អ្នកនាង ដេក ម៉ាលីណា បានត្រឹមនឹក, ​លោក ឌួង ឆាយ ថា គ្មាន​ពេល​សម្រាក​តាំង​ពី​យក​កូន​មក​មើលថែ តែ​ទទួល​បាន​លទ្ធផល​មកវិញ គឺ…

ប្រិយមិត្ត​មួយ​ចំនួន​ធំ បាន​ជ្រាប​រួច​មក​ហើយ​ថា កូនប្រុស​ច្បង​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា មាន​ឈ្មោះថា ឈ្មោះ ឌួង គីម​វិសាល ហៅ​ឌុប មាន​បញ្ហា​ភ្នែក ​មើល​ឃើញ​ត្រឹមតែ​ពណ៌​ស​ខ្មៅ​ប៉ុណ្ណោះ ខណៈ​ខួរក្បាល​ក៏​មាន​បញ្ហា​ទៀត។


កាលពី​ពេល​កន្លងទៅ​​ ឆ្លៀតពេល​នាំ​កូនៗ​ដើរលេង​កម្សាន្ត​ថ្ងៃអាទិត្យ ​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ឡាយ បង្ហាញមុខ​កូនប្រុស​ច្បង​រូបនេះ ឲ្យ​អ្នកគាំទ្រ បានឃើញ​ទៀតផង ហើយ​ពេល​ឃើញ​ការនិយាយស្ដី និង​កាយវិការ​របស់គេ​រួចមក ម្នាក់ៗ​ពិតជា​អាណិត​រូបគេ​ខ្លាំងណាស់​។​

ការ​អាណិតអាសូរ​នេះ ដោយហេតុថា រូបគេ​ឈឺ​មិនទាន់​ជា​នៅឡើយ និយាយ​បាន​មួយៗ​គាំង​(​បញ្ហា​ខួរក្បាល​) រក​នឹក​និយាយ​មិន​ចង់​ចេញ ហើយ​ភ្នែក​របស់​គេ ចេះតែ​ធ្មេច​បើកៗ ឥត​ឈប់ ព្រមទាំង​មើល​ទៅ​មុខ​មិន​ចំ​នោះ​ទេ​។

ទោះយ៉ាងណា ក្មេងប្រុស​ស្ថិតក្នុង​វ័យ​១២​ឆ្នាំ​រូបនេះ មិន​ភ្លេច​ឡើយ​នូវ​ការ​អរគុណ​ចំពោះ​ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ អ៊ំ​ពូ​មី ព្រមទាំង​សុំ​ពាក្យ​ជូនពរ​ដើម្បី​ឲ្យ​រូបគេ​បានជា​សះស្បើយ​ឆាប់ៗ​ផងដែរ​។ លើសពីនេះ ថែមទាំង​អះអាង​ថា កុំ​តែ​ឈឺ​ទេ កុំ​អី ជិះឡាន​ពណ៌​ស​ទៅ​ជួយ​លក់ដូរ​ម៉ាក់​នៅ​ហាង​ទៀតផង​។​

ពេលនេះ កូនប្រុសច្បង និងកូនស្រីពូ ត្រូវបានលោកឌួង ឆាយ យកទៅមើលថែរក្សា យ៉ាងយកចិត្តទុកដាក់ ខណៈ អ្នកនាង ដេត ម៉ាលីណា បានត្រឹមសម្ដែងការនឹករំលឹកចំពោះកូនទាំងទ្វេ របស់ខ្លួន និងប្រគល់ក្ដីសង្ឃឹមទៅលើប្រព័ន្ធតុលាការក្នុងការដោះស្រាយរឿងដណ្ដើមគ្នាគ្រប់គ្រងកូននេះ។


ជាក់ស្ដែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក ឌួង ឆាយ បានបង្ហោះរូបថតកូនប្រុសច្បងរបស់ខ្លួនរូបនេះ ហើយពោលពាក្យថា «គ្មានទេ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ម៉ោង​វេលា​សម្រាក​សម្រាប់​ខ្ញុំ​តាំងពី​យក​កូនៗ​មក​នៅ​ជាមួយ ប៉ុន្តែ​លទ្ធផល​បាន​មក​វិញ​គឺ​កូនៗ​ខ្ញុំ​មាន​សុខភាព​ល្អ និង​មាន​កម្លាំង​មាំមួន​សូម្បីតែ​លោកគ្រូ​ពេទ្យ​ជប៉ុន សរសើ​រថា​កូនប្រុស​ច្បង​ខ្ញុំ​ប្លែក​ណាស់ មាន​សុខ​ភាពល្អ និង​ប្រសើរ​ច្រើនជាង​មុន

រីឯ​កូនស្រី​ខ្ញុំ​ក៏​ថ្លោះ​ឡើង​គីឡូ និង​លូត​កម្ពស់​។ ដរាបណា​ប៉ា​នៅ​មាន​ជីវិត​កូន​ត្រូវតែ​ខិតខំ​តស៊ូ ប៉ា​គ្មាន​ថ្ងៃ​បោះបង់​ក្តី​សង្ឃឹម​លើ​កូន​នោះ​ទេ​ ណា​កូន​មាសឪពុក​។ សូម​អរគុណ​ដល់​លោក​វេជ្ជបណ្ឌិត​ជប៉ុន Dr MANABU OKAWADA និង​មន្ទីរពេទ្យ Sunrise Japan Hospital Phnom Penh ដែល​បាន​ជួយ​ពិ​និ​ត្យ និង​យកចិត្តទុកដាក់​កូនប្រុស​ច្បង​ខ្ញុំ​ជាពិសេស​តែងតែ​ជួយ​សម្រួល​ពិនិត្យ​កូនប្រុស​ច្បង​ខ្ញុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ដោយ​ដឹងថា​តុលាការ​បាន​សម្រេច​ផ្តល់​សិទ្ធិ​រៀងរាល់​ចុង​សប្តាហ៍​ដល់​ខ្ញុំ​ដើម្បី​មើលថែ​កូនៗ​​​។ មន្ទីរពេទ្យ​តម្លៃ​ល្អ​សមរម្យ​មែនទែន​ណា​បាទ​។ សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ដែល​តែងតែ​ជួយ​ជូនពរ​អានិត​ស្រលាញ់​កូនប្រុស​ច្បង​ខ្ញុំ​ណា​បាទ​។​ ឌួង ឆាយ»៕​

Related posts

Leave a Comment