ឃើញ​សម្រស់​ហើយ​មិន​សរសើរ​មិនបាន​បេ​ក្ខ​នារី Miss Grand​ឆ្នាំនេះ​សុទ្ធ​ស្រស់ស្អាត​ដូចៗ​គ្នា​

ភ្នំពេញ​ ៖ ការប្រកួត Miss Grand Cambodia ក្នុ ង​ឆ្នាំ​២០២១​នៅតែ​ត្រូវបាន​ធ្វើឡើង​ក្រោម​កា​រប​ចា ប់​អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ខណៈដែល​រូប​ស​ម្រ ស់​របស់​បេ​ក្ខ​នារី​ទាំង​២៥​ដែល​តំណាងអោយ​រាជ​ធា នី ខេត្ត​ទាំង​២៥​គឺ​មើលទៅ​ស្រស់ស្អាត​និង​ទាក់​ទា ញ​ខ្លាំង​។

​ការប្រកួត​លើក​នេះ​គណកម្មការ​បាន​ប្ដូរ​ពី​ការជួបជុំ ដោយ​រើស​តាម​ប្រព័ន្ធ​អន​ឡាញ​ហើយ​បេ​ក្ខ​នារី​ដែ ល​បាន​ចូល​ប្រកួត​ត្រូវ​កំណត់អោយ​ផ្ញើ​ជា​រូបថត និ ង​ជា​វីដេអូ​ណែនាំ​ខ្លួន​ហើយ​ដំណាក់កាល​ទី​១​ជ​ម្រើ សបាន​៥០​រូប​និង​បន្ត​ជម្រើស​បាន​២៥​រូប​តំណាងអោយ​រាជធានី​ខេត្ត​ទាំង​២៥​រូប​នៅក្នុង​ពេលនេះ​។​

​បេ​ក្ខ​នារី​ទាំងនេះ​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វា ហាប់​នៅលើ​ផេ​ក​ផ្លូវការ​របស់​Miss Grand Cam bodia ដោយ​បេ​ក្ខ​នារី​ម្នាក់ៗ​សុទ្ធ​មានចំណេះដឹង និង ស្អាតៗ​ខណៈដែល​បេ​ក្ខ​នារី​នៅ​ក្នង​ឆ្នាំនេះ​មួ យ​ភាគ​ធំ​ក៏​ជា​អតីត​បេ​ក្ខ​នារី​បវរកញ្ញា​ក្នង​ការប្រកួត​ផ្សេងៗ​។ ការប្រកួត​កាន់តែ​ទាក​ឈានដល់​វគ្គ​ទា ក់​ទាញ​ខ្លាំង​ដោយនៅ​ថ្ងៃទី​២០​កញ្ញា​នេះ​បេ​ក្ខ​នារី​ទាំ ង​២៥ នឹង​ប្រជែង​គ្នា​ក្នុង​ឈុត​ហែល​ទឹក​ក្រៅ​ឆាក ថ្ងៃទី​២១​កញ្ញា​នឹង​ប្រកួត​ឈុត​តំណាង​ជាតិ​ដែល​សម្រិតសម្រាំង​ដោយ​អ្នក​ច្នៃ​ល្បី​និង នៅ​ថ្ងៃទី​២៤ គឺជា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​។

​បេ​ក្ខ​នារី​ដែល​ឆ្នើម​ជាងគេ នឹងត្រូវ​គ្រង​មកុដ​ដែលមាន​តម្លៃ​រហូត​ដល់​៣៥០០០​ដុល្លារ​ដែលជា​តម្លៃ​ជាង​មកុដ​កាលពី​ឆ្នាំមុន​។​អ្វីដែល​គួរអោយ​ចាប់​អា រ​ម្មណ៍​គឺ​ការប្រកួត នៅក្នុង​ឆ្នាំនេះ មាន​សុទ្ធតែជា​អតីត​ម្ចាស់​មកុដ​កាលពី​ឆ្នាំ​កន្លង​ទៅមក​ធ្វើជា​គណកម្មការ​ដូចជា​,​កញ្ញា លីវ ជី​លី Miss Grand Ca mbodia 2020 និង ជា​បេ​ក្ខ​នារី​ដែល​លេចធ្លោ​ក្នុងការ​ប្រកួត​Miss Grand នៅក្នុង​ប្រទេស​ថៃ​ថ្មីៗ​។

Mis Grand Cambodia 2017 កញ្ញា ខ្លឹម ស្រី​គា​. Miss Grand Cambodia 2018 អ្នកនាង ឌី លីកា . Miss Grand Cambodia 2019 កញ្ញា ដេ​ត ស្រីនាថ និង Miss Wisdom Cam bodia 2020 កញ្ញា ហុក សា​រិ​តុលា​។​គណកម្មកា រ​ជា​បវរកញ្ញា​ទាំង​៥​រូប នឹង​ផ្ដល់​សំនួរ​ចុងក្រោយ​ដល់​បេ​ក្ខ​នារី​ប្រកួតប្រជែង ដែល​កំពុង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ការប្រកួត Miss Grand Cambodia ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​មហាហង្ស​។

​បេ​ក្ខ​នារី​មួយរូប​ដែល​គ្រង​ម្ចាស់​មកុដ​នៅក្នុង​ឆ្នាំនេះ​នឹង​ចេញទៅ​ប្រកួត Miss Grand Internation al​នៅក្នុង​ប្រទេស​ថៃ​ក្នុង​ខេត្ត​ភូ​កេ​ត​នា​ខែធ្នូ​ខាង​មុ ខ​។​មកទល់ពេលនេះ​គេ​ឃើញ វីដេអូ​បង្ហាញខ្លួនរ បស់​បេ​ក្ខ​នារី​នីមួយៗ ត្រូវបាន​បង្ហោះ​យ៉ាង​ផុសផុល ពី​សំណាក់​ហ្វេ​នៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង Tik Tok ៕​

Related posts

Leave a Comment