សុគន្ធ និសា ជាតារាចម្រៀងដ៏ឆ្នើមប្រចាំព្រះរាជាណាក្រកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាស។ អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនខ្មែរស្គាល់គ្រប់ៗគ្នាថា ជាតារាចម្រៀងដ៏មានឥទ្ធិពលមួយរូប ដែលពោរពេញដោយ
សមត្ថភាព មានសំនៀង ទឹកដមច្រៀងស្រទន់ពីរោះរណ្ដំអង្រួនបេះដូង អ្នកស្តាប់ឱ្យអណ្តែតអណ្តូងទៅតាមសាច់ភ្លេង និង អត្ថន័យចម្រៀងរបស់នាងគ្រប់ៗគ្នា។
និយាយពីជីវិតគូ, សុគន្ធ និសា បានរៀបការ ជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចំណងស្នេហាជាង៥ឆ្នាំនេះពួកគេត្រូវមិត្តភក្ដិបង្អាប់ថារកតែកូនង៉ា១គ្រាប់មិនបាន ក្នុងនោះ អ្នកខ្លះសង្ស័,យថា នាង បែកគ្នាទៀតផង។
ពាក់ព័ន្ធនឹងរឿងយកកូននេះ, សុគន្ធ និសា ធ្លាប់បានបង្ហើបថា នាងអាចនឹងគិតគូរឿងយកកូននៅឆ្នាំ២០២១ ព្រោះចាស់ទុំទាំងសងខាងចង់ឲ្យនាងមានកូនតាំងពីក្រោយរៀបការហើយភ្លាមៗម្លេះ។ប៉ុន្ដែពីដំបូងនាងចង់ផ្ដល់កំណើតឲ្យកូនទី១ដោយកើតភ្លាមបានសញ្ជាតិអាមេរិកភ្លែត ទើបត្រូវពន្យាពេលរហូតមកដល់ពេលនេះ។
និសា បន្តថា ចៃដន្យអីនៅដើមឆ្នាំ២០២១ ខ្លួន បាន ជួបសំណាងអាក្រក់តាមរយៈការកើតកូវីដ ទើបធ្វើឲ្យនាងលុបចោលបំណងពពោះកូនទី១ ព្រោះសុខភាពនៅខ្សោយ។ យ៉ាងណាសម្រាប់ឆ្នាំ២០២២ នេះ និសា បានបង្ហាញពីសុខភាពរបស់នាងមកជាប្រកតីឡើងវិញ ហើយមានព័តមានថា នាងនឹងយកកូននៅខែធ្លាក់ភ្លៀងនេះ។
ទោះយ៉ាងណា ផែនការរបស់នាង ទំនងជាត្រូវលុបចោលវិញ ដោហេតុថា នាងបានសម្រចចិត្តជ្រើសយកការងារសិល្បៈតាមរយៈការបន្ដចេញច្រៀងសម្ដែងនិងធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia នៅរដូវកាលថ្មីៗនេះ។
គួរបញ្ជាក់ថា កន្លងមក ដោយសង្កេតឃើញថា អ្នកនាងសុគន្ធ និសា កម្របង្ហោះរូបភាព បង្ហាញភាពផ្អែមល្ហែមដូចគូស្នេហ៍ដទៃនោះ ក៏មានចម្ងល់ជាច្រើនជុំវិញរឿងនេះ រហូតអ្នកខ្លះគិតថា ប្រហែលជារូបនាងបែកបាក់ជាមួយស្វាមីហើយក៏មិនដឹង។
ដើម្បីជម្រះមន្ទិលជុំវិញរឿងនេះ កន្លងមកតារាចម្រៀងរាងតូចច្រឡឹងគួរឲ្យស្រឡាញ់រូបនេះ ក៏បានធ្វើការបង្ហោះរូបជាមួយស្វាមី អមដោយប្រយោគបែបនេះថា «Boy friend ទំនើងOk អ្នកគ្រប់គ្នា តែងតែសួរថាម៉េចក៏មិនដែលឃើញផុសរូបជាមួយ ម្នាក់ប្រុសនេះ ឥឡូវនេះ ជូនតាមសំណូមពរចា»។
តាមរយៈសារ និងរូបភាពនេះ អាចបញ្ជាក់បានថា អ្នកនាងសុគន្ធ និសា ពុំមានការបែកបាក់ស្នេហាដូចការសង្ស័យមួយចំនួននោះឡើយ តែពេលឃើញរូបនេះហើយនោះ មានអ្នកខ្លះនៅតែលើកជាចម្ងល់ថា «មិនដែលឃើញស្វីតសោះ»។
ជាការឆ្លើយតបជុំវិញការលើកឡើងខាងលើនេះ តារាចម្រៀងសុគន្ធ និសា បានធ្វើការបញ្ជាក់ថា «ទម្លាប់គ្រួសារម្នាក់ៗខុសៗគ្នា»។ ក្រោយឃើញការបកស្រាយបែបនេះ មានមតិមួយចំនួនធ្វើការគាំទ្រ ដោយលើកឡើងថា «មែនហើយបងប្តីខ្ញុំក៏អីចឹងដែរគាត់មិនសូវចូលចិត្តថតរូបប៉ុន្មានទេ ហើយណាមួយមនុស្សស្រឡាញ់គ្នាមិនចាំបាច់ទាល់តែថតបង្ហាញអោយគេឃើញគ្រប់ពេលនោះទេ មែនអត់បង»។ «ខ្ញុំយល់ស្របបង សូម្បីខ្ញុំក៏មិនសូវផុសរូបប្តីដែរ»៕