ឈុត​មួយ​នេះ​ ទាក់​ចិត្ត​មហាជន​ខ្លាំង​ តែ​អ្នក​ខ្លះ​ថា មិន​មែន​មក​ពី​រ៉ូប​ទាំង​អស់​នោះ​ទេ គឺ​មក​ពី…

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​​​ធ្វើជា​គណៈកម្មការ ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​Live Show​សប្ដាហ៍​ទី​២ កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ,​កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់​ចំពោះ​ការ​ស្លៀកពាក់​របស់​អ្នកនាង​។​


នៅក្នុង​សប្ដាហ៍​ទី​២​នៃ​វគ្គ Live Show កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​តុបតែង​ខ្លួន​កាន់តែ​ពិសេស​ជាង​ពេលមុនៗ​ទៅទៀត ដោយ​អ្នកនាង​ស្លៀក​ឈុត រ៉ូ​ប​រាត្រីសមោសរ យ៉ាង​ស្រស់​សោភា ជាមួយនឹង​ការបង្ហាញ​អារម្មណ៍​រំភើប​ចំពោះ​វត្តមាន​អ្នក​មក​ទស្សនា​ផ្ទាល់​ច្រើន​កុះករ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ក្នុង​ឈុត​រាត្រីសមោសរ យ៉ាង​ស្រស់ស្អាត​នេះ ឱក សុគន្ធ​កញ្ញា បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​នាង​ខ្ញុំ ពិត​ជាមាន​អារម្មណ៍​រំភើប ដែល​បងប្អូន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​នៅ​សប្តាហ៍​នេះ​»​។​

​ចំពោះ​អ្នកគាំទ្រ គ្រាន់តែ​ឃើញ​អាយ​ដល់​របស់ខ្លួន ស្លៀក​ឈុត​នេះ​ភ្លាម ម្នាក់ៗ​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ដោយ​ផុស​ខាងលើ​បង្ហោះ​មិន​ទាន់​បាន​២៤​ម៉ោង​ផង មាន​អ្នក​ចុច​React​ជិត​១០០​ខេ ជាមួយ​នឹង​ការ​បញ្ចេញមតិ​ជិត​៧​ពាន់​។​


ក្នុងចំណោម​មតិ​ទាំងនោះ ពួកគេ លើកឡើងថា «​មិនមែន​មកពី​រ៉ូ​ប​ស្អាត​តែ​ម្យ៉ាង​ទេ ទាំង​កាយវិការ​ឥរិយាបថ​របស់គាត់ ទាំង​ទឹកមុខ និង​ស្នាមញញឹម គឺថា perfect perfect , ស្អាត​ខ្លាំងណាស់​ម្ចាស់​ថ្លៃ​, កំពូល​តារាចម្រៀង​ដែល​ពូកែ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បំផុត​មិនដែល​ជាន់គ្នា មិនដែល​សាំ កាលីព​ហាយ​សូ​ និង​ថ្លៃថ្នូរ ពេញចិត្ត​គ្រប់​ឈុត​,

ងា​.​ប់​ហើយ​បង​កញ្ញា​ឈប់​ច្រៀង​ទៅ​ស្អា​ត់ម្លឹងៗ​ទៅ​ប្រឡង​បវរកញ្ញា​វិញ​ដឹង​ជាប់​100%, យប់មិញ​ច្រឡំ​បោះឆ្នោត​អោយ​បង​កញ្ញា​ភ្លេច​បោះ​អោយ​បេក្ខជន Love you my Queen, ខ្ញុំ​ក៏​រំភើប​ដែរ ដែល​បាន​អង្គុយ​ខាងក្រោយ​Idol​។​, ថា​ឈុត​មុន​ទៅ​ញាក់ មក​ឈុត​ក្រោយនេះ​ទៀត​»៕


Related posts

Leave a Comment