សម្ដេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត្រា​ លក់​អង្ករ​ខាតដើម​ជូនពលរដ្ឋ

ភ្នំពេញ ៖ ក្នុង​សារ​ពិសេស​បន្ទាន់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទាក់ទង​នឹង​ការចេញ​បទបញ្ជា​ជាថ្មី​ទៀត​ជុំវិញ​ការហាម​ផ្តាច់ការ​ចរាចរ​របស់​ប្រជាពលរដ្ឋ​រយៈពេល​១៤​ថ្ងៃ​មិន​ឲ្យ​ចាក​ចេញពីផ្ទះ ឬ​ភូមិ និង​ឆ្លង​ខេត្ត​ សម្ដេច​តេ​ជោ​ បាន​សរសើរ​ចំៗ​ដល់​ផ្សារ​កសិផល​ធម្មជាតិ​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​លះបង់​ធនធាន​ទិញ​អង្ករ​ទុក​លក់​ចេញ​ខាត​ដើម ដើម្បី​ទប់​តម្លៃ​អង្ករ​ឡើងថ្លៃ​ខ្លាំង​លើ​ទីផ្សារ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​សារ​សំឡេង​ពិសេស​កាលពី​ល្ងាច​ថ្ងៃទី​១៦​ ខែមេសា​ ២០២១​ថា​« ក្រុមហ៊ុន​របស់ ឡេង ណា​វ៉ា​ត្រា បា​នលក់​អង្ករ​ខាត​ដល់​ជាង​៤០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​តោន​សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មាន​តម្រូវការ​ស្បៀង​ពិតប្រាកដ»។

គួរ​បញ្ជាក់​ថា ផ្សារ​កសិផល​ធម្មជាតិ​របស់​អ្នក​ឧក ញ៉ា​ឡេង ណា​វ៉ា​ត្រា​ ជាទី​ផ្សារ​ដ៏​គំរូ​មួយ​ក្នុង​ចំណោម​អ្នក​លក់ទំនិញ​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​មិន​ត្រឹម​តែ​មិន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​សព្វ​មុខ​របស់​ខ្លួន​ទេ​ថែមទាំង​ហ៊ាន​លះបង់​ទម្លាក់​លុយ​ស្វែង រក​ដៃគូ​ផ្គត់ផ្គង់​អង្ករ​ដល់​រាប់ពាន់​តោន​ហើយ​លក់​ចេញ​វិញ​ខាងដើម​ថែមទៀត​ផង។

ក្នុង​មួយ​តោន​ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត្រា លក់​ខាតដើម​ដល់​ទៅ​៤០​ដុល្លារ​អាមេរិក​ដោយ​តម្លៃ​មួយ​ប៉ាវ​ទម្ងន់​៥០​គីឡូក្រាម​ប្រភេទ​អង្ករ​ផ្កា​ម្លិះ​លេខ​២​លក់​ជូន​អតិថិជន​ត្រឹមតែ​៧៦,០០០​រៀល​តែ​ប៉ុណ្ណោះ​។

តម្លៃ​នេះ​បើ​ធៀប​ទៅនឹង​តម្លៃ​អង្ករ​ទាំង​ល ក់រាយ​និង​លក់​បោះ​ដុំ​គឺ​គ្មាន​ឡើយ​ព្រោះ​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​មួយ​ចំនួន​ត្រូវ​ឈ្មួញ​ឱកាសនិយម​ដំឡើងថ្លៃ​តាមតែ​មាត់​ខ្លួន​ថា​ កន្លែង​ខ្លះ​ឡើងថ្លៃ​ដល់ មួយ​បាវ​ជាង​១០​ម៉ឺន​រៀល​ឬ​ចូល​ជិត ២០​ម៉ឺន​រៀល ក៏មានដែរ​។​

ដូច្នេះ​សូម​បងប្អូន​អតិថិជន​ទាំងអស់​ឈប់​បារម្ភ​ពី​បញ្ហា​នេះ​ទៀត​ទៅ​! ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​អង្ករ បន្លែ ត្រី សាច់ និង​គ្រឿង​ឧបភោគ​បរិភោគ​សព្វ​មុខ​ដទៃទៀត​នៅ​តាម​គ្រប់​សាខា ផ្សារ​កសិផល​ធម្មជាតិ​ឡេង​ណា​វ៉ា​ត្រា ដោយ​គ្រាន់តែ​បញ្ជា​ទិញ​តាម​អន​ឡាញ ដោយ​គ្រាន់តែ​ចូល​ទៅ​បញ្ជាក់​លេខ​ទូរស័ព្ទ និង​ទីតាំង លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ផ្សារ ឡេង ណា​វ៉ា​ត្រា ខាង​បុគ្គលិក​ផ្សារ​នឹង​ទាក់ទង​ទៅ​អតិថិជន​វិញ​មិន ខាន​៕​

Related posts

Leave a Comment