អាថ៌កំបាំង​ជាច្រើន​ពាក់ព័ន្ធ​អ្នកនាង​ដេ​ត ម៉ាលី​ណា និង​លោក ឌួង ឆាយ ត្រូវ​លោកជំទាវ ខុង លី​ស៊ី អា ណា ទម្លាយ​គ្មាន​ខ្ទេច​សល់

ភ្នំពេញ​ ៖ ​លោកជំទាវ​ខុង លី​ស៊ី​អាណាបាន​អះអាង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​កាលពីពេល​ថ្មីៗ​នេះ​ថា ​អតីត​កូនប្រសា​របស់ខ្លួន​គឺ​អ្នកនាង ដេ​ត ម៉ាលី​ណា និង​ឧកញ៉ា ឌួង ងៀប បានរួម​គំនិត​គ្នា​ធ្វើ​បា ប​អតីត​ឧកញ៉ា ឌួង ឆាយ។

​ជាមួយគ្នានេះ​ លោកជំទាវ ខុង លី​ស៊ី​អាណា ដែល​ត្រូវជា​ម្តាយ​របស់​អតីត​ឧកញ៉ា ឌួង ឆាយ ក៏បាន​ទម្លា​យ​រឿង​អាថ៌កំបាំង​ជាច្រើន​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​អ្នកនាង ដេ​ត ម៉ាលី​ណា ដែលជា​អតីត​ភរិយា​ឌួង ឆាយ

ក្នុងនោះ​រួមទាំង​ការគ្រប់គ្រង​ស្ថានីយ​ប្រេ ង​តូ​តា​ល់​នៅ​ផ្លូវ​២០០៤, ដី​ផ្ទះ​វីឡារ​កេរ្តិ៍​របស់គាត់​ ដែល​កូនប្រសា​ ​កំពុង​រស់នៅ​សព្វថ្ងៃ​ជាដើម ​និង​រឿង​ពាក់ព័ន្ធ​មួយចំនួនទៀត​ សុទ្ធសឹងតែ​មានតម្លៃ​គិត ជា​ទឹកប្រាក់​រាប់សែន​ដុល្លារ។​

ក្រៅពី​ការលើកឡើង​របស់លោក​ជំទាវ ខុង លី​ស៊ី​អាណា កន្លងទៅ​អតីត​ឧកញ៉ា​ឌួង ឆាយ​ក៏​ធ្លាប់​បាន​លើក​ពី​បញ្ហា​ស្នេហា​ត្រីកោណ​ផងដែរ​ ដោយ​អះអាង​ថា ​អ្នកនាង ដេ​ត ម៉ាលី​ណា ដែលជា​អតីត​ភរិយា​លួច​មាន​អ្នក​ទី​៣​។ ​ប៉ុន្តែ​អតីត​ឧកញ៉ា​រូបនេះ ​មិន បាន​បង្ហើប​ថា ​មានឈ្មោះ​អ្វី​ឡើយ​ដោយ​គ្រាន់តែ​ដឹង​ថា ទំនងជា​មានបុណ្យ​ស័ក្តិ​ធំ។

ការលើកឡើង​ទាំងនេះ ​គ្រាន់តែ​ជាការ​អះអាង​របស់​ភាគី​ម្ខាង​តែប៉ុណ្ណោះ ​ចំណែក​គឺ​អ្នកនាង ដេ​ត ម៉ាលី​ណា រហូតមកដល់​ពេលនេះ ​នៅ​មិនទាន់​ចេញមុខ​បកស្រាយ​នូវ​ការ​អះអាង​របស់​លោក​ជំទាវ ខុង លី ស៊ី​អាណា ដើម្បី​ស្រាយ​ចម្ងល់​ និង​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់ខ្លួន​នៅឡើយ​នោះទេ។

សូមជម្រាបថា​ ការលើកឡើង​របស់លោក​ជំទាវ​ខុង លី​ស៊ី​អាណា ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ដែល​បាន​ដាក់​ឡាយ​ផ្ទាល់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​មហាជន​ជាច្រើន​ចាប់អារម្មណ៍​​ចំពោះ​រឿងរ៉ាវ​នេះ​៕​

Related posts

Leave a Comment