ច្បាស់​ដូច​ថ្ងៃ! ​ឃើញ​មុខ ​ថុល សុភិទិ ​ភ័យ​ៗ​ ខាន់​ ជេមស៍ ធ្លាប់​គិត​ខុស​ម្ដង​ហើយ​ តែ​ពេល​នេះ ហ៊ាន ​ទាយ​ទុក​មុន​ថា…(មាន​វីដេអូ)

គេសង្កេតឃើញថា បេក្ខជន ថុល សុភិទី ចាប់ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង មហាជន​ស្គាល់កាន់តែច្រើន​តាមរយៈ​ការ​បកស្រាយបទ «​មិន​អាច​ឃាត់​ទេ​» នៅក្នុង​កម្មវិធីCambodian Idolរដូវកាលទី៤ ក្នុងវគ្គLive Showសប្ដាហ៍ទី១នោះ។


ដោយឡែក នៅក្នុងសប្ដាហ៍ទី២នោះទៀតសោត បេក្ខជន អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ រូបនេះ ក៏ធ្វើបានល្អ មិនចាញ់សប្ដាហ៍ទី១នោះដែរ ហើយកាន់តែ​រាយ​មន្ត​ស្នេហ៍​របស់​ខ្លួន តាមរយៈ​បទ «ស្នាម​ថើប​មួយ​នោះ»។

គ្រាន់តែ២សប្ដាហ៍ នៅក្នុងវគ្គLive Show ថុល សុភិទិ បាន​ទាក់ទាញ​មនុស្សជាច្រើនឲ្យមកចាប់អារម្មណ៍លើចម្រៀងរបស់លោក ហើយគណនីហ្វេសប៊ុករបស់លោក ក៏មានសន្ទុះកើនអ្នកតាមដាន មិនធម្មតានោះដែរ ដោយគិតពេលនេះ មានអ្នកFollowរហូតដល់ទៅជាង១០ម៉ឺនទៅហើយ។

ពេល បេក្ខជន ដែល​មាន​ប្រវត្តិ​ប្រឡង​ចម្រៀង​ធ្លាក់​ច្រើន​ដង​រូប​នេះ​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ រឿងរ៉ាវ​អតីត​មួយ​ចំនួន​របស់​គេ ត្រូវ​បាន​មហាជន​ ​លើក​ឡើង​ធ្វើ​ជា​ប្រធានបទ​ ក្នុង​ការ​វែកញែក ​ផងដែរ។

ជាក់ស្ដែង តារា​ចម្រៀង ខាន់ ជេមស៍ ដែល​ធ្លាប់​ទស្សន៍ទាយ​រូបគេ ថា​មាន​សំឡេង​មិន​ពីរោះ​ នៅ​ក្នុង​
កម្មវិធី​ទស្សន៍ទាយ​តារា​ចម្រៀង​លាក់​សំឡេង​ I Can See Your Voice Cambodiaរបស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ កន្លងមក​ ដោយសារ​មើល​ទៅ​ភ័យ​ៗ​នោះ បាន​ធ្វើការ​ទស្សន៍ទាយ​ជាថ្មី​ពី​ជោគវាសនា​របស់​រូបគេ។

បង្ហភ្ជាប់ជាមួយវីដេអូ ខ្លីមួយ ពាក់ព័ន្ធរឿងនេះ, ខាន់ ជេមស៍ បានទាយទុកមុនថា «ការតស៊ូរបស់ប្អូនពិតជាបានសម្រេចមែន ពីមុនបងទាយប្អូនខុស តែម្ដងនេះបងថា ប្អូននឹងជាប់លេខមួយជាក់ជាមិនខាន តោះមានបងប្អូនណាខ្លះគឹតថាប្អូន ភី ទិ នឹងជាប់លេខមួយខ្ញុំដែរ?»៕

Related posts

Leave a Comment