ថ្ងៃមុនគេរិះ,,គន់ច្រើនពេក, ឱក សុគន្ធកញ្ញា ឆ្លើយតបយ៉ាងវែងអន្លាយថា…

នៅក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គេ​នៅ​ចាំបាន​ថា កាលពី​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២​កន្លងទៅនេះ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​លើកសរសើរ​បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ​មិន​ដាច់​ពី​មាត់ ក្រោយ​បកស្រាយ​ចម្រៀង​រួមគ្នា ជាមួយ​បេក្ខជន លីម តិច​ម៉េង អមដោយ​ការសម្ដែង​យ៉ាង​ល្អ ក្នុង​បទ «​ដំរី​ថ្នម​ស្នេហ៍​»​។​

​ពេល​បកស្រាយ​ចប់​, គណៈកម្មការ ឱក សុគន្ធ​កញ្ញា សរសើរ​ស៊ឹម ច័ន្ទ​ពន្លឺ​ថា អ្នកណា ដែល​ចាប់​ក្រុម​ជាមួយ​ពន្លឺ ខ្លួន​យល់ថា មានសំណាង​ណាស់ ព្រោះ​ពន្លឺ ជា​បក្ខជន​មួយរូប បង្កើត​ទស្សនីយភាព​ប្លែក ហើយ​ល្អ នៅលើ​ឆាក​តែម្ដង​, មិនមែន​តែ​ច្រៀង​មួយ​មុខ​នោះទេ​។​

​ជា​លទ្ធផល​នៅពេលនោះ បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ បានទទួល​សំឡេង​សារ​ច្រើនជាងគេ ជាប់​Top 4​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្លាយជា​បេក្ខភាព​ដណ្ដើម​ពានរង្វាន់​កម្ម​វិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ នៅ​សប្ដាហ៍​ក្រោយនេះ ខណៈ​Top 1​បាន​ទៅលើ បេក្ខជន លីម តិច​ម៉េង​, Top 2 នាង ដា​វីន , Top 3 ថុល សុ​ភិ​ទិ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើង​របស់​កំ​ពូ​ល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា មាន​ទាំង​អ្នកគាំទ្រ និង​អ្នក​មិន​ពេញចិត្ត ជាហេតុ​ធ្វើ​ឲ្យ​មាន​ការជជែក​វែកញែក​ពេញ​បណ្ដាញ​សង្គម​។ ក្រោយពី​មានការ​ជជែក​វែកញែក​បែបនេះ គេ​មិន​ឃើញ កំពូល​តារា​ចម្រៀង​ស្រី​រូប​នេះ​ឆ្លើយតប​បែប​ណា​ឡើយ​។​

ទោះយ៉ាងណា អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបថត​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក អម​ដោយ​Caption​យ៉ាង​ចាក់​ដោត​ថា «​មិនបាច់​សម្ដែង​ទេ​…​សម្ដែង​យូរ​ទៅ​នាំ​តែ​ហត់​ធម្មតាៗ​បែប​ធម្មជាតិ ទើបបាន​យូរអង្វែង កុន​ជីវិត វា​តែ​ប៉ុណ្ណឹង​ឯង ជីវិត​ពោរពេញ​ដោយ​ការសម្តែង វា​មិន​ខុសពី​យក​បញ្ហា មក​សន្សំទុក​ក្នុង​ខ្លួន​នោះទេ​»​។​

តាមរយៈ​ការ​បង្ហោះ​នេះ បើ​ទោះ​កំពូល​តារាចម្រៀង​ស្រី​រូបនេះ មិនបាន​សំដៅ​ឆ្លើយតប​ទៅ​នឹង​រឿង​អ្វី​ក៏ពិត​មែន តែ​អ្នកគាំទ្រ​មួយចំនួន បាន​បញ្ចេញមតិ​ភ្ជាប់​ជាមួយ​បេក្ខជន​ប្រឡង ជាពិសេស​បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ និង លីម តិច​ម៉េង តែម្ដង​។​

ជាក់ស្ដែង​ក្នុងចំណោម​នោះ ពួកគេ​លើក​ឡើង​ថា «​មិន​បាច់​សម្តែង​ទេ ធម្មតាៗ​ដូច​បង​តិច​ម៉េង គង់តែ​មាន​អ្នក​មើល​ឃើញ ហើយ​គេ​មក​ស្រលាញ់​គាត់ ដោយ​មិន​ចាំបាច់​សម្តែង​ដូច​គេ ខ្លួន​ក្រ​ប្រាប់​ថា ​ក្រ ខ្លួន​មាន​ប្រាប់​ថា ​មាន មិន​ចេះ​ទាមទារ​ផលប្រយោជន៍​ពី​អ្នកណា ចូលចិត្ត​ធ្វើ​អោយ​មហាជន​មាន​ស្នាមញញឹម ដូច​បង​កញ្ញា​ដែរ​,

តិច​ម៉េង​ ពិតជា​មាន​សំណាង​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ប្អូន ស៊ឹមច័ន្ទ ពន្លឺ​, ជឿ​ហើយ​អាយ​ដល អ្នក​បាន​រួម​ក្រុម​ជាមួយ​ពន្លឺ​មាន​សំណាង​, ធម្មតាៗ ដូច​ពូ​ម៉េង គង់តែ​មាន​អ្នក​មើល​ឃើញ ហើយ​គេ​មក​ស្រលាញ់​ឯង ដោយ​មិន​ហត់​សម្តែង​»៕

គួរ​បញ្ជាក់​ថា បើ​ទោះ​Captionខាងលើ ហាក់​មិន​ឆ្លើយ​តប​ចំ ចំណុច​ទៅ​នឹង​បញ្ហា​កន្លង​មក​ក៏ពិតមែន តែបើក្រឡេកមើលCaptionរបស់កំពូលតារាចម្រៀងស្រីរូបនេះ កាលពីថ្ងៃទី២២ ខែសីហា ទំនង​ឆ្លើយតបទៅនឹងការរិះ,,,គន់មួយចំនួន ដោយលើកឡើងថា «មនុស្ស​ម្នាក់ៗ​អ្នកណា​ក៏​មាន​ចំណុចខ្សោយ ក៏មាន​ចំណុច​មិនល្អ​រៀងៗ​ខ្លួន

តែ​មនុស្ស​ខ្លះ​គេ​ក៏​ព្យាយាម​កែតម្រូវ​នូវ​រាល់​អ្វីដែល​ខ្វះចន្លោះ គេ​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​តាម​ដែល​អាច​ធ្វើបាន មនុស្ស​ម្នាក់ មិនអាច​បំពេញចិត្ត​មនុស្ស​១០​នាក់ ឲ្យ​បានល្អឥតខ្ចោះ​នោះទេ តែ​មនុស្ស​ម្នាក់ (​យើង​គ្រប់គ្នា​) មាន​សិទ្ធិ​កែតម្រូវ នូវ​រាល់​ចំណុច​អវិជ្ជា​នោះ​។​

ត្រូវ​ចេះ appreciate នូវ​រឿង​ល្អៗ​ដែល​ខ្លួនឯង​បានធ្វើ ចេះ​លើកទឹកចិត្ត​ខ្លួនឯង រឿង​ណា​គួរ​បង្ហាញ រឿង​ណា​គួរ លាក់​ទុក លាក់ទុក​តែ​ចេះ​កែតម្រូវ​ឲ្យ​វា​បាន​ល្អ កុំ​បើកចំហ នូវ​រាល់​ចំណុចខ្សោយ​របស់​ខ្លួន​ច្រើនពេក ពេលខ្លះ​វា​ជា​អាវុធ ចាក់​យើង​បាន​គ្រប់ពេល​។ ដរាបណា​យើង​នៅ​ដើរ​បាន និយាយបាន និង មើលឃើញ នោះ ចំណុចខ្សោយ ចំណុច​មិនល្អ និង ចំណុច​ល្អ វា​នឹង​នៅ​ជាមួយ​យើង ព្រមៗ​គ្នា ឲ្យ​យើង​បំពេញ​ចន្លោះ មិនចេះ​អស់នោះ​ទេ​»៕​

Related posts

Leave a Comment