ស្មានតែបងប្អូន! កូនស្រីកាន់តែធំ កាន់តែដូចខ្លួន, សុខ សោម៉ាវត្តី លើកជាសំណួរថា…

គេនៅចាំបានថា សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ហើយពេលនេះ បន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន «Jasmine»។


ក្រោយពីបែកគ្នាមក រហូតមកដល់ពេលនេះ រយៈពេលជិត១០ឆ្នាំមកហើយ ប៉ុន្តែ អ្នកនាង សោម៉ាវត្តី នៅតែរក្សាចំណងរាប់អានគ្នា ដោយមិនប្រែប្រួល។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រ ក៏ដូចមហាជនកើតសរសើរ តារាស្រីរូបនេះ មិនដាច់ពីមាត់។

បច្ចុប្បន្ន តារា​សម្ដែង និង​ពិធី​ការិនី​ដ៏ល្បីរូបនេះ បានដើរតួនាទីជាម្ដាយដ៏ល្អ តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនស្រី។ ជាក់ស្ដែង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃខួបកំណើតកូនស្រីនោះ សុខ សោម៉ាវត្តី បានពោលពាក្យដូច្នេះថា «Happy birthday my little gal mommy ស្រលាញ់កូនខ្លាំងណាស់ គ្មាអ្វីធំដុំទេកូនឆ្នាំនេះសាមញ្ញលក្ខណៈគ្រួសារ

តែគឺពោរពេញដោយការស្រលាញ់ សូមអោយកូនសុខភាពល្អនិងមានសេចក្ដីសុខ អ្វីដែលម៉ាក់ចង់បានពីកូនគឺមិនច្រើនទេគឺ ស្នាមញញឹមរបស់កូន សូមអោយកូនលូតលាស់ដោយការធ្វើល្អ គិតល្អ និងជួបមនុស្សល្អពេញមួយជីវិតរបស់កូន Love u all of my hear»។

រហូតមកដល់ពេលនេះ ចាស្មីន កូនអ្នកនាង សុខ សោម៉ាវត្តី កាន់តែពេញរូបពេញរាង កាន់តែដូចអ្នកម្ដាយរបស់ខ្លួន សូម្បីអ្នកនាងខ្លួនឯង ក៏បានបង្ហោះរូបថត២សន្លឹក​ផ្ទឹម​គ្នា ហើយលើកជាសំណួរដែរថា «ថាមើលបងប្អូនដូចម្ដាយប៉ុន្មានភាគរយដែរ»។

តាមរយៈនេះ មានការលើកឡើងថា «Copy and past ហ្មងអូនអើយ, តែដឹងតា​ញិញជាងមាំមីហើយចាំមើល, ពេញក្រមុំហើយក្មួយស្រី, ដូច​សឹង​១០០%ម៉ង​បង, បេះបិទ,Copy and past ដូចបងខ្លាំងណាស់ ហើយគួរអោយស្រលាញ់ដូចគ្នា, ដូចម្តាយមិនដូចទេតែបើដូចបងស្រីដូច90 ភាគរយ, ដូចប៉ា ៥០ភាគរយ ម៉ាក់៥០ភាគរយ»៕ ​

Related posts

Leave a Comment