មិន​ចង់​មាន​ឈ្មោះ​ជា​ស្រី​ប្រុស​ច្រើន, អៀ ម៉េង​លិ ទ្រាំ​៥​ឆ្នាំ ចុង​ក្រោយ​ប្រកាស​ឲ្យ​ស្រីៗ​ប្រុងប្រយ័ត្ន ព្រោះតែ…

និយាយ​ដល់​ឈ្មោះ តារា​សម្ដែង អៀ ម៉េង​លិ ប្រិយមិត្ត​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូប​នាង​ជាតា​រា​ស្រី​មួយ​រូប ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត សាច់​សខ្ចី​ដូច​បណ្ដូល​ចេក និង​និយម​ស្លៀកពាក់​បែប​ស៊ិ​,,​ច​ស៊ី សម្ញែង​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​នោះ​។​

និយាយ​ពី​ជីវិត​គូ​វិញ កន្លងមក ស្រី​ស្អាត អៀ ម៉េង​លិ ឧស្សាហ៍​មាន​បញ្ហា​រកាំរកូស​ជាមួយ​នឹង​គូស្នេហ៍​របស់​ខ្លួន ជា​បុរស​រូប​សង្ហា និង​ជា​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ឥណ្ឌា ខ្លាំងណាស់​។ តែ​ជារឿយៗ​តែងតែ​ត្រូវ​គ្នា​វិញ។

ទោះ​យ៉ាង​ណា​ពេលនេះ ទំនងជា​មិន​អាច​ផ្សះផ្សា​ដូច​ពេលមុន​នោះ​ឡើយ ដោយសារ​តែ អ្នកនាង បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ជា​សាធារណៈ និង​លើក​ហេតុផល ដោយ​ប្រើ​សម្ដី​ធ្ងន់​ៗ​ខ្លាំង​ណាស់​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​១​សន្លឹក ខណ្ឌ​ចែក ជាមួយ​គូស្នេហ៍ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា​នេះ​, ស្រី​ស្អាត អៀ ម៉េង​លិ ប្រកាស​ថា «​នាង​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ ថា​ នាង​ខ្ញុំ​ជាមួយ​បុរស​មួយ​នេះ ​បាន​បែក​គ្នា​ហើយ ចឹ​ង​សុំ​បងប្អូន ​ដែល​ជួប​នាង​ខ្ញុំ​នៅ​ខាងក្រៅ​ទាំងអស់​សូម​កុំ​សួរ អំពី​បុរស​នេះ​ពី​នាង​ខ្ញុំ​ទៀត ព្រោះ​មិន​ចង់​ឮ​សូម្បី តែ​ឈ្មោះ

ហើយ​បងៗ​ទាំងអស់គ្នា​កុំ​ថា​ឱ្យ នាង​បែក​គ្នា​ក៏​ប្រកាស​ដែរ ព្រោះ​ស្រឡាញ់​គ្នា​ក៏​ផុស​ជា​សាធារណៈ​ឱ្យ បងប្អូន​ដឹង ចឹ​ង​បែក​គ្នា​ក៏​ផុស​ជា​សាធារណៈ ឱ្យ​ប្អូន​ដឹង ៥​ឆ្នាំ​ត្រូវ​បាន​បញ្ចប់។ ​ខ្ញុំ​មួយ​ម្នាក់​នេះ​គឺ​មិន​អាច​ទៅរួច​ទេ លើក​នេះ​គឺ​បញ្ចប់​ពិតមែន​ហើយក៏​មិន​ឈ្លោះ​គ្នា​ដែរ​គឺ បញ្ចប់​តែម្ដង

ស្រីៗ​ប៉ះ​ម្នាក់​នឹង ​ត្រៀមខ្លួន​ទៅ ហើយ ក៏​ប្រយ័ត្ន​ខ្លួន​ផង​ ខ្ញុំ​មាន​បញ្ហា​ជាច្រើន​ជាមួយ​គាត់ ដែល​បងប្អូន​មិន​ដឹង ហើយ​មិន​អាច​ប្រាប់​បាន​ទើប​នាង​ខ្ញុំ​អោយ​ស្រីៗ​ទាំងអស់​ប្រយ័ត្ន អរគុណ នាង​ខ្ញុំ​អស់​ការ​ទ្រាំ​ហើយ​វា​ដដែលៗ​ពេក

យល់​ខ្ញុំ​ជា​មនុស្ស​ស្រី​ផង គ្មាន​អ្នកណា​ចង់​បែកបាក់​គ្នា​ទេ តែ​មកពី​អស់​ការ​ទ្រាំ ស្មោះ​ពេក ស្រលាញ់​ពេក ទុកចិត្ត​ពេក គ្រប់យ៉ាង គឺ​សុទ្ធតែ​មកពី​ពាក្យ​ពេក ខ្ញុំ​មាន​គេ​ស្គាល់​ប៉ុណ្ណេះ រូបរាង​ប៉ុណ្ណេះ ខ្ញុំ​ស្មោះ​គាត់​តែ​ម្នាក់​រយៈពេល​5​ឆ្នាំ
បងប្អូន​គិត​មើលទៅ ខ្ញុំ​មិនដែល​សុំ​៣​តឺ​គិត​ថា ក្ប,,ត់ កុ,,ហក បោ,,កប្រាស់ មួយដង​ក៏​មិនដែល​គិត តែ​គេ​គិត​ចេញ​គ្រប់យ៉ាង ទ្រាំ​ដល់​5​ឆ្នាំ ទទួលយក​កំហុ,,ស​គេ​គ្រប់យ៉ាង ព្រោះតែ​មិន​ចង់​មាន​ពាក្យ មនុស្ស​ស្រី​ប្រុស​ច្រើន តែ​វា​អស់​ការ​ទ្រាំ​ហើយ​»៕

Related posts

Leave a Comment