គ្រាន់តែ​មានត្រកូល​ដូចគ្នា​សោះ​!​ នារី​ស្រស់ស្អាត​ម្នាក់​ឈ្មោះ «​ដេ​ត ម៉ា​រី​ណា​» ត្រូវគេ​ទាមទារ​ឲ្យ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ សូម្បី​ប្អូន​ព្រះ​តេជគុណ ឌួង ឆាយ ក៏​ហួសចិត្ត

ភ្នំពេញ ​៖​ ពិត​រឿង​ដ៏​កម្រ​ជួប​ភ្ញាក់ផ្អើល​ណាស់ ​ខណៈដែល​នារី​ស្រស់ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Marina Deth ត្រូវបាន​គេ​ទាមទារ​ឱ្យ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់ថា​ នេះ​ជា​ឈ្មោះ​របស់​នាង​ពិតប្រាកដ​និង​រង​ការ​ចោទប្រកាន់ថា​នាង​យកឈ្មោះ​របស់​គេ​មក​ប្រើ។

បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​របស់ខ្លួន​នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១​នេះ​ស្រី​ស្រស់​ឈ្មោះ ដេ​ត ម៉ា​រី​ណា បានឱ្យដឹង ​ដោយ​សំណេរ​យ៉ាង​ដូច្នេះ​ថា «​មា ន​គេ​សួរ​ខ្ញុំ​ច្រើន រឿង​ឈ្មោះ​របស់ខ្ញុំ ដេ​ត ម៉ា​រី​ណា D eth Marina​និង​យល់ច្រឡំ​ថា​ខ្ញុំ​មាន​បងស្រី​ម្នាក់ ទៀត​ឈ្មោះ​ស្រដៀង​គ្នា​។​ខ្ញុំ​មាន​បងប្អូន​បង្កើត​តែ​២ នាក់ ខ្ញុំ​ជា​កូនស្រី​ច្បង ហើយ​និង​ប្អូនស្រី​ម្នាក់ទៀត​នេះ​ជា​ឈ្មោះ​កំណើត​របស់ខ្ញុំ​. រហូតដល់​មាន​អ្នក​មករក​រឿង​ខ្ញុំ​ថា ខ្ញុំ​យកឈ្មោះ​គេ​ប្រើ ហើយ​សុំអោយ​ខ្ញុំ​បង្ហាញ​អត្តសញ្ញានប័ណ្ណ​ទៀត​។​

​ប្រភព​បាន​បន្តថា​ការអត់ធ្មត់​មានកំណត់​សង្ឃឹម ថា​អ្នកចេះដឹង​ដល់​ថ្នាក់​វិ​ជ្ជ​បណ្ឌិត​ឈប់​ល្ងិតល្ងង់​ទៀត​ទៅ​ឈ្មោះ​បែបណា ត្រកូល​បែបណា​អ្នក​គ្មាន​សិទ្ធ​មក​ហាម​មិន​អោយគេ​ដាក់ ឬ​មានកម្ម​សិទ្ធ​តែ​ម្នាក់​នោះទេ ហើយក៏​គ្មាន​អំណាច​ផ្លូវច្បាប់​ណា​អោយ​នាង​ខ្ញុំ​បង្ហាញ​អត្ត​ញ្ញាណ​ជា​សារ​ធារ​ណៈ​ដើ ម្បី​ឆែក​ត្រកូល​និង​ឈ្មោះ​ខ្ញុំ​ទេ​។​ បើ​មិន​បញ្ឈប់​ទេ​នាង​ខ្ញុំ​មិន​យោគយល់​ទេ ប្រទេស​មានច្បាប់​វិន័យ​ត្រឹមត្រូវ ហើយ​ប្រជាជន​កម្ពុ​ជាជាង​១០​លាន​នាក់​ក៏មាន​មនុស្ស​ជាច្រើន​ត្រកូល​ដេ​ត​ហើយ អ្នក​ដាក់​ត្រកូល ដេ​ត ទាំងអស់​សូម​ប្រុង​ប្រយ័ត​ណា មាន​គេ​រករឿង​ថា​ជា​ឈ្មោះ​របស់គេ​. យើង​គ្មាន​សិទ្ធ​ប្រើ​ទេ ។

​ជាមួយគ្នានេះ​នៅ​ថ្ងៃទី​០៣​ខែឧសភា​ឆ្នាំ​ដដែល​ប្រ ភព​ខាងលើ​បាន​បន្ត​ឱ្យដឹងទៀតថា​«​បងប្អូន​ទាំង អស់ឆ្ងល់​ឆាត​សួរ​ច្រើន​អាច​អាន​ខំ​មិន​នេះ​ថា​មាន រឿង​អ្វី​កើតឡើង ដែរ​គេ​តាម​រំខាន​ខ្ញុំ​រឿង​ឈ្មោះ​ខ្ញុំ ដេ​ត ម៉ា​រី​ណា Deth Marina ទាយ​លេងៗ​មើលថា ជា​ក្រុមគ្រួសារ​អ្នកណា ឪពុក​របស់​អ្នកណា​ឈ្មោះ ដេ​ត និង​? ហេតុអ្វី​គេ​ប្រើ​អំណាច​អោយ​ខ្ញុំ​ត្រូវតែ​ដូរ​ឈ្មោះ​ខ្ញុំ​ចោល​? ខ្ញុំ​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​ប្រើ​ត្រកូល​ឬ​ឈ្មោះ​តាម​គេ​ទេ​. ក៏​មិនបាន​ចង់​ជាប់​ខ្សែស្រឡាយ រឺ តោងកា​លី​ប​អ្នកណា​ដែរ តែ​គាត់​ម្នាក់នេះ​តាម​រំខាន​ខ្ញុំ​ទាំង​ក្នុង account facebook និង ផេ​ក​ខ្ញុំ​. អត់​យល់ថា​គាត់​ចង់បាន​អី​។

យ៉ាងណា​ជាមួយនឹង​រឿងរ៉ាវ​ដ៏​សែន​ហួសចិត្ត​នេះ សូម្បីតែ​ប្អូនស្រី​ព្រះ​តេជគុណ ឌួង ឆាយ ក៏​មិនអាច​អារម្មណ៍​បាន រហូត​ដាច់ចិត្ត​បញ្ចេញមតិ​ថា «​ហេតុតែ​គេ​មាន​លុយ​ចឹ​ង​មែន ត្រកូល​នឹង​គាត់​ទិញ​សិទ្ធិ​franchise​ហើយ​បងប្អូន​ណា​មាន ត្រ កូ​ល​នឹង​ប្រយ័ត្ន​គាត់​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment