កូន​ប្រុស​វ័យ​ជិត​ពីរ​ឆ្នាំ តារា​ចម្រៀង ​រិន សាវ៉េត ​ទើប​បាន​ជួប​មុខ​ផ្ទាល់​ តែ​អ្វី​ដែល​មិននឹកស្មាន​នោះ​ត្រង់ថា…

គេនៅចាំបានថា ក្រោយភរិយាស្លា,,ប់កាលពីឆ្នាំ២០១៧ តារាចម្រៀង រិន សាវ៉េត បានសម្រេចរៀបការជាថ្មីជាមួយភរិយាអ្នករស់នៅប្រទេសបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅវិមានពិភពថ្មី សែនសុខ អគារ “E” ដោយមានតារារួមអាជីពជាច្រើនបានចូលរួម។


ក្រោយរៀបការ ពួកគេទាំងពីរទទួលបានកូនប្រុសមួយជាចំណងដៃ។ តែក្រោយពពោះជិតសម្រាលនោះ ភរិយារបស់តារាចម្រៀងលោក រិន សាវ៉េត អ្នកនាង លឹម គឹមហ្គេច បានត្រឡប់ទៅប្រទេសបារាំងវិញ។

ពេលនោះ លោក រិន សាវ៉េត បានបង្ហាញការអាក់អន់ចិត្ត ដោយបញ្ជាក់ថា ស្ថានទូតបារាំងមិនបានផ្តល់ទិដ្ឋាការឱ្យរូបលោកទៅមើលថែទាំប្រពន្ធក្នុងពេលសរសៃខ្ចី។ ទោះយ៉ាងណា ពេលនេះ កូនប្រុសមានអាយុជិត២ឆ្នាំនោះ លោកក៏បានជួបមុខកូនផ្ទាល់ហើយ ក្រោយពីភរិយា បាននាំមកលេងស្រុកខ្មែរកាលពីពេលថ្មីៗនេះ។

លោក រិន សាវ៉េត បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ពេលបានឃើញមុខកូនប្រុស ដែលលោកបានដាក់ឈ្មោះថា សាវ៉េត វង្សា ខណៈកូនប្រុសរបស់លោកមានមុខមាត់គួរឱ្យស្រឡាញ់ និងតាមលោក បើទោះទើបជួបគ្នាដំបូងក៏ពិតមែន។


គួរបញ្ជាក់ថា មុនឆ្នាំ២០១៧ រិន សាវ៉េត ត្រូវបានគេហៅថា ជាតារាចម្រៀងកម្សត់ ព្រោះក្នុងចំណោមតារាចម្រៀងនៅហង្សមាស រូបគេមានជីវភាពលំបាកជាងគេ ដោយរស់នៅផ្ទះជួល និងជិះម៉ូតូកញ្ចាស់ ពេលត្រូវភ្លៀងធាក់មិនឆេះឡើយ។

តែចាប់ពីអំឡុងខែមេសា ឆ្នាំ២០១៧ សាវ៉េត មានជីវភាពធូរធារឡើងវិញ ព្រោះត្រូវសម្ដេចនាយករដ្ឋមន្ត្រី ទិញផ្ទះឱ្យ១ល្វែង រួចផុតជីវិតរស់នៅផ្ទះជួលគេ។ ក្រោយពីមានជីវភាពធូរធា លោកក៏បានរកឃើញអ្នកស្អំបេះដូង រហូតឈានដល់ការរៀបការមានកូនជាមួយគ្នាតែម្ដង៕

Related posts

Leave a Comment