មហាជនភាគច្រើនសុទ្ធតែបានដឹងរួចមកហើយថាខណៈនេះប្រទេសមីយ៉ាន់ម៉ាកំពុងតែត្រូវបានរបបយោធាឡើងកាន់អំណាច ដែលចាប់តាំងមានរដ្ឋប្រហារមកប្រជាជនមីយ៉ាន់ម៉ាចេញមុខតវ៉ាប្រឆាំងមិនសូវជាលស់ថ្ងៃឡើយ ដោយហេតុថាពួកគេមិនពេញចិត្តនូវរបបផ្ដាច់ដែលដឹកនាំដោយក្រុមយោធានោះ ។
ក្នុងនោះដែរ មិនត្រឹមតែប្រជាជនធម្មតានោះទេដែលចេញមុខតវ៉ាប្រឆាំងមិនគាំទ្ររបប់យោធា សូម្បីតែតារាល្បីមួយចំនួនក្នុងប្រទេសមីយ៉ាន់ក៏ចេញមុខតវ៉ាមិនរាថយឡើយ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ ។
ទន្ទឹមនឹងនេះ បើងាកទៅមើលបវរកញ្ញា Miss Grand មីយ៉ាន់ម៉ា នាង Han lay ឯណោះវិញ ថ្វីដ្បិតនាងជាប់កាតព្វកិច្ចទៅប្រកួតនៅប្រទេសថៃក៏ដោយ ក៏បវរកញ្ញារូបនេះនៅតែបារម្ភពីប្រទេសរបស់ខ្លួនដែលកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់នោះ ។
តួយ៉ាងនៅរាត្រីគ្រងមកុដថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ Miss Grand មីយ៉ាន់ម៉ា ចេញមកយំទាំងខ្សឹកខ្សួលនៅលើឆាកប្រកួត កម្មវិធី Miss Grand International ដើម្បីសុំអង្វរឱ្យអន្តរជាតិជួយប្រទេសនាងឱ្យរួចពីរបបដ៏ឃោរឃៅនេះឱ្យបានឆាប់ៗ ហើយនាងសង្ឃឹមថាពិភពលោកនៅតែដោះស្រាយជួយប្រទេសនាងបាន ។
យោងតាមទំព័រហ្វេសប៊ុក Team Cambodia បានផ្សាយថា ហាន់ ឡេ Miss Grand Myanmar 🇲🇲 នងបន្តស្នាក់នៅក្នុងប្រទេសថៃរយៈពេល២ខែ និងរង់ចាំមើលសភាពការនៅមីយ៉ាន់ម៉ាពេលណាដែលនាងមានសុវត្ថិភាពគ្រប់គ្រាន់នាងនិងហោះពីថៃទៅមាតុភូមិនាងវិញ។
នៅក្នុង Live Video នាងបាននិយាយថានាងមិនសំងំសុខតែឯងហើយអោបដៃឈរមើលប្រជាជននាងស្លាប់រាល់ថ្ងៃបានទេ ពេលសមស្របណាមួយនាងនិងទៅវិញជាក់ជាពុំខាន។
នាងហោះមកថៃមានលុយត្រឹមតែ ២០០ដុល្លាប៉ុណ្ណោះ(Admin បកប្រែទាំងទឹកភ្នែកអាណិតនាងខ្លាំងណាស់) អ្នកគ្រប់គ្រងរបស់នាងមិនមានលុយច្រើនផ្តល់ឲ្យនាងព្រោះតែធានាគារទាំងអស់ជាប់គាំងលុយមិនអាចដកចេញ។
ប្រជាជនថៃចង់ Donate ប្រាក់ឲ្យនាងតែនាងមិនទទួលព្រោះនាងចង់បានលុយចេញពីការធ្វើការក៏ដូចជាលក់គ្រឿងសំអាងរបស់ផលិតផល Miss Grand International វិញហើយឥវ៉ាន់ទាំងអស់គឺ shipបានទូទាំងពិភពលោកនេះជារបៀបដែលអ្នកទាំងអស់គ្នាអាចជួយនាង។
រាល់ការស្នាក់នូវ Apartment ម្ហូបអាហារនៅប្រទេសថៃជាការចំណាយរបស់លោក ណាវ៉ាត់ទាំងអស់ អបអរសាទរ៕