លោកជំទាវ ខុង លី​ស៊ី​អាណា ​ បញ្ជាក់​ថា ​ការលើក​ឡើង​របស់​ស្វាមី​ក្នុង​សវនាការ​រឿង​ប្តឹង​លែងលះ​មិន​សម​ហេតុផល

ភ្នំពេញ ៖ លោកជំទាវ ខុង លី​ស៊ី​អាណា ដែល​ភរិយា​លោក​ឧកញ៉ា ឌួង ងៀប និង​ត្រូវជា​ម្តាយ​លោក ឌួ ង ឆាយ បាន​បញ្ជាក់​ថា ​ចំពោះ​ការ​លើកឡើង​របស់​ស្វាមី​ក្នុង​សវនាការ​រឿង​ប្តឹង​លែងលះ ​មិន​សម​ហេតុផល​ទេ​។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ​ឆ្នាំ​ឆ្នាំ២០២១នេះ ​លោក​ឧកញ៉ា ឌួង ងៀប និង​ភរិយា​គឺ​លោកជំទាវ ខុង លី​ស៊ី​អា ណា បាន​ទៅកាន់​តុលាការ​តាម​ដីកា​កោះហៅ​លើ​ករណី​នៃ​បណ្ដឹង​លែងលះ ​ប៉ុន្តែ​ពុំបាន​សម្រេច​ឡើយ​ដោយ​លោកជំទាវ ខុង លី​ស៊ី​អាណា មិន​យល់ព្រម។

លោក​ ជំទាវ ខុង លី​ស៊ី​អាណា បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “​គាត់​(​ឧកញ៉ា ឌួង ងៀប​)​ទាមទារ​លែងលះ​ខ្ញុំ តែ​ខ្ញុំ​មិន​ព្រម​លែងលះ​ជាដាច់ខាត ព្រោះ​លើកឡើង​ដើម្បី​ការ​លែងលះ​របស់​គាត់​វា​មិន​សម​ហេតុ​ សមផល​ដែល​ខ្ញុំ​ត្រូវ​លែងលះ​ជាមួយ​គាត់​ឡើយ ដោយ​គាត់​ថា ​មកពី​ខ្ញុំ​រករឿង​គាត់ គាត់​មិន​មាន​សិទ្ធិ​ឯកភាព​ផ្សេងៗ​ តែ​ការពិត​គ្រប់យ៉ាង​គឺ​ដោយ​សារ​គាត់​មាន​ស្រី​ទើប​ធ្វើ​ឲ្យ​គ្រួសារ​របស់ខ្ញុំ​បែកបាក់​គ្នា​។​

លោកជំទាវ​បាន​បន្តថា​ ជុំវិញ​រឿង​រ៉ាង​នាង​ប្រាក់ ស៊ីណា គឺ​ខ្ញុំ​មិនដែល​ដឹងថា ​ប្តី​របស់ខ្ញុំ​មាន​ស្រី​លួច​លាក់នៅ​ខាងក្រៅ​រហូត​មានកូន​នោះទេ ​ហើយ​ប្តី​របស់​នាង​ខ្ញុំ​បាន​និយាយថា​ ចង់​ឲ្យ​ទទួល​គេ​ផង​។​តើ​សក្ដិ​សម​ ដែរ​ទេ ​ដែល​ប្តី​លួចលាក់​មាន​សហាយ​នៅ​ខាងក្រៅ​រហូត​មានកូន​មក​ឲ្យ​ប្រពន្ធ​កូន​នៅផ្ទះ​ទ​ទួល​ស្គាល់​ពេញមុខ​ពេញសិទ្ធិ​បែបនេះ។

ប៉ុន្តែ​យ៉ាងណាមិញ​ជុំវិញ​សវនាការ​នៃ​បណ្តឹង​លែងលះ​រវាង​លោកជំទាវ ខុង លី​ស៊ី​អាណា​និង​លោក​ឧកញ៉ា ឌួង ងៀប ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ​ឆ្នាំ​២០២១​នេះ​គឺ​មិនទាន់​ដាច់ស្រេច​គ្នា​នៅឡើយ​ទេ ​ពោលគឺ​ដោយសារ​លោកជំទាវ ខុង លី​ស៊ី​អាណា មិន​យល់ព្រម​លែងលះ​និ ង​អះអាងថា ​ការលើកឡើង​របស់​ឧកញ៉ា ឌួង ងៀប ដើម្បី​លែង​លះ​ជាមួយ​ខ្លួន​មិន​សម​ហេតុផល ​

សូម​ជម្រាប​ដែរ​ថា​ កាលពី​ថ្មីៗ​នេះ​មាន​ការចាប់​អារ​ម្មណ៍​ច្រើន​ពី​មហាជន​ជុំវិញ​រឿងរ៉ាវ​វិវាទ​របស់​គ្រួសារ​អភិ​ជន​មួយ​គឺ​រវាង​លោក​ឧកញ៉ា ឌួង ងៀប​និង​ភរិយា គឺ​លោកជំទាវ ខុង លី​ស៊ី​អាណា​ដែល​បាន​បើ​កក​កាយ​លែងលះ​និង​បញ្ហា​គ្រួសារ​ជាច្រើន​ដែល​ធ្វើឡើង​ពី​សំណាក់​លោកជំទាវ ខុង លី​ស៊ី​អាណា តាមរយ​: សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៤​ខែ​ឧស ភា​កន្លងទៅនេះ​។​

លោកជំទាវ ខុង លី​ស៊ី​អាណា ភរិយា​ឧកញ៉ា ឌួង ងៀប​ធ្លាប់បាន​លើកឡើងថា​ ស្វាមី​របស់ខ្លួន​មិន​បាន​ភ្ញាក់​រលឹក​ដឹង​កំហុស​ខ្លួន​ ដែល​បានធ្វើ​ខុស​យ៉ាង ធ្ងន់ធ្ងរ​ចំពោះ​កូន ឌួង ឆាយ ហើយ​ថែមទាំង​ប្ដឹង​លែ ង​លះ​លោកជំទាវ​និង​ជំរុញ​តុលាការ​ឲ្យ​កោះហៅ​លោកជំទាវ​ជា​លើក​ទី​២​ដើម្បី​ចូលខ្លួន​ទាញ​ហេតុ ផល​ដើម្បី​លែងលះ​ផងដែរ​៕​

Related posts

Leave a Comment