បានត្រឹមអាណិត! លង់​​​ក្នុង​បំ,,ណុល​អស់​ទ្រព្យ​ពី​ខ្លួន​ ផលិតករ​រឿង​«​ដើម្បី​កូន​»​សម្រេច លា​ក្រុង​ទៅ​នៅ​ខេត្ត​វិញ​

កាលពី​ថ្មីៗ​កន្លង​ទៅនេះ​, ផលិតករ​ល្បីឈ្មោះ​លោក ហ៊ុយ យ៉ា​ឡេង បា​នស ម្រេច​ប្រកាស​ដាក់​លក់​ផ្ទះ​បន្ទាន់​ក្នុង​តម្លៃ​ឡាយឡុង​ក្រោម​ទីផ្សារ ​គឺជា​ង​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​ ក្រោយមក​លោក ហ៊ុយ យ៉ាង​ឡេង ក៏បាន​ប្រកាស​លក់​ឡាន​បន្ថែម​ដើម្បី​យក​លុយ​ទៅ​ដោះ​បំណុ..ល​គេ។

បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​គឺ​ផលិតករ ហ៊ុ យ យ៉ា​ឡេង បាន​និយាយ​ពី​ដើមចម​នៃ​ការប្រកាស​លក់​អស់​ផ្ទះសំបែង​និង​ឡាន​ផ្ទាល់ខ្លួន​ថា​ បញ្ហា​នេះ​កើតចេញពី​ការ​លង់ខ្លួន​ក្នុង​បំណុល​រាប់​ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ខាតបង់​ក្នុង​ការ​ផលិត​រឿង​អំឡុង​ពេល​វិ​ប,,ត្តិ​កូ​វីដ​-១៩​រយ​:​ពេល​២​ឆ្នាំ​កន្លងទៅ​ទើប​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លូន​ក្នុងស្ថានភាព​ដ៏​លំបាក​បែបនេះ​។​

ជាមួយគ្នានេះ​លោក ហ៊ុយ យ៉ាង​ឡេង​ក៏បាន​រម្លឹក​នូូវ​អតីតកាល​របស់ខ្លួន​គ្រា​ចូលមក​រស់នៅ​ក្រុង​ភ្នំពេញ​អស់​រយ​:​ពេល​ជាង​២៤​ឆ្នាំ​មកនេះ ​គឺ​ឆ្លងកាត់​គ្រប់​រសជាតិ​ជីវិត​ទាំង​ការងារ​ក្នុង​វិស័យ​ភាពយន្ត​និង​រឿង​ជូរចត់​ជាច្រើន​ទៀត​។ ​លោក ហ៊ុយ យ៉ាង​ឡេង​ បាន​សរសេរ​សំណេរ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ដើម្បី​ប្រាប់​ពី​ប្រវត្តិ​តស៊ូ​របស់ខ្លួន​ទៅកាន់​មហាជន​ផងដែរ​។​

អ្វីដែល​គេ​ចាប់អារម្មណ៍​នៅ​ដើមដំបូង​នៃ​សំណេរ​គឺ​លោក ហ៊ុយ យ៉ាង​ឡេង បានលើកឡើង​ថា ​លា​ហើយ​ភ្នំពេញ​។​ ចូលឆ្នាំ​១៩៩៨ ចេញ​វិញ​២០២២​ស្មើ​២៤​ឆ្នាំ​។​ សូម​រំ​ឮ​ក​អតីត​កាល​ខ្ញុំ​ជា​ក្មេង​កើត​នៅ​ជំរំ​មាតុភូមិនិវត្តន៍​៩៣​។​

ចំណែក​ផ្នែក​ខាងក្រោម​នៃ​ការរៀបរាប់​លោក ហ៊ុយ យ៉ាង​ឡេង បាន​បញ្ជាក់​ដែរ​ថា​ ចុងបញ្ចប់​ខ្ញុំ​សូម​បញ្ជាក់ ​ខ្ញុំ​មិន​លា​ទៅ​ស្លា,,ប់​ទេ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្តូរ​ទីតាំង​ផលិតកម្ម​ខ្ញុំ​មក​នៅ​សៀមរាប​វិញ ក្រែងលោ​អាច​ល្អ​ប្រសើរ​ជាង​មុន​ព្រោះ​ភ្នំពេញ​២៤ ឆ្នាំ​ហើយ​សល់​ដូច​រៀបរាប់​ខាងលើ​នេះឯង​។​

លោក​ក៏បាន​លើកឡើង​បន្ថែមទៀតថា ​អញ្ចឹង​ហើយ​ទើប​លោក​សម្រេច​មក​តស៊ូ​ជីវិតចុងក្រោយ​នៅ​ទឹក​ដី​លោកតា​ជ័យ​ហើយ​បើ​កិច្ច​ខំប្រឹង​ចុងក្រោយ​មិន បាន​ថត​រឿង​”​ព្រះអង្គ​ជ័យវរ្ម័ន​ទី​៧”​គឺ​លោក​ស៊ូ​ស្លា,,ប់​នៅ​ទឹកដី​នេះឯង​៕​

Related posts

Leave a Comment