នារី​ម្នាក់​ ដែល​ធ្លាក់​ពីលើ​អគារ SkyTree នោះ ​គឺ​នាង​លោ​.​ត​ស​ម្លា​..​ប់​ខ្លួន​ពី​ជា​ន់ទី​២៥ ព្រោះតែ​រឿង​នេះ​សោះ​

​ភ្នំពេញ ៖ ករណី​នារី​ ដែល​ធ្លាក់​ពីលើ​អគារ SkyTree(​ស្កា​យ​ទ្រី​) ស្លា​.​ប់ នោះ​គឺជា​ករណី​លោត​ស​ម្លា​.​ប់​ខ្លួន​ពី​ជា​ន់ទី​២៥ មិនមែនជា​ករណី​ឃាត់​កម្ម​នោះទេ ដោយសារ​តែមាន​វិបត្តិ​ផ្លូវចិត្ត និង​ជំងឺ depression ។​

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​អគារ​Sky Tree Hotel ដែលមាន​ទីតាំង​ចុះ​ពី​ផ្លូវ​លេខ​៧០​បន្តិច​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ពី​បងប្អូន​របស់​នារី​ដែល​លោត​ស​ម្លា​.​ប់​ខ្លួន​បានឱ្យដឹងថា នារី​ដែល​ធ្លាក់​ពីលើ​អគារ​ស្កា​យ​ទ្រី ជាន់​ទី​២៥ នេះ​មានឈ្មោះ​មួយ ទៀង អាយុ​២២​ឆ្នាំ មាន​បងប្អូន​៣​នាក់ ស្រី​ទាំង​៣​។ នាង​គឺជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ ម្តាយ​របស់​នាង​បាន​ស្លា​.​ប់​កាលពី​៤​ឆ្នាំមុន ហើយ​មាន​ឪពុក​ជា​អ្នករត់​ឡំ​ប្រឺ​តា​និង​ជា​សន្តិសុខ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​។​

នាង​មួយ ទៀង​ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ នាង​មាន​ជំងឺ depression ហើយ​មុនពេល​កើតហេតុ​នាង​បាន​ឈ្លោះប្រកែក​ជាមួយនឹង​សង្សារ​របស់​នាង​តាមរយៈ​ទូរស័ព្ទ ហើយ​នៅពេលនោះ​សង្សារ​របស់​នាង​បាន​និយាយ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​អ្នកគ្រប់គ្រង​ខុន​ដូ​ដើម្បី​ឱ្យទៅជួយ​មើល​នាង តែ​ជាក់ស្ដែង​បន្ទប់​ខុន​ដូរ​បស់​នាង​ត្រូវបាន​ចាក់សោ​បិទ​ជិត លុះ​មួយសន្ទុះ​ក្រោយមក​នាង​ក៏​លោត​ទម្លាក់ខ្លួន​ចុះមក​ខាងក្រោម​តែម្ដង​។​

បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​រួមជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ទៅដល់​កន្លែងកើតហេតុ បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅនឹង​ការធ្លាក់​របស់​នារី​ម្នាក់​នេះហើយ​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា នាង​ពិតជា​លោត​ស​ម្លា ប់​ខ្លួនឯង​ពី​ជា​ន់ទី​២៥ ប្រាកដ​មែន ។ ទើប​កម្លាំង​សមត្ថកិច្ច​បានធ្វើ​លិខិត​កំណត់ហេតុ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Related posts

Leave a Comment